ទំព័រដើម

ព្រះត្រៃបិដក

ព្រះត្រៃបិដក ប្រែថា កញ្ច្រែង ឬ ល្អី​ ៣ សម្រាប់ដាក់ផ្ទុកពាក្យពេចន៍​ វចនៈ​​ នៃព្រះសម្មាសម្ពុទ្ធគឺ ៖
1. ពុទ្ធវិន័យទាំងអស់​សម្រាប់​ភិក្ខុ និង ភិក្ខុនី ហៅ​ថា​ វិនយបិដក (ចាប់​ពី​សៀវភៅ​លេខ  ដល់​ ១៣)
2. ព្រះសូត្រទាំងអស់ ហៅ​ថា សុត្តន្តបិដក​ (ចាប់​ពី​សៀវភៅ​លេខ ១៤ ដល់​ ៧៧)
3. ព្រះអភិធម្ម​មាន​ ៧ គម្ពីរ ហៅ​ថា​ អភិធម្មបិដក (ចាប់​ពី​សៀវភៅ​លេខ ៧៨ ដល់​ ១១០)

មាតិកា

         ១ វិនយបិដក

   ១.១ មហាវិភង្គ
     ១.២ ភិក្ខុនីវិភង្គ
     ១.៣ មហាវគ្គ
     ១.៤ ចុល្លវគ្គ
     ១.៥ បរិវារៈ
· 

       ២ សុត្តន្តបិដក

   ២.១ ទីឃនិកាយ
     ២.២ មជ្ឈិមនិកាយ
     ២.៣ សំយុត្តនិកាយ
     ២.៤ អង្គុត្តរនិកាយ
     ២.៥ ខុទ្ទកនិកាយ
· 

          ៣ អភិធម្មបិដក

   ៣.១ សង្គណី
     ៣.២ វិភង្គ
     ៣.៣ ធាតុកថា
     ៣.៤ បុគ្គលប្បញ្ញត្តិ
     ៣.៥ កថាវត្ថុ
     ៣.៦ យមកៈ
     ៣.៧ បដ្ឋានៈ

 

 

វិនយបិដក

វិនយបិដក គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញាត។ ក្នុង​វិនយបិដក​ដែល​បាន​ចែក​ចេញជា ៥ គម្ពីរ គឺ អា., បា., ម., ចុ., ប. ៖

    មហាវិភង្គ

គម្ពីរ​មហាវិភង្គ (ចាប់​​ពី​​សៀវភៅ​​លេខ  ដល់​ ) ដែល​ជា​គម្ពីរ​មួយ​រៀបរាប់​អំពី​វិន័យ​របស់​ព្រះ​ភិក្ខុ​សង្ឃ​ទាំង​ ២២៧ សិក្ខា ។

ភិក្ខុនីវិភង្គ

គម្ពីរភិក្ខុនីវិភង្គ (សៀវភៅ​លេខ ) ដែលអធិប្បាយនូវវិន័យទាំង ៣១១ សិក្ខាបទរបស់ភិក្ខុនី។

មហាវគ្គ

គម្ពីរ​​មហាវគ្គ (ចាប់​​ពី​​សៀវភៅ​​លេខ  ដល់ ) ជា​​គម្ពីរ​​ដែល​​​ពណ៌នា​​​អំពី​​របៀប​​​ធ្វើ​សង្ឃកម្ម​​ផ្សេងៗ​​របស់​​ពួក​​ពុទ្ធបរិស័ទ ។ ក្នុង​​គម្ពីរ​​នេះ​​មាន ១០ ខន្ធកៈ ​នៃ ២២ ខន្ធកៈ ដែល​​នៅ​​សល់​ ១២​ ខន្ធកៈ​ ទៀត​​មាន​​ប្រាកដ​​ក្នុង​​គម្ពីរ​​ចុល្លវគ្គ 

ចុល្លវគ្គ

គម្ពីរ​ចុល្លវគ្គ (ចាប់​​ពី​​សៀវភៅ​​លេខ  ដល់​ ១១) ជា​គម្ពីរ​មាន​ភាព​ប្រហាក់​ប្រហែល​នឹង​គម្ពីរ​មហាវគ្គ​ផ្សេង​តែ​យក ១២ ខន្ធកៈ ​ក្រៅ​ផ្សេង​ពី ១០ ខន្ធកៈ ក្នុង​គម្ពីរ​មហាវគ្គ​តែ​ប៉ុណ្ណោះ ។

បរិវារៈ

គម្ពីរបរិវារៈ (ចាប់​ពី​សៀវភៅ​លេខ ១២ ដល់ ១៣) ជាគម្ពីរចុងក្រោយដែលបានធ្វើជាសំណួរ​ចម្លើយ ចោទឆ្លើយអំពីបញ្ហាមានក្នុងគម្ពីរទាំង ៤ ខាងលើ។

 

សុត្តន្តបិដក

សុត្តន្តបិដក គឺ​ជា​គម្ពីរ ដែល​បាន​រួបរួម​នូវ​ព្រះ​ធម៌ មាន​លក្ខណៈ​ជា​ការ​សម្តែង ចាត់​ជា​ក្រុម​ ជា​ពួក តាម​ហេតុការណ៍ និង ចរិត​អធ្យាស្រ័យ របស់​សត្វ ឬ គូ​សន្ទនា​ ដែល​មាន​មួយ​ចប់ នៃ​ការ​សាកច្ឆា សន្ទនា​រវាង​ព្រះ​បរម​សាស្តា និង ភាគី​ចរចា ហៅថា មួយ​ព្រះសូត្រ ឬ សូត្រ​មួយ ។ នៅ​ក្នុង​សុត្តន្តបិដក​មាន​​ចំណាត់​ថ្នាក់​វែង ខ្លី ច្រើន តិច ជា​កង ជាពួក និង ជា​ក្រុម​ ​ដែល​​បាន​​ប្រារព្ធ​​ធ្វើ​​ឡើង​ដោយ​ព្រះសង្គីតិកាចារ្យ​​ចាប់​តាំង​​ពី​​បឋមសង្គាយនា ឬ​សង្គាយនា​លើក​ទី​មួយ​ ដែល​មាន​​ព្រះអរហន្ត​៥០០ អង្គ រួម​ទាំង​ព្រះមហាកស្សប ព្រះមហាឧបាលី និងព្រះអានន្ទ ​ជា​ដើម រហូត​ដល់​​សង្គាយនា ​គ្រា​ទី ៣ ។ នៅ​គ្រា​នោះ​​​ព្រះត្រ័យបិដក ដែល​មានវិនយបិដក ព្រះសុត្តន្តបិដក និងព្រះអភិធម្មបិដក​ត្រូវ​បាន​រៀបចំ​ឲ្យ​គ្រប់​បរិបូរណ៍ ។ ​នៅ​ក្នុង​សង្គាយនា​លើក​ទី ៤ (តាមច្បាប់​ប្រទេស ស្រីលង្កាព្រះត្រ័យបិដកដែល​​បាន​​បន្ត​​​ដោយ​​​ការ​​ទន្ទេញ​ចាំ​មាត់​​​របស់​ពួក​សាវ័ក ​ក៏​ត្រូវ​បាន​សរសេរ​ចារិក​ទុកក្នុងសា​ស្ត្រា​ស្លឹករឹត (​ឬ​ស្លឹក​ត្នោត) ជា​លាយ​លក្ខណ៍​អក្សរ ដោយ​ក្រុម​ភិក្ខុ ជនជាតិ​ស្រីលង្កា ។ ក្រោយ​​មក​​គម្ពីរ​​ព្រះត្រ័យបិដក​ក៏​​ត្រូវ​បាន​​នាំយ​​ក​ទៅ​សរសេរ​ជា​ភាសា​ផ្សេងៗ​ និង​ ត្រូវ​បាន​​មក​​​បក​ប្រែ​​ជា​ភាសា​​របស់​ជាតិ​រៀង​ៗ ខ្លួន ​ដើម្បី​​ងាយ​ស្រួល​​ក្នុង​​ការ​សិក្សា​​រៀន​សូត្រ ។ ​​នៅ​សម័យកាល​ដំបូង ​​ព្រះ​ត្រៃបិដក​​​ជា​ឯកសារ​សំណេរ​ មាន​តែ​ជាភាសា សីហឡៈ ដែល​មាន​សំនៀង​ភាសាបាលី ប៉ុណ្ណោះ ។ ក្រោយ​មក​ទើប​ឯកសារ​ទាំង​នោះ​​​ត្រូវ​បាន​​​ចម្លង​​យក​​សំនៀង​​បាលី​​​​ជា​​ភាសា​របស់​ជាតិ​ផ្សេងៗ​ រួម​ទាំង​សេចក្តី​ប្រែ នៃ​​ព្រះ​​ត្រៃបិដកទាំងមូល ជាភាសា នៃប្រជាជាតិ​ទាំង​នោះ ។ សុត្តន្តបិដក​មាន ៥ គម្ពីរ ពោល​គឺ ទី., ម., សំ., អំ., ខុ. 

ទីឃនិកាយ

គម្ពីរទីឃនិកាយ (ចាប់​ពី​សៀវភៅ​លេខ ១៤ ដល់ ១៩) មានចំណុះព្រះសូត្រដែលមានខ្នាតវែង ៣៤ ព្រះសូត្រ ហើយបែងចែកជា ៣ វគ្គធំៗ គឺ សីលក្ខន្ធវគ្គ មាន ១៣ ព្រះសូត្រ មហាវគ្គ មាន ១០ ព្រះសូត្រនិងបាដិកវគ្គ មាន ១១ ព្រះសូត្រ។

មជ្ឈិមនិកាយ

គម្ពីរមជ្ឈិមនិកាយ (ចាប់​ពី​សៀវភៅ​លេខ ២០ ដល់ ២៨) មានចំណុះព្រះសូត្រដែលមានខ្នាតកណ្តាលមិនវែងពេកមិនខ្លីពេក ១៥២ ព្រះសូត្រដែលបែងចែកជា ៣បណ្ណាសកៈ មានមូលបណ្ណាសកៈមជ្ឈិមបណ្ណាសកៈ និងឧបរិបណ្ណាសកៈ ហើយក្នុងបណ្ណាសកៈនីមួយៗមាន ៥ វគ្គតូចៗទៀត ហើយវគ្គតូចៗនីមួយៗមាន ១០ព្រះសូត្រវៀរតែវគ្គទី ១៤ គឺ វិភង្គវគ្គ មាន ១២ ព្រះសូត្រ 

សំយុត្តនិកាយ

សំយុត្តនិកាយ (ចាប់​ពី​សៀវភៅ​លេខ​ ២៩ ដល់ ៣៩) បានប្រមូលរួបរួមកងធម៌តាមប្រភេទ ។ សំយុត្តនិកាយ​ត្រូវ​បាន​​បែង​ចែក​ជា ៥ វគ្គ គឺ​​
(១) ​សគាថវគ្គ ​ដែល​រៀបរាប់​​អំពីព្រះសូត្រចំនួន ២៧១ ព្រះសូត្រ,
(២) និទានវគ្គ មាន​ព្រះសូត្រដែល​រៀបរាប់​អំពីហេតុ​ឬឫសគល់នៃសភាវធម៌ទាំងឡាយ,
(៣) ខន្ធវារវគ្គ មាន​ព្រះ​សូត្រ​ដែល​រៀបរាប់​​អំពី​ខន្ធ​,
(៤) សឡាយតនវគ្គ មាន​ព្រះសូត្រដែល​រៀបរាប់​អំពីអាយតនៈ,
(៥) មហាវារវគ្គ មាន​ព្រះសូត្រដែល​រៀបរាប់​អំពីពួកធម៌​ដូចជាមគ្គ ៨​​ពោជ្ឈង្គ៧ និង ឥន្រ្ទិយ៍ ២២  
សំយុត្តនិកាយ ជាគម្ពីរដែលរៀបរៀង​ធម៌ជាក្រុមៗ ហៅថា សំយុត្ត​មួយ ។ សំយុត្តនិកាយ​​​មាន ​៥៦ សំយុត្តនិង​មាន ៧៧៦២ ព្រះសូត្រ ។

អង្គុត្តរនិកាយ

អង្គុត្តរនិកាយ (សៀវភៅ​លេខ ៤០ ដល់ ៥១) ប្រែថាពួកធម៌ក្រៃលែងដោយអង្គមាន ១១ និបាត​ដូចជា​ក្នុង​ឯកនិបាត​សម្តែង​អំពី​ពួក​ធម៌​មានអង្គ ១ ទុកនិបាត មាន​អង្គ​២ តិកនិបាតមានអង្គ ៣ រហូតដល់ឯកាទសកនិបាត គឺពួកធម៌មានអង្គ ១១ ដូច្នេះជាដើម។ ដោយ​រួមក្នុង អង្គុត្តរនិកាយ មាន​ព្រះ​​សូត្រ​សរុប​ទាំង​អស់ ៩៥៥៧ ព្រះសូត្រ។

ខុទ្ទកនិកាយ

ខុទ្ទកនិកាយ (សៀវភៅ​លេខ ៥២ ដល់ ៧៧) ប្រែថា គម្ពីរដែលមានធម៌បន្តិចបន្តួច សេសសល់ ឬ ក្រៅពី ៤ គម្ពីរខាងលើមាន ១៥ ប្រភេទ ។

 

អភិធម្មបិដក

អភិធម្មបិដក​មាន​ ៧ (សៀវភៅ​លេខ ៧៨ ដល់ ១១០) គម្ពីរ​ដែល​មាន​អក្សរ​កាត់​តំណាង​ថា សំវិធាបុ,​ , និង   សំ តាង​ឲ្យ​គម្ពីរ​​សង្គណី ឬ​ធម្មសង្គណីវិ តាង​​ឲ្យ​គម្ពី វិភង្គធា តាង​ឲ្យ​គម្ពីរ ធាតុកថាបុ តាង​ឲ្យ​គម្ពីរ បុគ្គលបញ្ញត្តិ តាង​ឲ្យ​គម្ពីរ កថាវត្ថុ តាង​ឲ្យ​គម្ពីរ យមកៈ និង  តាង​ឲ្យ​គម្ពីរ​ បដ្ឋានៈ ។

សង្គណី

វិភង្គ

ធាតុកថា

បុគ្គលប្បញ្ញត្តិ

កថាវត្ថុ

យមកៈ

បដ្ឋានៈ


ความคิดเห็น

โพสต์ยอดนิยมจากบล็อกนี้

សង្ឃាទិសេសទី១

បារាជិកកណ្ឌ បឋមសិក្ខាបទ

ព្រហ្ម​ជាល​សូត្រ​ ​ទី​ ​១​