សង្ឃាទិសេសទី១
វិន័យបិដក/មហាវិភង្គ/ទុតិយភាគ
តេរសកណ្ឌ
វិសដ្ឋិ
ការបញ្ចេញទឹកសុក្ក
បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះ
សង្ឃាទិសេសទាំង១៣ សិក្ខាបទនេះមកកាន់ឧទ្ទេស
សង្ឃាទិសេសទី១
[១] សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងវត្តជេតពន
ជារបស់អានាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ សេយ្យសកភិក្ខុដ៏មានអាយុ
មិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយធម៌ (ចង់សឹក)។ ដោយហេតុនោះ សេយ្យសកភិក្ខុ
ក៏ទៅជាស្គាំស្គម មានសម្បុរអាប់អន់ កើតមានរោគស្គមលឿង ស្លេកស្លាំង
មានខ្លួនរវាមដោយសរសៃ។ ឧទាយិត្ថេរដ៏មានអាយុឃើញសេយ្យសកភិក្ខុមានអាយុស្គាំងស្គម
មានសម្បុរអាប់អន់ កើតមានរោគស្គមលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ
លុះឃើញហើយ ទើបសួរសេយ្យសកភិក្ខុថា ម្នាលអាវុសោសេយ្យសក ហេតុអ្វី
បានជាលោកស្គាំស្គម មានសម្បុរអាប់អន់ កើតមានរោគលឿង ស្លេកស្លាំង
មានខ្លួនរវាមដោយសរសៃ (ដូច្នេះ) ម្នាលអាវុសោសេយ្យសក
លោកមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឬអ្វី។ សេយ្យសកភិក្ខុឆ្លើយថា ករុណា
អាវុសោ។ ឧទាយិក៏បង្គាប់ថា ម្នាលអាវុសោសេយ្យសក បើដូច្នោះ លោកចូរឆាន់ឲ្យឆ្អែត
សិងឲ្យស្កប់ ស្រង់ឲ្យពេញចំណង់ទៅ លុះដល់ឆាន់ឆ្អែត សិងស្កប់ ស្រង់ពេញចំណង់ហើយ
កាលណាបើសេចក្តីអផ្សុកកើតមានដល់លោក រាគៈគ្របសង្កត់ចិត្តលោក
លោកចូរព្យាយាមដោយដៃ ញុំាងទឹកអសុចិឲ្យឃ្លាតចេញក្នុងកាលនោះចុះ។
ទើបសេយ្យសកភិក្ខុសួរថា ម្នាលអាវុសោ កិរិយាដែលសមណៈធ្វើយ៉ាងហ្នឹងគួរដែរឬ។
ឧទាយិឆ្លើយថា ករុណា អាវុសោ ទុកជាខ្ញុំក៏ធ្វើយ៉ាងហ្នឹងដែរ។ លំដាប់តពីនោះមក សេយ្យសកដ៏មានអាយុ
ក៏ឆាន់ទាល់តែឆ្អែត សិងទាល់តែស្កប់ ស្រង់ទាល់តែពេញចំណង់ លុះដល់ឆាន់ឆ្អែត
សិងស្កប់ ស្រង់ពេញចំណង់ហើយ កាលណាសេចក្តីអផ្សុកកើតឡើង រាគៈគ្របសង្កត់ចិត្ត
ក៏ព្យាយាមដោយដៃ ញុំាងទឹកអសុចិឲ្យឃ្លាតចេញក្នុងកាលនោះ។ គ្រាតមក
សេយ្យសកភិក្ខុក៏ត្រឡប់មានសម្បុរ មានឥន្ទ្រិយពេញលេញ មានសម្បុរមុខស្រស់បស់
មានសម្បុរស្បែកដ៏ផូរផង់ឡើងវិញ។ គ្រានោះ
ពួកភិក្ខុដែលជាសំឡាញ់របស់សេយ្យសកដ៏មានអាយុ ក៏សួរសេយ្យសកដ៏មានអាយុថា
ម្នាលអាវុសោសេយ្យសក កាលពីដើម លោកស្គាំស្គម មានសម្បុរអាប់អន់ កើតទៅជារោគស្គមលឿង
ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ឥឡូវនេះ លោកមានសម្បុរ មានឥន្ទ្រិយពេញលេញ
មានសម្បុរមុខស្រស់បស់ មានសម្បុរស្បែកផូរផង់ឡើងវិញ លោកបានធ្វើថ្នាំអ្វី (ឆាន់)
អាវុសោសេយ្យសក។ សេយ្យសកភិក្ខុឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ
ខ្ញុំគ្មានធ្វើថ្នាំអ្វី (ឆាន់) ទេ តែខ្ញុំបានឆាន់ឆ្អែត សិងស្កប់
ស្រង់ទឹកពេញចំណង់ លុះបានឆាន់ឆ្អែត សិងស្កប់ ស្រង់ទឹកពេញចំណង់ហើយ
កាលណាសេចក្តីអផ្សុកកើតឡើង រាគគ្របសង្កត់ចិត្តខ្ញុំ
ៗព្យាយាមបញ្ចេញទឹកអសុចិដោយដៃក្នុងកាលនោះ។ ទើបពួកភិក្ខុជាសំឡាញ់សួរថា
ម្នាលអាវុសោសេយ្យសក លោកទទួលបរិភោគនូវរបស់ដែលគេឲ្យដោយសទ្ធា ដោយដៃណា
លោកព្យាយាមបញ្ចេញទឹកអសុចិដោយដៃនោះឯង ឬអ្វី។ សេយ្យសកឆ្លើយថា
ម្នាលអាវុសោទាំងឡាយ ពិតដូច្នោះឯង។
ភិក្ខុទាំងឡាយណាដែលជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ
ក៏ពោលទោសត្មះតិះដៀលថា ហេតុអ្វីបានជាសេយ្យសកដ៏មានអាយុ
ព្យាយាមបញ្ចេញទឹកអសុចិដោយដៃ (ដូច្នោះ)។ គ្រានោះ
ពួកភិក្ខុទាំងនោះក៏តិះដៀលសេយ្យសកដ៏មានអាយុ ដោយអនេកបរិយាយ
ហើយបានក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទើបព្រះដ៏មានព្រះភាគ
អាស្រ័យហេតុនេះ អាស្រ័យដំណើរនេះ ទ្រង់ត្រាស់ឲ្យប្រជុំភិក្ខុសង្ឃ
ហើយត្រាស់សួរចំពោះទៅសេយ្យសកដ៏មានអាយុថា ម្នាលសេយ្យសក
បានឮថាអ្នកឯងព្យាយាមញុំាងទឹកអសុចិឲ្យឃ្លាតចេញដោយដៃមែនឬ។ សេយ្យសកទូលតបថា
សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា
ម្នាលបុរសឥតអំពើ កម្មនុ៎ះមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ
មិនគប្បីសោះ មិនគួរធ្វើសោះ ម្នាលមោឃបុរស
ហេតុអ្វីបានជាអ្នកឯងព្យាយាមបញ្ចេញទឹកអសុចិដោយដៃ (ដូច្នោះ) ម្នាលមោឃបុរស
ធម៌ដែលតថាគតសំដែងហើយ ដោយបរិយាយដ៏ច្រើន (សុទ្ធតែ) ដើម្បីឲ្យប្រាសចាករាគៈ
មិនមែនដើម្បីប្រកបដោយរាគៈទេ ធម៌ដែលតថាគតសំដែងហើយ
ដើម្បីឲ្យប្រាសចាកគ្រឿងប្រកប មិនមែនដើម្បីគ្រឿងប្រកបទេ ធម៌ដែលតថាគតសំដែងហើយ
ដើម្បីឲ្យប្រាសចាកសេចក្តីប្រកាន់មាំ មិនមែនដើម្បីសេចក្តីប្រកាន់មាំទេ
(ដូច្នេះ) មិនមែនឬ ម្នាលមោឃបុរស កាលបើ ធម៌ដែលតថាគតសំដែងហើយ (សុទ្ធតែ)
ដើម្បីឲ្យប្រាសចាករាគៈ អ្នកឯងបែរជារិះគិតត្រង់ធម៌នោះ ដើម្បីប្រកបដោយរាគៈទៅវិញ
កាលបើធម៌ដែលតថាគតសំដែងហើយ ដើម្បីឲ្យប្រាសចាកគ្រឿងប្រកប
អ្នកឯងបែរជារិះគិតដើម្បីគ្រឿងប្រកបវិញ កាលបើធម៌ដែលតថាគតសំដែងហើយ
ដើម្បីឲ្យប្រាសចាកសេចក្តីប្រកាន់មាំ
អ្នកឯងបែរជារិះគិតដើម្បីប្រកបដោយសេចក្តីប្រកាន់មាំវិញ ម្នាលមោឃបុរស
ធម៌ដែលតថាគតសំដែងហើយ ដោយបរិយាយដ៏ច្រើន (សុទ្ធតែ) ដើម្បីនឿយណាយចាករាគៈ
ដើម្បីញាំញីនូវសេចក្តីស្រវឹង ដើម្បីបន្ទោបង់នូវសេចក្តីស្រេក
ដើម្បីដករំលើងនូវសេចក្តីអាល័យ ដើម្បីកាត់ផ្តាច់នូវវដ្ត ដើម្បីឲ្យអស់ទៅនៃតណ្ហា
ដើម្បីឲ្យប្រាសចាករាគៈ ដើម្បីកិរិយារលត់ ដើម្បីនិព្វាន (ដូច្នេះ) មិនមែនឬ
ម្នាលមោឃបុរស កិរិយាលះបង់នូវកាមទាំងឡាយ តថាគតបានសំដែងហើយដោយអនេកបរិយាយ
កិរិយាកំណត់ដឹងនូវសេចក្តីសំគាល់ក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ
កិរិយាបន្ទោបង់នូវសេចក្តីស្រេកក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ
កិរិយាដករំលើងនូវកាមវិតក្កទាំងឡាយ តថាគតបានសំដែងហើយ
កិរិយារម្ងាប់បង់នូវសេចក្តីក្តៅក្រហាយព្រោះកាមទាំងឡាយ តថាគតបានសំដែងហើយ
មិនមែនឬ ម្នាលមោឃបុរស អំពើដែលអ្នកឯងធ្វើនុ៎ះ
មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា (នោះ) ទេ
មិនមែននាំឲ្យរឹងរឹតតែជ្រះថ្លាឡើងដល់ជនទាំងឡាយដែលមានសេចក្តីជ្រះថ្លាហើយ
(នោះ)ទេ ម្នាលមោឃបុរស អំពើរបស់អ្នកឯងនុ៎ះ
បានតែខាងនាំមិនឲ្យជ្រះថ្លាដល់ពួកជនខ្លះដែលមិនទាន់មានសេចក្តីជ្រះថ្លា
នាំឲ្យរាយមាយរសាយចិត្តបាត់សេចក្តីជ្រះថ្លាដល់ជនពួកខ្លះដែលមានសេចក្តីជ្រះថ្លាហើយ
(នោះ) ប៉ុណ្ណោះឯង។ លំដាប់នោះ ព្រះដ៏មានព្រះភាគ
ទ្រង់តិះដៀលសេយ្យសកភិក្ខុដ៏មានអាយុដោយអនេកបរិយាយ ហើយទ្រង់សំដែងទោសនៃកោសជ្ជ
ដែលជាហេតុនាំឲ្យគេចិញ្ចឹមបីបាច់រក្សាបានដោយកម្រ។បេ។ ម្នាលភិក្ខុទាំងឡាយ
អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុមានចិត្តក្លែង
ញុំាងទឹកសុក្កឲ្យឃ្លាតចេញ ត្រូវសង្ឃាទិសេស។
សិក្ខាបទនេះព្រះដ៏មានព្រះភាគបានទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះឯង។
[២] សម័យនោះ
ភិក្ខុទាំងឡាយបានឆាន់បណីតភោជនទាំងឡាយ ហើយភ្លេចស្មារតី មិនដឹងខ្លួន សិងលក់ទៅ។
កាលបើភិក្ខុទាំងនោះកំពុងតែភ្លេចស្មារតី មិនដឹងខ្លួន សិងលក់ ទឹកអសុចិក៏ឃ្លាតចេញដោយយល់សប្តិ។
ភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យដូច្នេះថា
សិក្ខាបទព្រះដ៏មានព្រះភាគបានទ្រង់បញ្ញត្តហើយថា
ភិក្ខុក្លែងញុំាងទឹកសុក្កឲ្យឃ្លាតចេញ ត្រូវសង្ឃាទិសេស
ក៏ទឹកអសុចិរបស់យើងទាំងឡាយឃ្លាតចេញដោយយល់សប្តិ
ឯចេតនាក៏មានក្នុងកាលដែលយល់សប្តិនោះដែរ យើងត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។
ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ ចេតនានោះមានមែន ប៉ុន្តែចេតនានោះជាអញ្ចេហរិក ។
ព្រះដ៏មានព្រះភាគទ្រង់អាស្រ័យដំណើរនេះជាហេតុ អាស្រ័យដំណើរនេះជាទីតាំង
ទើបទ្រង់សំដែងធម្មកថាហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា។បេ។ ម្នាលភិក្ខុទាំងឡាយ
អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុក្លែងញុំាងទឹកសុក្កឲ្យឃ្លាតចេញ ត្រូវសង្ឃាទិសេស លើកលែងតែយល់សប្តិ។
[៣] ត្រង់ពាក្យថា ភិក្ខុក្លែង សេចក្តីថា ភិក្ខុកំពុងដឹង កំពុងចាំច្បាស់ ហើយក្លែងបំពានធ្វើឲ្យកន្លង។
ត្រង់ពាក្យថា ទឹកសុក្ក សេចក្តីថា ទឹកសុក្កមាន១០យ៉ាងគឺ ទឹកសុក្កពណ៌ខៀវ១
ទឹកសុក្កពណ៌លឿង១ ទឹកសុក្កពណ៌ក្រហម១ ទឹកសុក្កពណ៌ស១
ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ១ ទឹកសុក្កពណ៌ដូចទឹក១ ទឹកសុក្កពណ៌ដូចប្រេង១
ទឹកសុក្កពណ៌ដូចទឹកដោះស្រស់១ ទឹកសុក្កពណ៌ដូចទឹកដោះជូរ១
ទឹកសុក្កពណ៌ដូចទឹកដោះថ្លា១។ ត្រង់ពាក្យថា
ឲ្យឃ្លាតចេញសេចក្តីថាឲ្យកក្រើកឃ្លាតចេញចាកទីកន្លែង (ដើម) តថាគតហៅថា
ឲ្យឃ្លាតចេញ។ ត្រង់ពាក្យថា លើកលែងតែយល់សប្តិ (នោះ) សេចក្តីថា វៀរលែងតែយល់សប្តិ។
ត្រង់ពាក្យថា សង្ឃាទិសេស (នោះ) សេចក្តីថា សង្ឃតែម្យ៉ាងដែលឲ្យនូវបរិវាសព្រោះអាបត្តិនោះ
ត្រឡប់សើរើចាកមូលាបត្តិ ឲ្យនូវមានត្ត ឲ្យនូវអព្ភាន មិនមែនភិក្ខុច្រើនរូប
មិនមែនបុគ្គលតែ១រូប ព្រោះហេតុនោះបានជាតថាគតហៅថា សង្ឃាទិសេស។ ម្យ៉ាងទៀតថា
ជានាមកម្ម គឺថាជាឈ្មោះរបស់កងអាបត្តិនោះឯង ព្រោះហេតុនោះ បានជាហៅថាសង្ឃាទិសេស។
[៤] ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញក្នុងរូបខាងក្នុង (អវយវខ្លួនឯង)
ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញក្នុងរូបខាងក្រៅ (អវយវអ្នកដទៃ)
ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញក្នុងរូបខាងក្នុង និងរូបខាងក្រៅ
ភិក្ខុធ្វើចង្កេះឲ្យញ័រក្នុងអាកាស ញុំាងទឹកសុក្កឲ្យឃ្លាតចេញ
ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញព្រោះសេចក្តីឧបត្ថម្ភដោយរាគៈ
ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញ ព្រោះសេចក្តីឧបត្ថម្ភដោយលាមក
ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញ ព្រោះសេចក្តីឧបត្ថម្ភដោយមូត្រ
ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញ ព្រោះសេចក្តីឧបត្ថម្ភដោយខ្យល់ ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញ
ព្រោះសេចក្តីឧបត្ថម្ភដោយដង្កូវរមាស់រោល
ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍មិនឲ្យមានរោគ
ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ឲ្យបានសេចក្តីសុខ
ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីត្រូវការដោយភេសជ្ជៈ
ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ទាន
ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់បុណ្យ
ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ការបូជា
ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ស្ថានសួគ៌
ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ពូជ
ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ការល្បងមើល
ភិក្ខុញុំាងទឹកសុក្កឲ្យឃ្លាតចេញដើម្បីប្រយោជន៍ដល់ការលេង
ភិក្ខុញុំាងទឹកសុក្កពណ៌ខៀវឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌លឿងឲ្យឃ្លាតចេញ
ភិក្ខុញុំាងទឹកសុក្កពណ៌ក្រហមឲ្យឃ្លាតចេញ ភិក្ខុញុំាងទឹកសុក្កពណ៌សឲ្យឃ្លាតចេញ
ភិក្ខុញុំាងទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឲ្យឃ្លាតចេញ
ភិក្ខុញុំាងទឹកសុក្កពណ៌ដូចទឹកឲ្យឃ្លាតចេញ
ភិក្ខុញុំាងទឹកសុក្កពណ៌ដូចប្រេងឲ្យឃ្លាតចេញ
ភិក្ខុញុំាងទឹកសុក្កពណ៌ដូចទឹកដោះស្រស់ឲ្យឃ្លាតចេញ
ភិក្ខុញុំាងទឹកសុក្កពណ៌ដូចទឹកដោះជូរឲ្យឃ្លាតចេញ
ភិក្ខុញុំាងទឹកសុក្កពណ៌ដូចទឹកដោះថា្លឲ្យឃ្លាតចេញ។
[៥] ត្រង់ពាក្យថា ក្នុងរូបខាងក្នុង សេចក្តីថា
ក្នុងរូបដែលមានវិញ្ញាណចូលទៅអាស្រ័យនៅជាខាងក្នុង។ ត្រង់ពាក្យថា ក្នុងរូបខាងក្រៅ
សេចក្តីថា ក្នុងរូបដែលមានវិញ្ញាណក្តី ក្នុងរូបដែលឥតវិញ្ញាណក្តីជាខាងក្រៅ។
ត្រង់ពាក្យថា ក្នុងរូបខាងក្នុង និងរូបខាងក្រៅ សេចក្តីថា ក្នុងរូបទាំង២នោះ។
ត្រង់ពាក្យថា ធ្វើចង្កេះឲ្យញ័រក្នុងអាកាស សេចក្តីថា
អង្គជាតរបស់ភិក្ខុដែលកំពុងព្យាយាមទៅក្នុងអាកាស ក៏ជាអវយវៈគួរដល់កម្ម។
ត្រង់ពាក្យថា ព្រោះសេចក្តីឧបត្ថម្ភដោយរាគៈ សេចក្តីថា
អង្គជាតរបស់ភិក្ខុដែលរាគៈបៀតបៀនហើយ ជាអរយវៈគួរដល់កម្ម។ ត្រង់ពាក្យថា
ព្រោះសេចក្តីឧបត្ថម្ភដោយលាមក សេចក្តីថា អង្គជាតរបស់ភិក្ខុដែលលាមកបៀតបៀនហើយ
ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តីឧបត្ថម្ភដោយមូត្រ សេចក្តីថា
អង្គជាតរបស់ភិក្ខុដែលមូត្របៀតបៀនហើយ ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា
ព្រោះសេចក្តីឧបត្ថម្ភដោយខ្យល់ សេចក្តីថា
អង្គជាតរបស់ភិក្ខុដែលខ្យល់បក់ត្រូវហើយ ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា
ព្រោះសេចក្តីឧបត្ថម្ភដោយដង្កូវរមាស់រោល សេចក្តីថា អង្គជាតរបស់ភិក្ខុដែលដង្កូវរមាស់រោលបៀតបៀនហើយ
ជាអវយវៈគួរដល់កម្ម។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍មិនឲ្យមានរោគ សេចក្តីថា
ភិក្ខុគិតថា អញនឹងជាអ្នកមិនមានរោគ។ ត្រង់ពាក្យថា
ដើម្បីប្រយោជន៍ឲ្យបានសេចក្តីសុខ សេចក្តីថា ភិក្ខុគិតថា
អញនឹងញុំាងសុខវេទនាឲ្យកើតឡើង។ ត្រង់ពាក្យថា ដើម្បីត្រូវការដោយភេសជ្ជៈ
សេចក្តីថា ភិក្ខុគិតថា ទឹកសុក្កនេះនឹងបានជាថ្នាំ។ ត្រង់ពាក្យថា
ដើម្បីប្រយោជន៍ដល់ទាន សេចក្តីថា ភិក្ខុគិតថា អញនឹងឲ្យទឹកសុក្កជាទាន។
ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់បុណ្យ សេចក្តីថា ភិក្ខុគិតថា
ទឹកសុក្កនេះនឹងជាបុណ្យ។ ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ការបូជា សេចក្តីថា
ភិក្ខុតាំងចិត្តថា អញនឹងបូជាទឹកសុក្កជាគ្រឿងយញ្ញ។ ត្រង់ពាក្យថា
ដើម្បីប្រយោជន៍ដល់ស្ថានសួគ៌ សេចក្តីថា ភិក្ខុគិតថា អញនឹងទៅកាន់ស្ថានសួគ៌។
ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ពូជ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្កនេះនឹងជាពូជ។
ត្រង់ពាក្យថា ដើម្បីប្រយោជន៍ដល់ការល្បងមើល សេចក្តីថា ភិក្ខុគិតថា
អញនឹងល្បងមើល ទឹកសុក្កនេះនឹងជាពណ៌ខៀវ នឹងជាពណ៌លឿង នឹងជាពណ៌ក្រហម
នឹងជាពណ៌ស។បេ។ ទឹកសុក្កនេះនឹងជាពណ៌ដូចទឹកដោះថ្លា។ ត្រង់ពាក្យថា
ដើម្បីប្រយោជន៍ដល់ការលេង សេចក្តីថា ភិក្ខុមានបំណងក្នុងការលេង។
[៦] ភិក្ខុគិតចំពោះរូបខាងក្នុង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតចំពោះរូបខាងក្រៅ ក៏ព្យាយាម
ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតចំពោះរូបខាងក្នុង
និងរូបខាងក្រៅ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ភិក្ខុគិតនឹងធ្វើចង្កេះឲ្យញ័រទៅក្នុងអាកាស ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយរាគៈ ក៏ព្យាយាម
ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយលាមក
ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយមូត្រ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយខ្យល់ ក៏ព្យាយាម
ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ភិក្ខុគិតក្នុងសេចក្តីឧបត្ថម្ភដោយសត្វដង្កូវរមាស់រោល ក៏ព្យាយាម
ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ភិក្ខុគិតដើម្បីប្រយោជន៍មិនឲ្យមានរោគ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតដើម្បីប្រយោជន៍ឲ្យបានសេចក្តីសុខ។បេ។
ដើម្បីត្រូវការដោយភេសជ្ជៈ ដើម្បីប្រយោជន៍ដល់ទាន ដើម្បីប្រយោជន៍ដល់បុណ្យ
ដើម្បីប្រយោជន៍ដល់ការបូជា ដើម្បីប្រយោជន៍ដល់ស្ថានសួគ៌ ដើម្បីប្រយោជន៍ដល់ពូជ
ដើម្បីប្រយោជន៍ដល់ការល្បងមើល ដើម្បីប្រយោជន៍ដល់ការលេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតចំពោះទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម
ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ភិក្ខុគិតចំពោះទឹកសុក្កពណ៌លឿង ចំពោះទឹកសុក្កពណ៌ក្រហម ចំពោះទឹកសុក្កពណ៌ស
ចំពោះទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ ចំពោះទឹកសុក្កពណ៌ដូចទឹក
ចំពោះទឹកសុក្កពណ៌ដូចប្រេង ចំពោះទឹកសុក្កពណ៌ដូចទឹកដោះស្រស់
ចំពោះទឹកសុក្កពណ៌ដូចទឹកដោះជូរ ចំពោះទឹកសុក្កពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម
ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
បទភាជនីយសុទ្ធិក
ចប់។
ឯកមូលំ [ឱ.ម.
ឯកមូលកស្ស] ខណ្ឌចក្កំ និដ្ឋិតំ។
[៧] ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ
និងដើម្បីសេចក្តីសុខ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ និងដើម្បីជាភេសជ្ជ។ ដើម្បីមិនឲ្យមានរោគ
និងដើម្បីជាទាន។ ដើម្បីមិនឲ្យមានរោគ និងដើម្បីជាបុណ្យ។ ដើម្បីមិនឲ្យមានរោគ
និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីមិនឲ្យមានរោគ និងដើម្បីស្ថានសួគ៌។
ដើម្បីមិនឲ្យមានរោគ និងដើម្បីជាពូជ។ ដើម្បីមិនឲ្យមានរោគ និងដើម្បីល្បងមើល។
ដើម្បីមិនឲ្យមានរោគ និងដើម្បីការលេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្កមានមូល១
ចប់។
[៨] ភិក្ខុគិតដើម្បីសេចក្តីសុខ និងដើម្បីជាភេសជ្ជៈ ក៏ព្យាយាម
ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតដើម្បីសេចក្តីសុខ
និងដើម្បីជាទាន។ ដើម្បីសេចក្តីសុខ និងដើម្បីជាបុណ្យ។ ដើម្បីសេចក្តីសុខ
និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីសេចក្តីសុខ និងដើម្បីស្ថានសួគ៌។
ដើម្បីសេចក្តីសុខ និងដើម្បីជាពូជ។ ដើម្បីសេចក្តីសុខ និងដើម្បីល្បងមើល។
ដើម្បីសេចក្តីសុខ និងដើម្បីការលេង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតដើម្បីសេចក្តីសុខ និងដើម្បីមិនឲ្យមានរោគ
ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[៩] ភិក្ខុគិត ដើម្បីភេសជ្ជៈ និងដើម្បីជាទាន ក៏ព្យាយាម
ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាភេសជ្ជៈ
និងដើម្បីជាបុណ្យ។ ដើម្បីជាភេសជ្ជៈ និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីជាភេសជ្ជៈ
និងដើម្បីស្ថានសួគ៌។ ដើម្បីជាភេសជ្ជៈ និងដើម្បីជាពូជ។ ដើម្បីជាភេសជ្ជៈ
និងដើម្បីល្បងមើល។ ដើម្បីជាភេសជ្ជៈ និងដើម្បីការលេង។ ដើម្បីជាភេសជ្ជៈ
និងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាភេសជ្ជៈ និងដើម្បីសេចក្តីសុខ ក៏ព្យាយាម
ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[១០] ភិក្ខុគិត ដើម្បីជាទាន និងដើម្បីជាបុណ្យ ក៏ព្យាយាម
ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាទាន
និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីជាទាន និងដើម្បីស្ថានសួគ៌។ ដើម្បីជាទាន
និងដើម្បីជាពូជ។ ដើម្បីជាទាន និងដើម្បីល្បងមើល។ ដើម្បីជាទាន និងដើម្បីការលេង។
ដើម្បីជាទាន និងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាទាន និងដើម្បីសេចក្តីសុខ។
ដើម្បីជាទាន និងដើម្បីជាភេសជ្ជៈ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។
[១១] ភិក្ខុគិត ដើម្បីជាបុណ្យ និងដើម្បីជាគ្រឿងយញ្ញ ក៏ព្យាយាម
ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាបុណ្យ
និងដើម្បីស្ថានសួគ៌។ ដើម្បីជាបុណ្យ និងដើម្បីជាពូជ។ ដើម្បីជាបុណ្យ
និងដើម្បីល្បងមើល។ ដើម្បីជាបុណ្យ និងដើម្បីការលេង។ ដើម្បីជាបុណ្យ
និងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាបុណ្យ និងដើម្បីសេចក្តីសុខ។ ដើម្បីជាបុណ្យ
និងដើម្បីជាភេសជ្ជៈ។ ដើម្បីជាបុណ្យ និងដើម្បីជាទាន ក៏ព្យាយាម
ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[១២] ភិក្ខុគិត ដើម្បីជាគ្រឿងយញ្ញ និងដើម្បីស្ថានសួគ៌ ក៏ព្យាយាម
ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីជាគ្រឿងយញ្ញ
និងដើម្បីជាពូជ។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បីល្បងមើល។ ដើម្បីជាគ្រឿងយញ្ញ
និងដើម្បីការលេង។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បីមិនឲ្យមានរោគ។
ដើម្បីជាគ្រឿងយញ្ញ និងដើម្បីសេចក្តីសុខ។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បីជាភេសជ្ជៈ។
ដើម្បីជាគ្រឿងយញ្ញ និងដើម្បីជាទាន។ ដើម្បីជាគ្រឿងយញ្ញ និងដើម្បីជាបុណ្យ
ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[១៣] ភិក្ខុគិត ដើម្បីស្ថានសួគ៌ និងដើម្បីជាពូជ។ ដើម្បីស្ថានសួគ៌
និងដើម្បីល្បងមើល។ ដើម្បីស្ថានសួគ៌ និងដើម្បីការលេង។ ដើម្បីស្ថានសួគ៌
និងដើម្បីមិនឲ្យមានរោគ។ ដើម្បីស្ថានសួគ៌ និងដើម្បីសេចក្តីសុខ។ ដើម្បីស្ថានសួគ៌
និងដើម្បីជាភេសជ្ជៈ។ ដើម្បីស្ថានសួគ៌ និងដើម្បីជាទាន។ ដើម្បីស្ថានសួគ៌
និងដើម្បីជាបុណ្យ។ ដើម្បីស្ថានសួគ៌ និងដើម្បីជាគ្រឿងយញ្ញ ក៏ព្យាយាម
ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[១៤] ភិក្ខុគិត ដើម្បីជាពូជ និងដើម្បីល្បងមើល។ ដើម្បីជាពូជ និងដើម្បីការលេង។
ដើម្បីជាពូជ និងដើម្បីមិនឲ្យមានរោគ។ ដើម្បីជាពូជ និងដើម្បីសេចក្តីសុខ។
ដើម្បីជាពូជ និងដើម្បីជាភេសជ្ជៈ។ ដើម្បីជាពូជ និងដើម្បីជាទាន។ ដើម្បីជាពូជ
និងដើម្បីជាបុណ្យ។ ដើម្បីជាពូជ និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីជាពូជ
និងដើម្បីស្ថានសួគ៌ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
[១៥] ភិក្ខុគិត ដើម្បីល្បងមើល និងដើម្បីការលេង។ ដើម្បីល្បងមើល
និងដើម្បីមិនឲ្យមានរោគ។ ដើម្បីល្បងមើល និងដើម្បីសេចក្តីសុខ។ ដើម្បីល្បងមើល
និងដើម្បីជាភេសជ្ជៈ។ ដើម្បីល្បងមើល និងដើម្បីជាទាន។ ដើម្បីល្បងមើល
និងដើម្បីជាបុណ្យ។ ដើម្បីល្បងមើល និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីល្បងមើល
និងដើម្បីស្ថានសួគ៌។ ដើម្បីល្បងមើល និងដើម្បីជាពូជ ក៏ព្យាយាម
ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ឯកមូលកំ [ឱ.ម.
ឯកមូលកស្ស] ពទ្ធចក្កំ និដ្ឋិតំ។
[១៦] ភិក្ខុគិត ដើម្បីការលេង
និងដើម្បីមិនឲ្យមានរោគ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត ដើម្បីការលេង និងដើម្បីសេចក្តីសុខ។
ដើម្បីការលេង និងដើម្បីជាភេសជ្ជៈ។ ដើម្បីការលេង និងដើម្បីជាទាន។ ដើម្បីការលេង
និងដើម្បីជាបុណ្យ។ ដើម្បីការលេង និងដើម្បីជាគ្រឿងយញ្ញ។ ដើម្បីការលេង
និងដើម្បីស្ថានសួគ៌។ ដើម្បីការលេង និងដើម្បីជាពូជ។ ដើម្បីការលេង
និងដើម្បីល្បងមើល ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្ក
មានមូលមួយ ចប់។
ឯចក្កមានមូលពីរជាដើម បណ្ឌិតគប្បីនាំមក
(សំដែង) ដូចគ្នាផងចុះ។
[១៧] ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ ដើម្បីសេចក្តីសុខ និងដើម្បីជាភេសជ្ជៈ
ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត
ដើម្បីមិនឲ្យមានរោគ ដើម្បីសេចក្តីសុខ និងដើម្បីការលេង ក៏ព្យាយាម
ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ទុមូលកំ ខណ្ឌចក្កំ។
ទុមូលកំ ពទ្ធចក្កំ
និដ្ឋិតំ។
ខណ្ឌចក្ក
មានមូលពីរ។
[១៨] ភិក្ខុគិត ដើម្បីឲ្យស្រួលខ្លួន
ដើម្បីជាភេសជ្ជៈ និងដើម្បីជាទាន ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។
ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ និងដើម្បីការលេង។បេ។ ភិក្ខុគិត
ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ និងដើម្បីមិនឲ្យមានរោគ ក៏ព្យាយាម
ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត ដើម្បីល្បងមើល
ដើម្បីការលេង និងដើម្បីមិនឲ្យមានរោគ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត ដើម្បីល្បងមើល ដើម្បីការលេង និងដើម្បីជាពូជ
ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កមានមូលពីរ
ចប់។
[១៩] ពទ្ធចក្កមានមូល៣ មូល៤ មូល៥ មូល៦ មូល៧ មូល៨ មូល៩ បណ្ឌិតគប្បីធ្វើយ៉ាងនេះឯង។
ឥទំ សព្វមូលកំ។
សព្វមូលកំ និដ្ឋិតំ។
នេះចក្កមានមូលគ្រប់ទាំងអស់
(ដូចមានសេចក្តីខាងក្រោយនេះ)។
[២០] ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ
ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ
ដើម្បីជាគ្រឿងបូជា ដើម្បីស្ថានសួគ៌ ដើម្បីជាពូជ ដើម្បីល្បងមើល និងដើម្បីការលេង
ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ចក្កមានមូលគ្រប់ទាំងអស់
ចប់។
ឯកមូលកំ ខណ្ឌចក្កំ
និដ្ឋិតំ។
[២១] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ
និងពណ៌លឿង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត
បញ្ចេញទឹកសុក្កពណ៌ខៀវ និងពណ៌ក្រហម។បេ។ ពណ៌ខៀវ និងពណ៌ស។ ពណ៌ខៀវ
និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ខៀវ និងពណ៌ដូចទឹក។ ពណ៌ខៀវ និងពណ៌ដូចប្រេង។
ពណ៌ខៀវ និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ខៀវ និងពណ៌ដូចទឹកដោះជូរ។ ពណ៌ខៀវ
និងពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្កមានមូលមួយ
ចប់។
ឯកមូលកំ ពទ្ធចក្កំ
និដ្ឋិតំ។
[២២] ភិក្ខុគិត បញ្ចេញទឹកសុក្ក ពណ៌លឿង
និងពណ៌ក្រហម ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌លឿង និងពណ៌ស។បេ។ ពណ៌លឿង និងពណ៌ដូចទឹកដោះជូរឡើងពពុះ។
ពណ៌លឿង និងពណ៌ដូចទឹក។ ពណ៌លឿង និងពណ៌ដូចប្រេង។ ពណ៌លឿង និងពណ៌ដូចទឹកដោះស្រស់។
ពណ៌លឿង និងពណ៌ដូចទឹកដោះជូរ។ ពណ៌លឿង និងពណ៌ដូចទឹកដោះថ្លា។ ពណ៌លឿង និងពណ៌ខៀវ
ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ក្រហម
និងពណ៌ស ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត
បញ្ចេញទឹកសុក្កពណ៌ក្រហម និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ក្រហម និងពណ៌ដូចទឹក។
ពណ៌ក្រហម និងពណ៌ដូចប្រេង។ ពណ៌ក្រហម និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ក្រហម និងពណ៌ដូចទឹកដោះជូរ។
ពណ៌ក្រហម និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ក្រហម និងពណ៌ខៀវ។ ពណ៌ក្រហម និងពណ៌លឿង
ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត
បញ្ចេញទឹកសុក្កពណ៌ស និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ស និងពណ៌ដូចទឹក។ ពណ៌ស
និងពណ៌ដូចប្រេង។ ពណ៌ស និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ស និងពណ៌ដូចទឹកដោះជូរ។ ពណ៌ស
និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ស និងពណ៌ខៀវ។ ពណ៌ស និងពណ៌លឿង។ ពណ៌ស និងពណ៌ក្រហម
ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត
បញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ដូចទឹក។
ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ដូចប្រេង។ ពណ៌ដូចទឹកដោះជូរឡើងពពុះ
និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ដូចទឹកដោះជូរ។
ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ដូចទឹកដោះជូរឡើងពពុះ
និងពណ៌ខៀវ។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌លឿង។ ពណ៌ដូចទឹកដោះជូរឡើងពពុះ
និងពណ៌ក្រហម។ ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ស ក៏ព្យាយាម
ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត
បញ្ចេញទឹកសុក្កពណ៌ដូចទឹក និងពណ៌ដូចប្រេង។ ពណ៌ដូចទឹក និងពណ៌ដូចទឹកដោះស្រស់។
ពណ៌ដូចទឹក និងពណ៌ដូចទឹកដោះជូរ។ ពណ៌ដូចទឹក និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ដូចទឹក
និងពណ៌ខៀវ។ ពណ៌ដូចទឹក និងពណ៌លឿង។ ពណ៌ដូចទឹក និងពណ៌ក្រហម ។ ពណ៌ដូចទឹក
និងពណ៌ស។ ពណ៌ដូចទឹក និងពណ៌ដូចទឹកដោះជូរឡើងពពុះ ក៏ព្យាយាម
ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ដូចប្រេង
និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ដូចប្រេង និងពណ៌ដូចទឹកដោះជូរ។ ពណ៌ដូចប្រេង
និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ដូចប្រេង និងពណ៌ខៀវ។ ពណ៌ដូចប្រេង និងពណ៌លឿង។
ពណ៌ដូចប្រេង និងពណ៌ក្រហម។ ពណ៌ដូចប្រេង និងពណ៌ស។ ពណ៌ដូចប្រេង
និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ដូចប្រេង និងពណ៌ដូចទឹក ក៏ព្យាយាម
ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត
បញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះស្រស់ និងពណ៌ដូចទឹកដោះជូរ។ ពណ៌ដូចទឹកដោះស្រស់
និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌ខៀវ។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌លឿង។
ពណ៌ដូចទឹកដោះស្រស់ និងពណ៌ក្រហម។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌ស។
ពណ៌ដូចទឹកដោះស្រស់ និងពណ៌ដូចទឹកដោះជូរឡើងពពុះ។ ពណ៌ដូចទឹកដោះស្រស់
និងពណ៌ដូចទឹក។ ពណ៌ដូចទឹកដោះស្រស់ និងពណ៌ដូចប្រេង ក៏ព្យាយាម
ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត
បញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរ និងពណ៌ដូចទឹកដោះថ្លា។ ពណ៌ដូចទឹកដោះជូរ
និងពណ៌ខៀវ។ ពណ៌ដូចទឹកដោះជូរ និងពណ៌លឿង។ ពណ៌ដូចទឹកដោះជូរ និងពណ៌ក្រហម។
ពណ៌ដូចទឹកដោះជូរ និងពណ៌ស។ ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចទឹកដោះជូរឡើងពពុះ។
ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចទឹក។ ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចប្រេង។
ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចទឹកដោះស្រស់ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា
និងពណ៌ខៀវ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត
បញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា និងពណ៌លឿង។ ពណ៌ដូចទឹកដោះថ្លា និងពណ៌ក្រហម។
ពណ៌ដូចទឹកដោះថ្លា និងពណ៌ស។ ពណ៌ដូចទឹកដោះថ្លា និងពណ៌ដូចទឹកដោះជូរឡើងពពុះ។
ពណ៌ដូចទឹកដោះថ្លា និងពណ៌ដូចទឹក។ ពណ៌ដូចទឹកដោះថ្លា និងពណ៌ដូចប្រេង។
ពណ៌ដូចទឹកដោះថ្លា និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ដូចទឹកដោះថ្លា
និងពណ៌ដូចទឹកដោះជូរ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កមានមូលមួយ
ចប់។
ទុមូលកាទិបិ ឯវមេវ នេតព្វំ។
ឯចក្កមានមូលពីរ ជាដើម បណ្ឌិតគប្បីនាំមក
(សំដែង) ដូចគ្នាផងចុះ។
ទុមូលកំ ខណ្ឌចក្កំ
និដ្ឋិតំ។
[២៣] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង
និងពណ៌ក្រហម ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង និងពណ៌ស ក៏ព្យាយាម
ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។
ភិក្ខុគិតបញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង និងពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម
ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្កមានមូលពីរ
ចប់។
ទុមូលកំ ពទ្ធចក្កំ
និដ្ឋិតំ។
[២៤] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌លឿង
ពណ៌ក្រហម និងពណ៌ស ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌លឿង ពណ៌ក្រហម
និងពណ៌ខៀវ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។
ភិក្ខុគិតបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា និងពណ៌ខៀវ
ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត
បញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា និងពណ៌ដូចទឹកដោះស្រស់
ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្កមានមូលពីរ
ចប់។
[២៥] ចក្កមានមូល៣ មូល៤ មូល៥ មូល៦ មូល៧ មូល៨ មូល៩ បណ្ឌិតគប្បីធ្វើយ៉ាងនោះផងចុះ។
ឥទំ សព្វមូលកំ។
សព្វមូលកំ និដ្ឋិតំ។
នេះចក្កមានមូលគ្រប់ទាំងអស់
(ដូចមានសេចក្តីខាងក្រោយនេះ)។
[២៦] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង
ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង
ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។
ចក្កមានមូលគ្រប់ទាំងអស់
ចប់។
ឧភតោពទ្ធមិស្សកចក្កំ
[ឱ.ម. មិស្សកចក្កំ] និដ្ឋិតំ។
[២៧] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវតែម្យ៉ាង
ដើម្បីមិនឲ្យមានរោគតែម្យ៉ាង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ និងពណ៌លឿង
ដើម្បីមិនឲ្យមានរោគ និងដើម្បីឲ្យស្រួលខ្លួន ក៏ព្យាយាម
ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត
បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង និងពណ៌ក្រហម ដើម្បីមិនឲ្យមានរោគ
ដើម្បីឲ្យស្រួលខ្លួន និងដើម្បីជាភេសជ្ជៈ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម
និងពណ៌ស ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ
និងដើម្បីជាទាន ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស
និងពណ៌ដូចទឹកដោះជូរឡើងពពុះ ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន
ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន និងដើម្បីជាបុណ្យ ក៏ព្យាយាម
ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ
ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ និងពណ៌ដូចទឹក
ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន
ដើម្បីជាបុណ្យ និងដើម្បីជាគ្រឿងបូជា ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស
ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក និងពណ៌ដូចប្រេង ដើម្បីមិនឲ្យមានរោគ
ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ
ដើម្បីជាគ្រឿងបូជា និងដើម្បីស្ថានសួគ៌ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ
ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម
ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង និងពណ៌ដូចទឹកដោះស្រស់
ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន
ដើម្បីជាបុណ្យ ដើម្បីជាគ្រឿងបូជា ដើម្បីស្ថានសួគ៌ និងដើម្បីជាពូជ ក៏ព្យាយាម
ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត
បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក
ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ និងពណ៌ដូចទឹកដោះជូរ ដើម្បីមិនឲ្យមានរោគ
ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ
ដើម្បីជាគ្រឿងបូជា ដើម្បីស្ថានសួគ៌ ដើម្បីជាពូជ និងដើម្បីល្បងមើល ក៏ព្យាយាម
ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិត
បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក
ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ និងពណ៌ដូចទឹកដោះថ្លា
ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន
ដើម្បីជាបុណ្យ ដើម្បីជាគ្រឿងបូជា ដើម្បីស្ថានសួគ៌ ដើម្បីជាពូជ ដើម្បីល្បងមើល
និងដើម្បីការលេង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ឧភតោពទ្ធមិស្សកចក្ក
ចប់។
ខណ្ឌចក្កំ និដ្ឋិតំ។
[២៨] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ
ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌លឿងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ក្រហមឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌សឃ្លាតចេញវិញ
ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម
(បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ដូចទឹកឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ដូចប្រេងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ដូចទឹកដោះស្រស់ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ដូចទឹកដោះជូរឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ដូចទឹកដោះថ្លាឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ខណ្ឌចក្ក ចប់។
ពទ្ធចក្កំ និដ្ឋិតំ។
[២៩] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌លឿង
ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ ក្រហមឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌លឿង ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌សឃ្លាតចេញវិញ។បេ។ (បែរជា)
ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ។ ពណ៌ដូចទឹកឃ្លាតចេញវិញ។
ពណ៌ដូចប្រេងឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះស្រស់ឃ្លាតចេញវិញ។
ពណ៌ដូចទឹកដោះជូរឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះថ្លាឃ្លាតចេញវិញ។
ពណ៌ខៀវឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ពទ្ធចក្ក ចប់។
កុច្ឆិចក្កំ និដ្ឋិតំ។
[៣០] ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌សឃ្លាតចេញវិញ
ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម
(បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ។បេ។ (បែរជា)
ទឹកសុក្កពណ៌ដូចទឹកឃ្លាតចេញវិញ។ ពណ៌ដូចប្រេងឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះស្រស់ឃ្លាតចេញវិញ។
ពណ៌ដូចទឹកដោះជូរឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះថ្លាឃ្លាតចេញវិញ។
ពណ៌ខៀវឃ្លាតចេញវិញ។ ពណ៌លឿងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ស ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។
(បែរជា) ទឹកសុក្កពណ៌ក្រហមឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ (ចក្កទាំងឡាយ
បណ្ឌិតគប្បីដឹងដោយអាការយ៉ាងនេះ) ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌លឿងឃ្លាតចេញវិញ។បេ។ (បែរជា) ទឹកសុក្កពណ៌ក្រហមឃ្លាតចេញវិញ។
ពណ៌សឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ។
ពណ៌ដូចទឹកឃ្លាតចេញវិញ។ ពណ៌ដូចប្រេងឃ្លាតចេញវិញ។
ពណ៌ដូចទឹកដោះស្រស់ឃ្លាតចេញវិញ។ ពណ៌ដូចទឹកដោះជូរឃ្លាតចេញវិញ
ត្រូវអាបត្តិសង្ឃាទិសេស។
កុច្ឆិចក្ក ចប់។
[៣១] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌លឿង
ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ស
ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ ។ ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹក
ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចប្រេង ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះស្រស់
ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរ ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ។ ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ខៀវឃ្លាតចេញវិញ
ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី១ ចប់។
បិដ្ឋិចក្កស្ស
ទុតិយំ គមនំ និដ្ឋិតំ។
[៣២] ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌លឿងឃ្លាតចេញវិញ
ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក
ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា។
ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌លឿងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី២ ចប់។
បិដ្ឋិចក្កស្ស
តតិយំ គមនំ និដ្ឋិតំ។
[៣៣] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ស
ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ក្រហមឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់
ពណ៌ដូចទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា ពណ៌ខៀវ។ ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌លឿង ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ក្រហមឃ្លាតចេញវិញ
ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី៣ ចប់។
បិដ្ឋិចក្កស្ស
ចតុត្ថំ គមនំ និដ្ឋិតំ។
[៣៤] ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌សឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ដូចទឹក
ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា ពណ៌ខៀវ
ពណ៌លឿង។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌សឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី៤ ចប់។
បិដ្ឋិចក្កស្ស
បញ្ចមំ គមនំ និដ្ឋិតំ។
[៣៥] ] ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹក ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ទឹកសុក្កពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា
ពណ៌ខៀវ ពណ៌លឿង។ ពណ៌ក្រហម។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ស ក៏ព្យាយាម
(បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី៥ ចប់។
បិដ្ឋិចក្កស្ស
ឆដ្ឋំ គមនំ និដ្ឋិតំ។
[៣៦] ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចប្រេង ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកឃ្លាតចេញវិញ
ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ដូចទឹកដោះស្រស់ ពណ៌ដូចទឹកដោះជូរ
ពណ៌ដូចទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស។ ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ដូចទឹកឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី៦ ចប់។
បិដ្ឋិចក្កស្ស
សត្តមំ គមនំ និដ្ឋិតំ។
[៣៧] ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះស្រស់ ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ដូចប្រេងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ទឹកសុក្កពណ៌ដូចទឹកដោះជូរ ពណ៌ដូចទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស
ពណ៌ដូចទឹកដោះជូរឡើងពពុះ។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹក
ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចប្រេងឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី៧ ចប់។
បិដ្ឋិចក្កស្ស
អដ្ឋមំ គមនំ និដ្ឋិតំ។
[៣៨] ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរ ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ដូចទឹកដោះស្រស់ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ទឹកសុក្កពណ៌ដូចទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ
ពណ៌ដូចទឹក។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចប្រេង ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ដូចទឹកដោះស្រស់ឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី៨ ចប់។
បិដ្ឋិចក្កស្ស
នវមំ គមនំ និដ្ឋិតំ។
[៣៩] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា
ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះជូរឃ្លាតចេញវិញ
ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស
ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង។ ភិក្ខុគិតថា
អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះស្រស់ ក៏ព្យាយាម (បែរជា)
ទឹកសុក្កពណ៌ដូចទឹកដោះជូរឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី៩ ចប់។
បិដ្ឋិចក្កស្ស
ទសមំ គមនំ និដ្ឋិតំ។
[៤០] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ
ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះថ្លាឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ទឹកសុក្កពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង
ពណ៌ដូចទឹកដោះស្រស់។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរ ក៏ព្យាយាម
(បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះថ្លាឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
ដំណើរនៃបិដ្ឋិចក្កទី១០ ចប់។
បិដ្ឋិចក្ក ចប់ហើយ។
[៤១] ភិក្ខុគិត ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
ភិក្ខុគិត ក៏ព្យាយាម (ប៉ុន្តែ) ទឹកសុក្កមិនឃ្លាតចេញ ត្រូវអាបត្តិថុល្លច្ច័យ។
ភិក្ខុគិត (តែ) មិនព្យាយាម (ក៏ស្រាប់តែ) ទឹកសុក្កឃ្លាតចេញឯង មិនត្រូវអាបត្តិឡើយ។
ភិក្ខុគិត (តែ) មិនព្យាយាម ទឹកសុក្កក៏មិនឃ្លាតចេញ មិនត្រូវអាបត្តិឡើយ។
ភិក្ខុមិនគិតទេ (តែ) ព្យាយាម ទឹកសុក្កឃ្លាតចេញ មិនត្រូវអាបត្តិឡើយ។
ភិក្ខុមិនគិតទេ (តែ) ព្យាយាម ទឹកសុក្កមិនឃ្លាតចេញ មិនត្រូវអាបត្តិឡើយ។
ភិក្ខុមិនគិត មិនព្យាយាម (តែ) ទឹកសុក្កឃ្លាតចេញ មិនត្រូវអាបត្តិឡើយ។
ភិក្ខុមិនគិត មិនព្យាយាម ទឹកសុក្កក៏មិនឃ្លាតចេញ មិនត្រូវអាបត្តិឡើយ។
[៤២] (ភិក្ខុ ៦ពួក) គឺ ភិក្ខុយល់សប្តិ១
ភិក្ខុមិនមានបំណងឲ្យទឹកសុក្កឃ្លាតចេញ១ ភិក្ខុឆ្កួត១ ភិក្ខុមានចិត្តរវើរវាយ១
ភិក្ខុដែលទុក្ខវេទនាគ្របសង្កត់១ ភិក្ខុជាអាទិកម្មិក
(អ្នកធ្វើខុសមុនបញ្ញត្តិ)១ មិនត្រូវអាបត្តិឡើយ។
(មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅដូចមានខាងក្រោយនេះ)
[៤៣] រឿង ភិក្ខុយល់សប្តិ១
ភិក្ខុបន្ទោបង់ឧច្ចារ១ ភិក្ខុបន្ទោបង់បស្សាវ១ ភិក្ខុត្រិះរិះចំពោះកាមវិតក្ក១
ភិក្ខុងូតទឹកក្តៅ១ ភិក្ខុលាបថ្នាំ១ ភិក្ខុអេះរមាស់ត្រង់អណ្ឌ១
ភិក្ខុដើរតាមផ្លូវ១ ភិក្ខុកាន់ស្បែកចុងអង្គជាត១
ភិក្ខុកំដៅដម្បារពោះក្នុងរោងភ្លើង១ ភិក្ខុដដុសអង្គជាតនឹងភ្លៅ១
ភិក្ខុឲ្យសាមណេរកាន់អង្គជាត១ ភិក្ខុចាប់អង្គជាតសាមណេរកំពុងដេកលក់១
ភិក្ខុត្បៀតអង្គជាតនឹងភ្លៅទាំងពីរ១ ភិក្ខុក្តាប់អង្គជាតនឹងដៃ១
ភិក្ខុពើងចង្កេះព្ធដ៏អាកាស១ ភិក្ខុមឹតពត់កាយ១
ភិក្ខុសំឡឹងមើលអង្គជាតមាតុគ្រាម១ ភិក្ខុបញ្ចូលអង្គជាតក្នុងប្រហោងដាន១ [ប្រហោង
ឬរន្ធអ្វីៗ ហៅថាប្រហោងដាន។] ភិក្ខុដដុសអង្គជាតនឹងកំណាត់ឈើ១
ភិក្ខុងូតទឹកក្នុងទីច្រាសខ្សែទឹក១ ភិក្ខុលេងទឹកដែលមានល្បាប់១
ភិក្ខុស្ទុះចុះទៅក្នុងទឹក១ ភិក្ខុលេងកងធ្វើដោយផ្កា១
ភិក្ខុស្ទុះចូលទៅក្នុងព្រៃឈូក១ ភិក្ខុបញ្ចូលអង្គជាតក្នុងដីខ្សាច់១
ភិក្ខុបញ្ចូលអង្គជាតក្នុងភក់១ ភិក្ខុស្រោចអង្គជាតនឹងទឹក១
ភិក្ខុផ្ទាប់អង្គជាតនឹងកន្លែងដេក១ ភិក្ខុដដុសអង្គជាតនឹងមេជើង១។
[៤៤] សម័យនោះឯង ភិក្ខុ១រូប កំពុងយល់សប្តិ អសុចិក៏ឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។ ទើបភិក្ខុនោះ
ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
មិនមានអាបត្តិព្រោះយល់សប្តិទេ។
[៤៥] សម័យនោះឯង ភិក្ខុ១រូប កំពុងបន្ទោបង់ឧច្ចារ អសុចិក៏ឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។ ភិក្ខុនោះ
ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា
ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា
សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញទេ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
មិនមានអាបត្តិដល់ភិក្ខុដែលមិនមានប្រាថ្នាឲ្យអសុចិឃ្លាតចេញ (នោះ)ទេ។
[៤៦] សម័យនោះឯង ភិក្ខុមួយរូប កំពុងបន្ទោបង់បស្សាវ អសុចិក៏ឃ្លាតចេញ។
សេចក្តីសង្ស័យមានដល់ភិក្ខុនោះ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
មិនមានអាបត្តិដល់ភិក្ខុដែលមិនមានប្រាថ្នាឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។
[៤៧] សម័យនោះឯង ភិក្ខុមួយរូប កំពុងត្រិះរិះចំពោះកាមវិតក្ក អសុចិក៏ឃ្លាតចេញ។
សេចក្តីសង្ស័យមានដល់ភិក្ខុនោះ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
មិនមានអាបត្តិដល់ភិក្ខុដែលត្រិះរិះចំពោះកាមវិតក្កទេ។
[៤៨] សម័យនោះឯង ភិក្ខុមួយរូប កំពុងងូតទឹកក្តៅ អសុចិក៏ឃ្លាតចេញ។
សេចក្តីសង្ស័យមានដល់ភិក្ខុនោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។
ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គមិនមានបំណងឲ្យអសុចិឃ្លាតចេញទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។
សម័យនោះឯង ភិក្ខុមួយរូប មានបំណងនឹងឲ្យអសុចិឃ្លាតចេញ កំពុងតែងូតទឹកក្តៅ
អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង ភិក្ខុមួយរូប
មានបំណងនឹងឲ្យអសុចិឃ្លាតចេញ កំពុងងូតទឹកក្តៅដែរ (តែ) អសុចិមិនឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៤៩] សម័យនោះឯង ភិក្ខុមួយរូប កើតដម្បៅត្រង់អង្គជាត។
កាលដែលភិក្ខុនោះលាបថ្នាំដម្បៅ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយទេដឹង។
ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ
អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គនឹងមានបំណងចង់ឲ្យអសុចិឃ្លាតចេញក៏ទេ។ ព្រះអង្គត្រាស់ថា
ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងឲ្យអសុចិឃ្លាតចេញ (នោះ)
ទេ។ សម័យនោះឯង ភិក្ខុមួយរូប កើតដម្បៅត្រង់អង្គជាត។
ភិក្ខុនោះមានបំណងនឹងឲ្យអសុចិឃ្លាតចេញ កាលដែលលាបថ្នាំដម្បៅ អសុចិ
[ភិក្ខុដែលមានអសុចិឃ្លាតចេញនោះ ត្រូវអាបត្តិសង្ឃាទិសេស។] ក៏ឃ្លាតចេញ។បេ។
(មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥០] សម័យនោះឯង ភិក្ខុមួយរូប អេះត្រង់អណ្ឌ [ពងល្វា។] អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងនឹងឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។
សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ហើយអេះអណ្ឌ
អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥១] សម័យនោះឯង ភិក្ខុមួយរូប កំពុងដើរទៅតាមផ្លូវ អសុចិក៏ឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។
សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ កំពុងដើរទៅតាមផ្លូវ
អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥២] សម័យនោះឯង ភិក្ខុមួយរូប កំពុងកាន់ស្បែកខាងចុងនៃអង្គជាតធ្វើបស្សាវ
អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងនឹងឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។
សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ
កំពុងចាប់ស្បែកខាងចុងនៃអង្គជាតធ្វើបស្សាវ អសុចិក៏ឃ្លាតចេញ។បេ។
(មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥៣] សម័យនោះឯង ភិក្ខុមួយរូប កំពុងកំដៅដំបារពោះក្នុងរោងភ្លើង
អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។
សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ
កំពុងកំដៅដំបារពោះក្នុងរោងភ្លើង អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ)
អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥៤] សម័យនោះឯង ភិក្ខុមួយរូប កំពុងគក់ច្របាច់ខ្នងឲ្យឧបជ្ឈាយ៍ក្នុងរោងភ្លើង
អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។
សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ
កំពុងគក់ច្របាច់ខ្នងឲ្យឧបជ្ឈាយ៍ក្នុងរោងភ្លើង អសុចិក៏ឃ្លាតចេញ។បេ។
(មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥៥] សម័យនោះឯង ភិក្ខុមួយរូប យកអង្គជាតដដុសនឹងភ្លៅ អសុចិក៏ឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ
(នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ
ក៏យកអង្គជាតដដុសនឹងភ្លៅ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ)
អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥៦] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ
បានពោលពាក្យនេះនឹងសាមណេរមួយរូបថា នែអាវុសោសាមណេរ អ្នកចូរមកនេះ
ចូរកាន់អង្គជាតអញចុះ។ សាមណេរនោះ បានកាន់អង្គជាតភិក្ខុនោះ។
អសុចិរបស់ភិក្ខុនោះក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។
[៥៧] សម័យនោះឯង ភិក្ខុមួយរូប បានចាប់អង្គជាតសាមណេរដែលកំពុងដេកលក់។
អសុចិភិក្ខុនោះក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[៥៨] សម័យនោះឯង ភិក្ខុមួយរូប ត្បៀតនូវអង្គជាតដោយភ្លៅទាំងពីរ អសុចិក៏ឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។
សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ
ត្បៀតនូវអង្គជាតដោយភ្លៅទាំងពីរ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ)
អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៥៩] សម័យនោះឯង ភិក្ខុមួយរូប ក្តាប់អង្គជាតដោយកណ្តាប់ដៃ អសុចិឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។
សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ
ក្តាប់អង្គជាតដោយកណ្តាប់ដៃ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ)
អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦០] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ
ប្រឹងបំពើងចង្កេះព្ធដ៏អាកាស អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ)
អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦១] សម័យនោះឯង ភិក្ខុមួយរូប ប្រឹងមឹតពត់កាយ អសុចិក៏ឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ
(នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ប្រឹងមឹតពត់កាយ
អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦២] សម័យនោះឯង ភិក្ខុមួយរូប ត្រេកអរ សំឡឹងមើលអង្គជាតមាតុគ្រាម។
អសុចិភិក្ខុនោះក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិសង្ឃាទិសេសទេ ម្នាលភិក្ខុទាំងឡាយ តែថាភិក្ខុមិនគួរត្រេកអរ
សំឡឹងមើលអង្គជាតមាតុគ្រាមឡើយ ភិក្ខុណាសំឡឹងមើល
ភិក្ខុនោះត្រូវអាបត្តិទុក្កដ។
[៦៣] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ
ក៏បញ្ចូលអង្គជាតទៅនឹងប្រហោងដាន អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ)
អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦៤] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ
ដដុសអង្គជាតនឹងកំណាត់ឈើ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ)
អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦៥] សម័យនោះឯង ភិក្ខុមួយរូប ងូតទឹកក្នុងទីច្រាសខ្សែទឹក អសុចិក៏ឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងនឹងឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។
សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ
ងូតទឹកក្នុងទីច្រាសខ្សែទឹក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ)
អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦៦] សម័យនោះឯង ភិក្ខុមួយរូប លេងទឹកដែលមានល្បាប់ អសុចិក៏ឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។
សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ លេងទឹកដែលមានល្បាប់
អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦៧] សម័យនោះឯង ភិក្ខុមួយរូប ស្ទុះចុះទៅក្នុងទឹក អសុចិក៏ឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ
(នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ
ស្ទុះចុះទៅក្នុងទឹក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦៨] សម័យនោះឯង ភិក្ខុមួយរូប លេងកងផ្កា អសុចិក៏ឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។
សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ លេងកងធ្វើដោយផ្កា
អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៦៩] សម័យនោះឯង ភិក្ខុមួយរូប ស្ទុះចូលទៅក្នុងព្រៃឈូក អសុចិក៏ឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។
សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ស្ទុះចូលទៅក្នុងព្រៃឈូក
អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៧០] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ
ដាក់បញ្ចូលអង្គជាតទៅក្នុងដីខ្សាច់ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ)
អសុចិមិនឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ
មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៧១] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ
ដាក់បញ្ចូលអង្គជាតទៅក្នុងភក់ អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៧២] សម័យនោះឯង ភិក្ខុមួយរូប ស្រោចអង្គជាតដោយទឹក អសុចិក៏ឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញ
(នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ
ស្រោចអង្គជាតដោយទឹក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[៧៣] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ
ផ្ទប់អង្គជាតលើទីដេក អសុចិក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិមិនឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
បឋមសង្ឃាទិសេសំ និដ្ឋិតំ។
[៧៤] សម័យនោះឯង ភិក្ខុមួយរូប
មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ដដុសអង្គជាតនឹងមេជើង អសុចិក៏ឃ្លាតចេញ
ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយទេដឹង។
ក៏ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគត្រាស់ថា
ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង ភិក្ខុមួយរូប
មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ដដុសអង្គជាតនឹងមេជើង អសុចិមិនឃ្លាតចេញ។
ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយទេដឹង។
ក៏ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
សង្ឃាទិសេសទី១
ចប់។
ความคิดเห็น
แสดงความคิดเห็น