បារាជិកកណ្ឌ ទុតិយសិក្ខាបទ
និទានក្នុងសេចក្តីបញ្ញតិជាដំបូង
[១៧៦] សម័យនោះ
ព្រះសម្ពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងកូដាគារសាលា [សាលា គឺផ្ទះមានកំពូល។
តាមអដ្ឋកថា ថា ក្នុងព្រៃមហាវននោះ គេសាងវត្ត សង់សាលា ធ្វើគន្ធកុដិ
សម្រាប់ជាទីប្រថាប់នៃព្រះបរមសាស្តា។] ក្បែរព្រៃមហាវន
[គឺព្រៃធំមួយក្បែរកបិលវស្តុបូរី
ជិតជាប់គ្នាមិនមានដាច់នឹងព្រៃហេមពាន្តទៅទល់នឹងមហាសមុទ្រ(ឥណ្ឌា)។]
ទៀបក្រុងវេសាលី [ឈ្មោះក្រុងរបស់ដែនវជ្ជី ពីដើមមកជាទីក្រុងធំមួយ
មានកំពែងព័ទ្ធជុំវិញដល់៣ជាន់។ (សេចក្តីនេះមាននិយាយពិស្តារក្នុងគម្ពីរបរមត្ថជោតិកា
អដ្ឋកថាខុទ្ទកនិកាយ)។]។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងអសុភកថា
ទ្រង់សំដែងរៀបរាប់អំពីអសុភ ទ្រង់សំដែងគុណនៃការចំរើនអសុភកម្មដ្ឋាន
ទ្រង់សំដែងគុណនៃអសុភសមាបត្តិក្នុងអសុភកម្មដ្ឋានជាញឹកញយ
ដោយបរិយាយដ៏ច្រើន។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ
ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ
តថាគតចង់គេចចាកអារម្មណ៍ សម្ងំនៅអស់កាលកន្លះខែ (ក្នុងកម្មដ្ឋាន)
កុំឲ្យអ្នកណាមួយចូលទៅរកតថាគតឡើយ
វៀរលែងតែភិក្ខុមួយរូបជាអ្នកនាំបិណ្ឌបាតទៅឲ្យតថាគត។ ទើបពួកភិក្ខុទាំងនោះ
ទទួលព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា ឯវំភន្តេ (យ៉ាងហ្នឹងព្រះអង្គ)
តាំងពីកាលនោះមក មិនមានអ្នកណាមួយចូលទៅគាល់ព្រះដ៏មានព្រះភាគឡើយ
វៀរលែងតែភិក្ខុមួយរូបជាអ្នកនាំបិណ្ឌបាតទៅថ្វាយព្រះអង្គ។
ភិក្ខុទាំងឡាយគិតគ្នាថា ព្រះដ៏មានព្រះភាគទ្រង់សំដែងអសុភកថា
ទ្រង់សំដែងរៀបរាប់អំពីអសុភ ទ្រង់សំដែងគុណនៃការចំរើនអសុភកម្មដ្ឋាន
ទ្រង់សំដែងគុណនៃអសុភសមាបត្តិ ក្នុងអសុភកម្មដ្ឋានជាញឹកញយ។
ដោយបរិយាមិនតែមួយ លុះគិតដូច្នេះហើយ
ក៏នាំគ្នាប្រកបសេចក្តីព្យាយាមក្នុងការចំរើនអសុភកម្មដ្ឋានជាច្រើនបែបច្រើនវិធី។
ពួកភិក្ខុទាំងនោះកើតសេចក្តីទុក្ខ នឿយណាយ
ខ្ពើមឆ្អើមនឹងរាងកាយរបស់ខ្លួនឯង មានគួរនាដូចជាស្រីក្រមុំ ឬប្រុសកំឡោះ
ជាអ្នកមានកិរិយាស្អិតស្អាងជាប្រក្រតី លុះបានងូតទឹក កក់ក្បាលហើយ
រមែងជាទុក្ខនឿយណាយ ខ្ពើមឆ្អើមសាកអសុភពស់ សាកអសុភឆ្កែ
ឬសាកអសុភមនុស្សដែលគេព្យួរនឹងក យ៉ាងណាមិញ ពួកភិក្ខុទាំងនោះ
ក៏ជាទុក្ខនឿយណាយ ខ្ពើមឆ្អើមនឹងកាយរបស់ខ្លួន យ៉ាងនោះឯង
ទើបផ្តាច់ជីវិតខ្លួនដោយខ្លួនឯងខ្លះ ផ្តាច់ជីវិតគ្នាទៅវិញទៅមកខ្លះ
ភិក្ខុខ្លះចូលទៅរកសមណកុត្តក [តាមន័យក្នុងអដ្ឋកថា ថា សមណកុត្តក ប្រែថា
អ្នកទ្រង់នូវភេទប្រហែលនឹងសមណៈ។ ក្នុងដីកា ថា
អ្នកធ្វើកិច្ចការបម្រើសមណៈ។ មានសេចក្តីពន្យល់ក្នុងអដ្ឋកថា ថា គាត់កោរសក់ឡៅ
ឲ្យមានសល់បន្តិចទុកជាជុក គាត់ស្លៀកសម្ពត់ជ្រលក់អម្ចត់មួយ បង់កមួយ
ចិញ្ចឹមជីវិតដោយសារអាហារដែលសេសសល់អំពីភិក្ខុសង្ឃ។ ឯពាក្យថា មិគលណ្ឌិក
គឺជាឈ្មោះរបស់គាត់។] ឈ្មោះមិគលណ្ឌិក ហើយពោលយ៉ាងនេះថា នែអ្នកដ៏មានអាយុ
យើងសូមអង្វរអ្នក ៗចូរផ្តាច់បង់ជីវិតពួកយើងចុះ បាត្រនិងចីវរទាំងនេះ
នឹងបានជារបស់អ្នក។ គ្រានោះឯង សមណកុត្តកឈ្មោះមិគលណ្ឌិកទទួលស៊ីឈ្នួលយកបាត្រ
និងចីវរហើយ ទើបផ្តាច់បង់ជីវិតភិក្ខុទាំងឡាយជាច្រើនរូប
ហើយកាន់ដាវប្រឡាក់ឈាមដើរទៅកាន់ស្ទឹងឈ្មោះវគ្គុមុទា
កាលដែលសមណកុត្តកឈ្មោះមិគលណ្ឌិកកំពុងលាងដាវប្រឡាក់ឈាមនោះ (គាត់)
ក៏មានសេចក្តីសង្ស័យ ក្តៅក្រហាយស្តាយក្រោយក្នុងកាលនោះ ដោយគិតឃើញថា
ការនេះមិនមែនជាលាភរបស់អញទេតើ នឹងចាត់ថាជាលាភរបស់អញមិនបានឡើយ
ជាតិជាមនុស្សអញបានដោយក្រណាស់ ជាតិជាមនុស្សឈ្មោះថា អញបានដោយងាយមិនមែនឡើយ
អញបានបាបច្រើនណាស់ ព្រោះអញបានផ្តាច់បង់ជីវិតពួកភិក្ខុអ្នកមានសីល មានធម៌ល្អ។
លំដាប់នោះ ទេវតា ជាពួករបស់មារ ដើរមកលើទឹកមិនមានបែកធ្លាយ
បាននិយាយពាក្យនេះនឹងសមណកុត្តកឈ្មោះមិគលណ្ឌិកថា ល្អហើយៗអ្នកសប្បុរស
ការនេះជាលាភរបស់អ្នកហើយ អ្នកសប្បុរស ជាតិជាមនុស្សអ្នកក៏បានដោយប្រពៃហើយ
អ្នកសប្បុរស អ្នកបានប្រទះបុណ្យច្រើនហើយ អ្នកសប្បុរស
ព្រោះអ្នកបានញុំាងជនទាំងឡាយដែលមិនទាន់ឆ្លងសង្សារវដ្តឲ្យឆ្លងផុតទៅបាន។
គ្រានោះឯង សមណកុត្តកឈ្មោះមិគលណ្ឌិក ក៏នឹកអរថា ឮថា (ការនេះ) ជាលាភរបស់អញ ឮគេថា
ជាតិមនុស្ស អញបានដោយល្អហើយ ឮគេថា អញបានប្រទះបុណ្យជាច្រើន ឮគេថា
អញបានញុំាងជនទាំងឡាយដែលមិនទាន់ឆ្លង (សង្សារវដ្ត) ឲ្យឆ្លងផុតទៅបាន
លុះគិតដូច្នេះហើយ ក៏កាន់ដាវមុតដើរចេញពីវិហារចូលទៅកាន់វិហារ
ចេញពីបរិវេណចូលទៅកាន់បរិវេណ ហើយពោលយ៉ាងនេះថា លោកណាមិនទាន់ឆ្លង (សង្សារវដ្ត)
ខ្ញុំនឹងឲ្យលោកណាឆ្លងសង្សារវដ្តបាន។ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណាដែលមិនទាន់ប្រាសចាករាគៈ
សេចក្តីខ្លាច សេចក្តីញាប់ញ័រ និងសេចក្តីព្រឺរោម
ក៏មានដល់ភិក្ខុទាំងនោះជាប្រាកដក្នុងសម័យនោះ។ ចំណែកភិក្ខុទាំងឡាយណា
ដែលប្រាសចាករាគៈហើយ សេចក្តីខ្លាច សេចក្តីញាប់ញ័រ និងសេចក្តីព្រឺរោម
ក៏មិនមានដល់ភិក្ខុទាំងនោះក្នុងសម័យនោះឡើយ។ គ្រានោះ
សមណកុត្តកឈ្មោះមិគលណ្ឌិក ក៏ផ្តាច់បង់ជីវិតភិក្ខុក្នុងមួយថ្ងៃ១រូបក៏មាន
ក្នុង១ថ្ងៃ ផ្តាច់បង់ជីវិតភិក្ខុពីររូបក៏មាន
១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុបីរូបក៏មាន
១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុបួនរូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុប្រាំរូបក៏មាន
។បេ។ ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុដប់រូបក៏មាន
១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុម្ភៃរូបក៏មាន
១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុសាមសិបរូបក៏មាន
១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុសែសិបរូបក៏មាន
១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុហាសិបរូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុហុកសិបរូបក៏មាន
ព្រះអង្គចេញចាកទីសម្ងំកម្មដ្ឋាន
[១៧៧] គ្រានោះឯង ព្រះដ៏មានព្រះភាគ
ទ្រង់ចេញចាកទីសម្ងំក្នុងព្រះកម្មដ្ឋានដោយកន្លងកន្លះខែនោះទៅ
ទើបទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុ ដោយព្រះពុទ្ធដីកាថា ដូចម្តេចហ្ន៎
អានន្ទ បានជាភិក្ខុសង្ឃហាក់ដូចជាស្តួចស្តើងទៅ។ ទើបព្រះអានន្ទត្ថេរ
ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពិតដូចព្រះពុទ្ធដីកាណាស់
ព្រោះព្រះដ៏មានព្រះភាគទ្រង់សំដែងអសុភកថា ដោយបរិយាយជាច្រើន
ទ្រង់សរសើររៀបរាប់អំពីអសុភ ទ្រង់សរសើរគុណអសុភភាវនា ទ្រង់សរសើរគុណនៃអសុភសមាបត្តិ
ក្នុងអសុភកម្មដ្ឋានជាញឹកញយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុទាំងនោះ ក៏គិតគ្នាថា
ព្រះដ៏មានព្រះភាគ ទ្រង់សំដែងអសុភកថា ដោយបរិយាយដ៏ច្រើន
ទ្រង់សរសើររៀបរាប់អំពីអសុភកថា ទ្រង់សរសើរគុណអសុភភាវនា
ទ្រង់សរសើរគុណនៃការប្រកបដោយអសុភកម្មដ្ឋានជាញឹកញយ ហើយ (នាំគ្នា)
ប្រកបសេចក្តីព្យាយាមក្នុងអសុភភាវនា ជាច្រើនវិធីណាស់។ ទើបភិក្ខុទាំងនោះ
ជាទុក្ខនឿយណាយ ខ្ពើមឆ្អើមនឹងកាយរបស់ខ្លួន ប្រៀបដូចជាស្រីក្រមុំ
ឬបុរសក្មេងកំឡោះ មានជាតិជាអ្នកស្អិតស្អាង លុះងូតទឹក កក់ក្បាលហើយ រមែងជាទុក្ខនឿយណាយ
ខ្ពើមឆ្អើមសាកអសុភពស់ក្តី សាកអសុភឆ្កែក្តី សាកអសុភមនុស្សក្តី
ដែលចងភ្ជាប់នឹងក មានឧបមាយ៉ាងណាមិញ ភិក្ខុទាំងអម្បាលនោះ កាលជាទុក្ខនឿយណាយ
ខ្ពើមឆ្អើមនឹងកាយរបស់ខ្លួន ក៏មានឧបមេយ្យយ៉ាងនោះ
ទើបផ្តាច់បង់ជីវិតខ្លួនដោយខ្លួនឯងក៏មាន ខ្លះផ្លាស់គ្នាឲ្យផ្តាច់បង់ជីវិតទៅវិញទៅមកក៏មាន
រូបខ្លះបានចូលទៅរកសមណកុត្តកឈ្មោះមិគលណ្ឌិក ហើយពោលយ៉ាងនេះថា ម្នាលអាវុសោ
ពួកយើងសូមអង្វរអ្នក អ្នកចូរផ្តាច់បង់ជីវិតពួកយើងចុះ បាត្រ
និងចីវរនេះនឹងបានជារបស់អ្នក បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង សមណកុត្តកឈ្មោះមិគលណ្ឌិក
លុះបានទទួលស៊ីឈ្នួលយកបាត្រ និងចីវរហើយ
ទើបផ្តាច់បង់ជីវិតភិក្ខុមួយរូបមួយថ្ងៃក៏មាន។បេ។
មួយថ្ងៃផ្តាច់បង់ជីវិតភិក្ខុហុកសិបរូបក៏មាន បពិត្រព្រះអង្គដ៏ចំរើន
ខ្ញុំព្រះអង្គសូមអង្វរ ភិក្ខុសង្ឃនេះគប្បីស្ថិតស្ថេរនៅបានដោយហេតុណា
សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងហេតុនោះដទៃទៀត។
ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ
ភិក្ខុទាំងអម្បាលមាណដែលអាស្រ័យនៅក្នុងក្រុងវេសាលី
អ្នកចូរឲ្យភិក្ខុអម្បាលនោះទាំងអស់ប្រជុំគ្នាក្នុងឧបដ្ឋានសាលាចុះ។
ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា
ព្រះករុណាព្រះអង្គ ដូច្នេះហើយ
ភិក្ខុទាំងឡាយមានប្រមាណប៉ុន្មានដែលអាស្រ័យនៅក្នុងក្រុងវេសាលី
ព្រះអានន្ទក៏បង្គាប់ភិក្ខុអម្បាលនោះទាំងអស់ឲ្យប្រជុំគ្នាក្នុងឧបដ្ឋានសាលា [សាលាជាទីបម្រើ គឺសាលាសម្រាប់ប្រើប្រាស់ដោយកិច្ចផ្សេងៗ
មានឆាន់ចង្ហាន់ជាដើម។] ទើបចូលទៅគាល់ព្រះដ៏មានព្រះភាគ
ហើយបានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន
ភិក្ខុសង្ឃប្រជុំគ្នាព្រមហើយ ព្រះករុណាម្ចាស់
សូមព្រះដ៏មានព្រះភាគទ្រង់សំគាល់កាលដ៏សមគួរក្នុងកាលឥឡូវនេះ។
និយាយអំពីអានាបានស្សតិសមាធិ
[១៧៨] គ្រានោះឯង
ព្រះដ៏មានព្រះភាគទ្រង់យាងចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ
ទ្រង់ប្រថាប់លើអាសនៈដែលគេតាក់តែងថ្វាយ។
លុះព្រះដ៏មានព្រះភាគទ្រង់គង់ប្រថាប់ស្រេចហើយ
ទើបត្រាស់នឹងភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ
អានាបានស្សតិសមាធិនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនជាប្រក្រតីហើយ
ជាធម៌ល្អិតផង ជាធម៌ឧត្តមផង ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌ដោយឡែកផង
ជាគ្រឿងនៅ នាំមកនូវសេចក្តីសុខផង តែងញុំាងអកុសលធម៌ទាំងឡាយដ៏លាមក
ដែលកើតឡើងៗឲ្យសាបសូន្យទៅផង ឲ្យស្ងប់រម្ងាប់ទៅផង ដោយទំនងដ៏សមគួរ
ម្នាលភិក្ខុទាំងឡាយ
ប្រៀបដូចកំទេចធូលីដែលខ្យល់បក់កួចឡើងក្នុងខែដែលជាចុងគិម្ហន្តរដូវ
គឺខែអាសាឡ្ហ មហាអកាលមេឃ (ភ្លៀងធំបង្អុរចុះខុសកាលវេលា)
តែងញុំាងកំទេចធូលីនោះឲ្យអន្តរធាន ឲ្យស្ងប់ទៅបាន ដោយទំនងដ៏សមគួរ មានឧបមាយ៉ាងណាមិញ
ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានអប់រំ
ធ្វើឲ្យច្រើនជាប្រក្រតីហើយ ជាធម៌ល្អិតផង ជាធម៌ឧត្តមផង
ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌ដោយឡែកផង ជាគ្រឿងនៅ នាំមកនូវសេចក្តីសុខផង
តែងញុំាងអកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងៗ ឲ្យសាបសូន្យទៅ
ឲ្យស្ងប់រំងាប់ទៅដោយទំនងដ៏សមគួរ ក៏មានឧបមេយ្យដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ
អានាបានស្សតិសមាធិដែលបុគ្គលចំរើនហើយ តើដូចម្តេច
ដែលបុគ្គលធ្វើឲ្យច្រើនជាប្រក្រតីហើយ ជាធម៌ល្អិតផង ជាធម៌ឧត្តមផង
ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌ដោយឡែកផង ជាគ្រឿងនៅ នាំមកនូវសេចក្តីសុខផង
តែងញុំាងអកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងៗ ឲ្យសាបសូន្យទៅ
ឲ្យស្ងប់រំងាប់ទៅដោយទំនងដ៏សមគួរ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ
ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី ទៅកាន់ទីជិតនៃដើមឈើក្តី
ទៅកាន់ផ្ទះដ៏ស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់
ដំកល់សតិឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន ភិក្ខុនោះមានសតិ ដកដង្ហើមចេញ
មានសតិដកដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អញដកដង្ហើមចេញវែង
ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អញដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី
ក៏ដឹងច្បាស់ថា អញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា
អញដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវកងខ្យល់ទាំងពួង
សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវកងខ្យល់ទាំងពួង
សឹមដកដង្ហើមចូល សិក្សាថា អញរម្ងាប់កាយសង្ខារ (គឺខ្យល់អស្សាសបស្សាស)
សឹមដកដង្ហើមចេញ សិក្សាថា អញនឹងរម្ងាប់កាយសង្ខារ សឹមដកដង្ហើមចូល សិក្សាថា
អញនឹងកំណត់ដឹងច្បាស់នូវបីតិ (គឺសេចក្តីឆ្អែតកាយឆ្អែតចិត្ត) សឹមដកដង្ហើមចេញ
សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវបីតិ សឹមដកដង្ហើមចូល សិក្សាថា
អញនឹងកំណត់ដឹងច្បាស់នូវសុខ (គឺសុខកាយ សុខចិត្ត) សឹមដកដង្ហើមចេញ សិក្សាថា
អញនឹងកំណត់ដឹងច្បាស់នូវសុខ សឹមដកដង្ហើមចូល សិក្សាថា
អញនឹងកំណត់ដឹងច្បាស់នូវចិត្តសង្ខារ (គឺវេទនា និងសញ្ញា) សឹមដកដង្ហើមចេញ
សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវចិត្តសង្ខារ សឹមដកដង្ហើមចូល សិក្សាថា
អញនឹងរម្ងាប់ចិត្តសង្ខារ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងរំងាប់ចិត្តសង្ខារ
សឹមដកដង្ហើមចូល សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវចិត្ត សឹមដកដង្ហើមចេញ
សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវចិត្ត សឹមដកដង្ហើមចូល សិក្សាថា
អញនឹងធ្វើចិត្តឲ្យរីករាយ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងធ្វើចិត្តឲ្យរីករាយ
សឹមដកដង្ហើមចូល សិក្សាថា អញនឹងតាំងចិត្តខ្ជាប់ សឹមដកដង្ហើមចេញ សិក្សាថា
អញនឹងតាំងចិត្តខ្ជាប់ សឹមដកដង្ហើមចូល សិក្សាថា អញនឹងដោះចិត្តឲ្យផុតស្រឡះ
សឹមដកដង្ហើមចេញ សិក្សាថា អញនឹងដោះចិត្តឲ្យផុតស្រឡះ សឹមដកដង្ហើមចូល
សិក្សាថា អញនឹងពិចារណាដោយសភាពជារបស់មិនទៀង សឹមដកដង្ហើមចេញ សិក្សាថា
អញនឹងពិចារណាដោយសភាពជារបស់មិនទៀង សឹមដកដង្ហើមចូល សិក្សាថា
អញនឹងពិចារណាដោយសភាពឥតរាគៈ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងពិចារណាដោយសភាពឥតរាគៈ
សឹមដកដង្ហើមចូល សិក្សាថា អញនឹងពិចារណាដោយសភាពរលត់ទៅ សឹមដកដង្ហើមចេញ សិក្សាថា
អញនឹងពិចារណាដោយសភាពរលត់ទៅ សឹមដកដង្ហើមចូល សិក្សាថា អញនឹងពិចារណារឿយៗ
ដោយកិរិយាលះបង់នូវសេចក្តីប្រកាន់ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងពិចារណារឿយៗ ដោយកិរិយាលះបង់នូវសេចក្តីប្រកាន់
សឹមដកដង្ហើមចូល ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ
ដែលបុគ្គលបានចំរើនហើយយ៉ាងនេះ ដែលបុគ្គលធ្វើឲ្យច្រើនហើយយ៉ាងនេះ ជាធម៌ល្អិតផង
ជាធម៌ឧត្តមផង ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌ដោយឡែកផង ជាគ្រឿងនៅ
នាំមកនូវសេចក្តីសុខផង តែងញុំាងអកុសលធម៌ទាំងឡាយដ៏លាមកដែលកើតឡើងៗ
ឲ្យសាបសូន្យទៅ ឲ្យស្ងប់ទៅ ដោយទំនងដ៏សមគួរ។
ប្រជុំសង្ឃបញ្ញតិសិក្ខាបទ
[១៧៩] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ
ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សាកសួរភិក្ខុទាំងឡាយក្នុងគ្រានោះថា
ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកភិក្ខុផ្តាច់បង់ជីវិតខ្លួនដោយខ្លួនឯងខ្លះ
ផ្លាស់គ្នាឲ្យផ្តាច់បង់ជីវិតទៅវិញទៅមកខ្លះ ភិក្ខុខ្លះចូលទៅរកសមណកុត្តក
ឈ្មោះមិគលណ្ឌិក ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ពួកយើងសូមអង្វរអ្នក
ៗចូរផ្តាច់បង់ជីវិតពួកយើងចុះ បាត្រ និងចីវរទាំងនេះនឹងបានជារបស់អ្នក
(យ៉ាងនេះ) ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស
ពិតមែន។ ព្រះពុទ្ធដ៏ទ្រង់ព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ
អំពើដែលអ្នកទាំងឡាយបានធ្វើហើយនេះ មិនសម មិនទំនង មិនគួរ
មិនមែនជាកិច្ចរបស់សមណៈ មិនគប្បីសោះ មិនគួរធ្វើសោះ ម្នាលភិក្ខុទាំងឡាយ
ហេតុដូចម្តេច បានជាពួកភិក្ខុទាំងនោះទៅផ្តាច់បង់ជីវិតខ្លួនដោយខ្លួនឯងខ្លះ
ផ្លាស់គ្នាឲ្យផ្តាច់ជីវិតទៅវិញទៅមកខ្លះ ភិក្ខុខ្លះចូលទៅរកសមណកុត្តក
ឈ្មោះមិគលណ្ឌិក ហើយពោលយ៉ាងនេះថា ម្នាលអាវុសោ ពួកយើងសូមអង្វរអ្នក
ៗចូរផ្តាច់បង់ជីវិតពួកយើងចុះ បាត្រ និងចីវរនេះនឹងបានជារបស់អ្នក
ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនប្រព្រឹត្តទៅដើម្បីសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា។បេ។
បឋមបញ្ញតិ
ម្នាលភិក្ខុទាំងឡាយ
អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយក្លែងផ្តាច់បង់រាងកាយរបស់មនុស្សឲ្យឃ្លាតចាកជីវិតក្តី
ទោះបីស្វែងរកគ្រឿងសស្ត្រាវុធ (ឲ្យគេសម្លាប់) រាងកាយមនុស្សនោះក្តី
ភិក្ខុនេះឯងហៅថា ត្រូវអាបត្តិបារាជិក រកសំវាសគ្មាន។ សិក្ខាបទនេះ
ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ ដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
និទានរឿងឆព្វគ្គិយ
[១៨០] សម័យនោះឯង
មានឧបាសកម្នាក់មានជម្ងឺ។ ប្រពន្ធរបស់ឧបាសកនោះ
មានរូបល្អស្រស់បស់មុខគួរឲ្យគយគន់ជាទីនាំមកនូវសេចក្តីជ្រះថ្លា។
ពួកឆព្វគ្គិយភិក្ខុមានចិត្តប្រតិព័ទ្ធចំពោះស្រីនោះ។
គ្រានោះសេចក្តីបរិវិតក្កនេះបានមានដល់ពួកឆព្វគ្គិយភិក្ខុដូច្នេះថា
ម្នាលអាវុសោទាំងឡាយ បើឧបាសកនោះនឹងរស់នៅ ពួកយើងមុខជានឹងមិនបានស្រីនោះទេ
ម្នាលអាវុសោទាំងឡាយ បើដូច្នោះ យើង (នាំគ្នា)
ពណ៌នាគុណនៃសេចក្តីស្លាប់ដល់ឧបាសកនោះ។ គ្រានោះឯង
ពួកឆព្វគ្គិយភិក្ខុនាំគ្នាចូលទៅកាន់ទីដែលឧបាសកនោះនៅ លុះចូលទៅដល់ហើយ
ក៏និយាយពាក្យនេះនឹងឧបាសកនោះថា ម្នាលឧបាសក អ្នកឯងបានធ្វើអំពើល្អមកហើយ
បានធ្វើកុសលមកហើយ បានធ្វើកម្មជាគ្រឿងការពារភ័យរួចអស់ហើយ
អ្នកឯងមិនដែលធ្វើបាប មិនដែលធ្វើអំពើលាមក មិនដែលធ្វើអំពើអាក្រក់
អំពើល្អអ្នកបានធ្វើហើយ បាបអ្នកមិនធ្លាប់ធ្វើឡើយ
អ្នកឯងមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះ អ្នកស្លាប់ទៅប្រសើរជាងរស់នៅ
អ្នកធ្វើកាលកិរិយា រំលាងខន្ធស្លាប់ចាកមនុស្សលោកនេះ ទៅកាន់បរលោក
នឹងកើតក្នុងមនុស្សសុគតិ ឬស្ថានសួគ៌ អ្នកនឹងបានឆ្អែតស្កប់ស្កល់
(នឹងបានឲ្យស្រីអប្សរទាំងឡាយ) បម្រើដោយកាមគុណទាំង៥
ដ៏ជាទិព្វក្នុងស្ថានសួគ៌នោះ។
គ្រានោះឯង ឧបាសកនោះគិតថា លោកម្ចាស់ទាំងឡាយនិយាយ (នេះ) ពិតណាស់
ដ្បិតខ្លួនអញជាមនុស្សបានធ្វើអំពើល្អមកហើយ បានធ្វើកុសលមកហើយ
បានធ្វើវិធីការពារភ័យ (ក្នុងអបាយភូមិ) ហើយ បាប អញមិនដែលធ្វើឡើយ អំពើអាក្រក់
ក៏អញមិនដែលធ្វើ មិនធ្លាប់ធ្វើអំពើអាក្រក់សោះ អំពើប្រពៃ អញបានធ្វើហើយ បាប
អញមិនធ្លាប់ធ្វើឡើយ អញមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះ
អញស្លាប់ទៅប្រសើរជាងរស់នៅ អញធ្វើកាលកិរិយា
រំលាងខន្ធស្លាប់ចាកមនុស្សលោកនេះ ទៅកាន់បរលោក នឹងកើតក្នុងមនុស្សសុគតិ
ឬស្ថានសួគ៌ អញមុខជានឹងបានឆ្អែតស្កប់ស្កល់ (ឲ្យស្រីទេពអប្សរទាំងឡាយ)
បម្រើដោយកាមគុណទាំង៥ ដែលជាទិព្វក្នុងស្ថានសួគ៌នោះ។ ឧបាសកនោះបរិភោគភោជនទាំងឡាយដែលមិនសប្បាយ
(គឺអាហារដែលស្លែងនាំឲ្យកើតរោគ) ទំពាស៊ីតែខាទនីយ (គ្រឿងទំពា)
ដែលមិនសប្បាយផង ជញ្ជាប់ជញ្ជក់តែវត្ថុសម្រាប់ជញ្ជាប់ជញ្ជក់ ដែលមិនសប្បាយផង ផឹកទឹកដែលមិនសប្បាយផង។
កាលឧបាសកនោះបរិភោគភោជនដែលមិនសប្បាយតែម្យ៉ាងផង
កាលទំពាស៊ីខាទនីយវត្ថុដែលមិនសប្បាយផង
កាលជញ្ជាប់ជញ្ជក់វត្ថុសម្រាប់ជញ្ជាប់ជញ្ជក់មិនសប្បាយផង
ផឹកទឹកដែលមិនសប្បាយផង អាពាធដ៏ក្លៀវក្លាក៏កើតឡើង។
ឧបាសកនោះក៏ធ្វើកាលកិរិយាស្លាប់ទៅដោយអាពាធនោះឯង។
ទើបប្រពន្ធរបស់ឧបាសកនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈទាំងនេះ
ជាសក្យបុត្រ ជាបុគ្គលឥតខ្មាស ជាមនុស្សទ្រុស្តសីល មានប្រក្រតីពោលពាក្យមុសា
ពួកសមណៈទាំងនេះនឹងប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌
ជាអ្នកប្រព្រឹត្តរៀបរយ ជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ ជាអ្នកពោលពាក្យសត្យ
ជាអ្នកមានសីល ជាអ្នកមានកល្យាណធម៌ ដូចម្តេចបាន
ភាពសមណៈរបស់ភិក្ខុទាំងនេះគ្មានទេ
ព្រហ្មចរិយធម៌របស់ភិក្ខុទាំងនេះក៏គ្មានទេ
សាមញ្ញគុណរបស់សមណៈទាំងនេះវិនាសអស់ហើយ
ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះវិនាសអស់ហើយ
សាមញ្ញគុណរបស់សមណៈទាំងនេះនឹងមានមកពីណា ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះនឹងមានមកពីណា
សមណៈទាំងនេះបា្រសចាកសាមញ្ញគុណហើយ សមណៈទាំងនេះប្រាសចាកព្រហ្មញ្ញគុណហើយ
(ព្រោះ) សមណៈទាំងនេះបានពណ៌នាគុណនៃសេចក្តីស្លាប់ដល់ស្វាមីរបស់អញ
ស្វាមីរបស់អញ គឺសមណៈទាំងនេះសម្លាប់ហើយ។ ទាំងពួកមនុស្សឯទៀតក៏ពោលទោស តិះដៀល
បន្តុះបង្អាប់ថា សមណៈពួកនេះ ជាសក្យបុត្រ ជាមនុស្សឥតខ្មាស ជាមនុស្សទ្រុស្តសីល
ពោលតែពាក្យមុសា ពួកសមណៈទាំងនេះប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌
ប្រព្រឹត្តរៀបសា ប្រព្រឹត្តព្រហ្មចរិយធម៌ ពោលពាក្យសច្ច មានសីល មានកល្យាណធម៌
ដូចម្តេចបាន (ព្រោះ) សាមញ្ញគុណរបស់សមណៈទាំងនេះគ្មានទេ
ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះក៏គ្មានទេ
សាមញ្ញគុណរបស់សមណៈទាំងនេះវិនាសអស់ហើយ
ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះវិនាសអស់ហើយ
សាមញ្ញគុណរបស់សមណៈទាំងនេះនឹងមានមកពីណា
ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះនឹងមានមកពីណា ពួកសមណៈទាំងនេះបា្រសចាកសាមញ្ញគុណហើយ
ពួកសមណៈទាំងនេះប្រាសចាកព្រហ្មញ្ញគុណហើយ (ព្រោះ)
សមណៈទាំងនេះបានពណ៌នាគុណនៃសេចក្តីស្លាប់ដល់ឧបាសក ឧបាសកដែលស្លាប់
ពីព្រោះតែសមណៈទាំងនេះ។
ភិក្ខុទាំងឡាយបានឮមនុស្សពួកនោះកំពុងពោលទោស តិះដៀល
បន្តុះបង្អាប់។ ពួកភិក្ខុណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ
ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា
ហេតុម្តេចបានជាពួកឆព្វគ្គិយភិក្ខុទៅពណ៌នាគុណនៃសេចក្តីស្លាប់ដល់ឧបាសក
(ដូច្នោះ)។ គ្រានោះឯង ពួកភិក្ខុទាំងនោះ
បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។
ព្រះបរមសាស្តាត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា
អ្នកទាំងឡាយពណ៌នាគុណនៃសេចក្តីស្លាប់ដល់ឧបាសក មែនឬ។
ពួកភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។
ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ
(អំពើដែលអ្នកទាំងអស់គ្នាធ្វើហើយនុ៎ះ) មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប
មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើសោះ ម្នាលមោឃបុរសទាំងឡាយ ហេតុម្តេច
បានជាអ្នកទាំងឡាយ ទៅពណ៌នាគុណនៃសេចក្តីស្លាប់ដល់ឧបាសក (ដូច្នោះ)
ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។
អនុបញ្ញតិ
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះ
យ៉ាងនេះថា ភិក្ខុណាមួយក្លែងផ្តាច់បង់រាងកាយរបស់មនុស្ស
ឲ្យឃ្លាតចាកជីវិតក្តី ទោះបីស្វែងរកគ្រឿងសស្ត្រាវុធ (ឲ្យគេសម្លាប់)
រាងកាយមនុស្សនោះក្តី ពណ៌នាគុណនៃសេចក្តីស្លាប់ក្តី ឬនិយាយណែនាំដើម្បីសេចក្តីស្លាប់ថា
នែបុរសដ៏ចំរើន អ្នកមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះ
អ្នកស្លាប់ទៅប្រសើរជាងរស់នៅ (ភិក្ខុ) មានចិត្តគិតដូច្នេះ
មានសេចក្តីត្រិះរិះក្នុងចិត្តដូច្នេះ គប្បីពណ៌នាគុណនៃសេចក្តីស្លាប់
ឬគប្បីណែនាំដើម្បីសេចក្តីស្លាប់ដោយអនេកបរិយាយ ភិក្ខុនេះក្តី
ហៅថាត្រូវអាបត្តិបារាជិក មិនមានសំវាសឡើយ។
ចប់ រឿងឆព្វគ្គីយ
សិក្ខាបទវិភង្គ
[១៨១] ត្រង់ពាក្យថា
ភិក្ខុណាមួយ (ក្នុងបេយ្យាលទាំងពីរ មានសេចក្តីអធិប្បាយដូចក្នុងបារាជិកកណ្ឌទី១)។
ត្រង់បទថា ក្លែង (នោះ) គឺដឹងជាក់ច្បាស់ហើយ ក្លែងសម្លាប់។ ដែលហៅថា រាងកាយនៃមនុស្ស
(នោះ) គឺបឋមចិត្តណាដែលកើតឡើងហើយ បឋមវិញ្ញាណណាដែលកើតឡើងប្រាកដហើយ
ក្នុងផ្ទៃនៃមាតា ដរាបដល់ពេលស្លាប់ ក្នុងរវាងកាលប៉ុណ្ណេះ នេះឯងហៅថា
រាងកាយរបស់មនុស្ស។ ត្រង់ពាក្យថា ផ្តាច់បង់ចាកជីវិត គឺចូលទៅផ្តាច់បង់
ញុំាងឥន្ទ្រិយ គឺជីវិតឲ្យរលត់ទៅ គឺថាញុំាងសន្តតិ (ខ្សែតនៃចិត្ត) ឲ្យកំរើក។
ត្រង់ពាក្យថា ទោះបីស្វែងរកគ្រឿងសាស្ត្រាវុធ (ឲ្យគេសម្លាប់)
រាងកាយមនុស្សនោះក្តី សេចក្តីថា គឺគប្បីស្វែងរកដាវក្តី លំពែងក្តី ច្បូកក្តី
ឈើស្រួចក្តី អន្លូងក្តី ថ្មក្តី កាំបិតក្តី ថ្នាំពិសក្តី ខ្សែក្តី។
[១៨២] ត្រង់ពាក្យថា
ពណ៌នាគុណនៃសេចក្តីស្លាប់ក្តី សេចក្តីថា សំដែងទោសក្នុងកិរិយារស់នៅ
ពោលសរសើរគុណក្នុងការស្លាប់។
[១៨៣] ត្រង់ពាក្យថា
និយាយណែនាំដើម្បីសេចក្តីស្លាប់ក្តី សេចក្តីថា និយាយណែនាំថា
អ្នកចូរនាំគ្រឿងសស្ត្រាមកក្តី ថាអ្នកចូរស៊ីថ្នាំពិសក្តី ថាអ្នកចូរចងរិតដោយខ្សែ
ហើយធ្វើមរណកាលទៅក្តី (យ៉ាងនេះហៅថា និយាយណែនាំដើម្បីសេចក្តីស្លាប់)។
[១៨៤] ត្រង់ពាក្យថា
នែបុរសដ៏ចំរើន (នេះ) ជាឈ្មោះនៃពាក្យអាលបន (ពាក្យសម្រាប់ហៅរក) ថា
ម្នាលបុរសដ៏ចំរើន។ ត្រង់ពាក្យថា អ្នកមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះ អ្នកស្លាប់ទៅប្រសើរជាងកិរិយារស់នៅ
មានអធិប្បាយថា ជីវិតរបស់ពួកមនុស្សកំសត់
បើធៀបផ្ទឹមនឹងជីវិតរបស់ពួកមនុស្សស្តុកស្តម្ភ (ក៏ឃើញថា) ជាជីវិតលាមក
ជីវិតរបស់ពួកមនុស្សឥតទ្រព្យ បើធៀបផ្ទឹមនឹងជីវិតរបស់ពួកមនុស្សមានទ្រព្យ
(ក៏ឃើញថា) ជាជីវិតលាមក ជីវិតរបស់មនុស្សទាំងឡាយ
បើធៀបផ្ទឹមគ្នានឹងជីវិតរបស់ទេវតាទាំងឡាយ (ក៏ឃើញថា) ជាជីវិតលាមក (យ៉ាងនេះ)
ហៅថា ជីវិតលាមក។ ជីវិតរបស់មនុស្សដាច់ដៃ ដាច់ជើង ដាច់ទាំងដៃទាំងជើង
មនុស្សដាច់ត្រចៀក មនុស្សដាច់ច្រមុះ មនុស្សដាច់ទាំងត្រចៀក ទាំងច្រមុះ
(ទាំងនេះ) ហៅថា ជីវិតអាក្រក់។ អ្នកមានប្រយោជន៍អ្វីនឹងជីវិតដ៏លាមកនេះ
នឹងជីវិតដ៏អាក្រក់នេះ អ្នកស្លាប់ទៅប្រសើរជាងរស់នៅ។ ត្រង់ពាក្យថា
មានចិត្តគិតដូច្នេះ សេចក្តីថា ធម្មជាតណាជាចិត្ត ធម្មជាតនោះជាមនោ
ធម្មជាតណាជាមនោ ធម្មជាតនោះគឺចិត្ត។ ត្រង់ពាក្យថា មានសេចក្តីត្រិះរិះក្នុងចិត្តដូច្នេះ
សេចក្តីថា មានសេចក្តីសំគាល់ក្នុងសេចក្តីស្លាប់ មានចេតនាចង់ឲ្យស្លាប់
មានសេចក្តីប៉ុនប៉ងចង់ឲ្យស្លាប់។ ត្រង់ពាក្យថា ដោយអនេកបរិយាយ
គឺដោយអាការទាំងឡាយខ្ពស់និងទាប (ដោយឧបាយច្រើនយ៉ាង)។ ត្រង់ពាក្យថា
ពណ៌នាគុណនៃសេចក្តីស្លាប់ក្តី អធិប្បាយថា ភិក្ខុសំដែងទោសក្នុងការរស់នៅ
ពោលសរសើរគុណក្នុងការស្លាប់ទៅដូច្នេះថា អ្នកស្លាប់អំពីលោកនេះ
គឺអ្នករំលាងខន្ធស្លាប់ទៅកាន់បរលោក នឹងកើតក្នុងមនុស្សសុគតិ ឬស្ថានសួគ៌
អ្នកនឹងបានឆ្អែតស្កប់ស្កល់ (ឲ្យស្រីទេពអប្សរទាំងឡាយ) បម្រើដោយកាមគុណទាំង៥ដ៏ជាទិព្វក្នុងស្ថានសួគ៌នោះ។
[១៨៥] ត្រង់ពាក្យថា
ឬនិយាយណែនាំដើម្បីសេចក្តីស្លាប់ សេចក្តីថា (និយាយដឹកនាំ) ថា
អ្នកចូរនាំគ្រឿងសស្ត្រាមកក្តី អ្នកចូរស៊ីថ្នាំពិសក្តី អ្នកចូរចងរឹតដោយខ្សែ
ហើយធ្វើកាលកិរិយាទៅក្តី អ្នកចូរលោតទម្លាក់ទៅក្នុងបឹងក្តី អណ្តូងក្តី ជ្រោះក្តី។
[១៨៦] ត្រង់ពាក្យថា
ភិក្ខុនេះក្តី មានសេចក្តីអធិប្បាយដូចខាងដើម (ត្រង់បារាជិកកណ្ឌទី១)។
ត្រង់ពាក្យថា ត្រូវអាបត្តិបារាជិក អធិប្បាយថា ថ្មក្រាស់បែកជាពីរចំណែក
ជាវត្ថុភ្ជាប់គ្នាមិនបានទៀតយ៉ាងណាមិញ ភិក្ខុក្លែងផ្តាច់បង់រាងកាយរបស់មនុស្សឲ្យចាកជីវិត
មិនមែនជាសមណៈ មិនមែនជាសក្យបុត្រ មានឧបមេយ្យដូច្នោះឯង ព្រោះហេតុនោះ ទើបហៅថា
ត្រូវអាបត្តិបារាជិក។ ត្រង់ពាក្យថា រកសំវាសគ្មាន សេចក្តីថា កម្មជាមួយគ្នា
ឧទ្ទេសជាមួយគ្នា សិក្ខាស្មើគ្នា នេះហៅថា មានសំវាស ភិក្ខុនោះគ្មានសំវាសដូច្នោះទេ
ព្រោះហេតុនោះ ទើបហៅថា រកសំវាសគ្មាន។
បទភាជនីយ៍
មាតិការ
[១៨៧]
ភិក្ខុស្ថិតនៅក្នុងទីជិត (តាំងចិត្តនឹងសម្លាប់មនុស្ស) ដោយខ្លួនឯង ដោយប្រើបម្រើ
ដោយប្រើបម្រើ តៗគ្នា ដោយបម្រើទៅធ្វើការខុសសង្កេត ដោយបម្រើទៅហើយ ត្រឡប់មកវិញ
ភិក្ខុនៅក្នុងទីមិនកំបាំង សំគាល់ថាកំបាំង នៅក្នុងទីកំបាំង
សំគាល់ថាមិនកំបាំង នៅក្នុងទីមិនកំបាំង សំគាល់ថាមិនកំបាំង នៅក្នុងទីកំបាំង
សំគាល់ថាកំបាំង ភិក្ខុពណ៌នា (សេចក្តីស្លាប់) ដោយកាយ ពណ៌នាដោយវាចា
ពណ៌នាដោយកាយ និងវាចា ពណ៌នាដោយប្រើបម្រើ ពណ៌នាដោយចារិកអក្សរ ជីករណ្តៅ
ធ្វើបង្អែក បង្កប់ចម្រូង ឲ្យភេសជ្ជៈ សម្លាប់ដោយរូប សម្លាប់ដោយសម្លេង
សម្លាប់ដោយក្លិន សម្លាប់ដោយរស សម្លាប់ដោយសម្ផស្ស សម្លាប់ដោយធម៌
បង្គាប់ឲ្យស្លាប់ ប្រៀនប្រដៅដើម្បីឲ្យស្លាប់ ធ្វើសង្កេតកម្ម
ធ្វើនិមិត្តកម្ម។
ដោយខ្លួនឯង
[១៨៨] ត្រង់ពាក្យថា
ដោយខ្លួនឯង គឺភិក្ខុសម្លាប់ (គេ) ខ្លួនឯង ដោយកាយក្តី
ដោយអាវុធដែលជាប់នឹងកាយក្តី ដោយគ្រឿងប្រយោលក្តី។
ឋិតនៅក្នុងទីជិត
ត្រង់ពាក្យថា ឋិតនៅក្នុងទីជិត សេចក្តីថា ឋិតនៅ (ក្នុងទីជិត)
ក៏បង្គាប់ថា អ្នកចូរចាក់យ៉ាងនេះ អ្នកចូរប្រហារយ៉ាងនេះ
អ្នកចូរសម្លាប់យ៉ាងនេះ។
បង្គាប់ភិក្ខុ
[១៨៩]
ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិតមនុស្សឈ្មោះនេះ ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់នោះចំណាំមនុស្សនោះបាន
ហើយផ្តាច់បង់ជីវិតមនុស្សនោះ ត្រូវអាបត្តិបារាជិកទាំងពីររូប។
ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិតមនុស្សឈ្មោះនេះដូច្នេះ
ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់ចំណាំមនុស្សបាន (ប៉ុន្តែ)
ទៅផ្តាច់បង់ជីវិតមនុស្សដទៃវិញ ភិក្ខុអ្នកបង្គាប់មិនត្រូវអាបត្តិឡើយ
ភិក្ខុអ្នកសម្លាប់ត្រូវអាបត្តិបារាជិក។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា
លោកចូរផ្តាច់បង់ជីវិតមនុស្សឈ្មោះនេះដូច្នេះ ត្រូវអាបត្តិទុក្កដ។
ភិក្ខុអ្នកទទួលបង្គាប់ចំណាំមនុស្សដទៃវិញ (ប៉ុន្តែ)
ទៅផ្តាច់បង់ជីវិតមនុស្សនោះ (គឺមនុស្សដែលអ្នកប្រើ ប្រាប់ឲ្យសម្លាប់នោះ)
ត្រូវអាបត្តិបារាជិកទាំងពីររូប។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា
លោកចូរផ្តាច់បង់ជីវិតមនុស្សឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
ភិក្ខុអ្នកទទួលបង្គាប់ចំណាំមនុស្សដទៃវិញ (លុះវេលា) ទៅផ្តាច់បង់
ៗជីវិតមនុស្សដទៃនោះ (បើធ្វើខុសបង្គាប់ដូច្នេះ)
ភិក្ខុអ្នកបង្គាប់មិនត្រូវអាបត្តិឡើយ
ភិក្ខុអ្នកសម្លាប់ត្រូវអាបត្តិបារាជិក។
បង្គាប់ភិក្ខុបន្ត
[១៩០]
ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា [ក្នុងអដ្ឋកថា
ពន្យល់សេចក្តីថា
ភិក្ខុជាអាចារ្យប្រើភិក្ខុឈ្មោះពុទ្ធរក្ខិតឲ្យទៅប្រាប់ភិក្ខុឈ្មោះធម្មរក្ខិតឲ្យប្រាប់ភិក្ខុឈ្មោះសង្ឃរក្ខិត
ឲ្យទៅសម្លាប់មនុស្សឈ្មោះនេះ។ ត្រង់ពាក្យថា ឈ្មោះនេះ គឺមនុស្សនោះឈ្មោះអ្វី
ក៏ចេញឈ្មោះនោះឯង។]
លោកចូរប្រាប់ភិក្ខុឈ្មោះនេះ ឲ្យភិក្ខុឈ្មោះនេះប្រាប់ដល់ភិក្ខុឈ្មោះនេះថា
ភិក្ខុឈ្មោះនេះចូរផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះដូច្នេះ
ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់នោះទៅប្រាប់អ្នកឯទៀតវិញ (ដូច្នេះ)
ក៏ត្រូវអាបត្តិទុក្កដដែរ។ ភិក្ខុអ្នកសម្លាប់ទទួលបង្គាប់ ភិក្ខុអ្នកប្រើដើមត្រូវអាបត្តិថុល្លច្ច័យ។
លុះភិក្ខុអ្នកសម្លាប់បានផ្តាច់បង់ជីវិតបុគ្គលនោះសម្រេច
ត្រូវអាបត្តិបារាជិកគ្រប់ទាំងបួនរូប។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា
លោកចូរទៅប្រាប់ភិក្ខុឈ្មោះនេះ ឲ្យភិក្ខុឈ្មោះនេះទៅប្រាប់ភិក្ខុឈ្មោះនេះថា ភិក្ខុឈ្មោះនេះ
ចូរទៅផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
ភិក្ខុអ្នកទទួលបង្គាប់នោះ ទៅបង្គាប់ភិក្ខុឯទៀតវិញ
(ធ្វើខុសបង្គាប់ដូច្នេះ) ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកសម្លាប់ទទួលបង្គាប់
ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកសម្លាប់នោះ បានផ្តាច់បង់ជីវិតបុគ្គលនោះសម្រេច
ភិក្ខុអ្នកបង្គាប់ដើមមិនត្រូវអាបត្តិឡើយ
ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកបង្គាប់ និងភិក្ខុអ្នកសម្លាប់។
មិនសម្រេចកិច្ច
[១៩១]
ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់នោះ ទៅហើយ ត្រឡប់មកប្រាប់វិញថា
ខ្ញុំមិនអាចនឹងផ្តាច់បង់ជីវិតបុគ្គលនោះទេ។ ភិក្ខុនោះបង្គាប់ទៀតថា
លោកអាចវេលាណា លោកចូរទៅផ្តាច់បង់ជីវិតគេវេលានោះចុះ ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ លុះភិក្ខុអ្នកទទួលបង្គាប់នោះ បានផ្តាច់បង់ជីវិតបុគ្គលនោះសម្រេច
ក៏ត្រូវអាបត្តិបារាជិកទាំងពីររូប។
ទៅហើយមកវិញ
[១៩២]
ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះ លុះបង្គាប់ភិក្ខុផងគ្នានោះហើយ
ក៏ស្រាប់តែកើតសេចក្តីក្តៅក្រហាយ (ស្តាយក្រោយ) តែនឹងបានប្រាប់ឲ្យដឹងថា
លោកកុំទៅសម្លាប់ដូច្នេះក៏ទេ។ ភិក្ខុអ្នកទទួលបង្គាប់
លុះផ្តាច់បង់ជីវិតបុគ្គលនោះស្រេច ក៏ត្រូវអាបត្តិបារាជិកទាំងពីររូប។
ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ (តែ) ភិក្ខុនោះ លុះបង្គាប់រួចហើយ
ក៏ស្រាប់តែកើតសេចក្តីក្តៅក្រហាយ (ស្តាយក្រោយ) ទើបប្រាប់វិញថា
លោកកុំទៅសម្លាប់ឡើយ។ ភិក្ខុនោះអាងថា លោកបង្គាប់ខ្ញុំហើយ
ក៏ទៅផ្តាច់ជីវិតបុគ្គលនោះទៅ (យ៉ាងនេះ) ភិក្ខុអ្នកប្រើដើមមិនត្រូវអាបត្តិទេ
ត្រូវអាបត្តិបារាជិកតែអ្នកសម្លាប់។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា
លោកចូរទៅផ្តាច់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
លុះភិក្ខុនោះ បង្គាប់ហើយ ក៏កើតសេចក្តីក្តៅក្រហាយ (ស្តាយក្រោយ)
ទើបប្រាប់វិញថា លោកកុំទៅសម្លាប់ឡើយ។ ភិក្ខុអ្នកសម្លាប់នោះទទួលថា សាធុ
ហើយឈប់វិញ (ដូច្នេះ) មិនត្រូវអាបត្តិទាំងពីររូប។
សំគាល់ទីដែលមិនស្ងាត់ថាទីស្ងាត់
[១៩៣]
ភិក្ខុសំគាល់ទីដែលមិនស្ងាត់ថាទីស្ងាត់ ទើបពោលថា ឱ បុគ្គលឈ្មោះនេះ
អញត្រូវតែសម្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
ភិក្ខុសំគាល់ទីដែលស្ងាត់ថាទីមិនស្ងាត់ ទើបពោលថា ឱ បុគ្គលឈ្មោះនេះ
សូមឲ្យវិនាសទៅចុះ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
ភិក្ខុសំគាល់ទីដែលមិនស្ងាត់ថាទីមិនស្ងាត់ ទើបពោលថា ឱ បុគ្គលឈ្មោះនេះ
សូមវិនាសទៅចុះ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
ភិក្ខុសំគាល់ទីដែលស្ងាត់ថាស្ងាត់ ទើបពោលថា ឱ បុគ្គលឈ្មោះនេះ
សូមឲ្យវិនាសទៅចុះ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
ពណ៌នាដោយកាយ
[១៩៤] ដែលហៅថា
ពណ៌នាដោយកាយ (នោះ) គឺភិក្ខុធ្វើវិការដោយកាយដូច្នេះ បុគ្គលណា ស្លាប់ទៅយ៉ាងនេះ
បុគ្គលនោះនឹងបានទ្រព្យ ឬនឹងបានយសស័ក្តិ ឬនឹងទៅកាន់ស្ថានសួគ៌
(ភិក្ខុធ្វើយ៉ាងនេះ) ត្រូវអាបត្តិទុក្កដ។
(បើមនុស្សស្តាប់សេចក្តីពណ៌នានោះហើយ) ញុំាងទុក្ខវេទនាឲ្យកើតឡើងដោយគិតថា
អញនឹងស្លាប់ដោយកិរិយាពោលពណ៌នានោះ ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។
(បើ) មនុស្សនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
ពណ៌នាដោយវាចា
ដែលហៅថា ពោលពណ៌នាដោយវាចា (នោះ) គឺភិក្ខុពោលដោយវាចាថា
បុគ្គលណាស្លាប់យ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ
ឬទៅកាន់ស្ថានសួគ៌ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។
(បើមនុស្សស្តាប់សេចក្តីពណ៌នានោះហើយ) ញុំាងទុក្ខវេទនាឲ្យកើតឡើងដោយគិតថា
អញនឹងស្លាប់ដោយកិរិយាពោលពណ៌នានោះ ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។
(បើបុគ្គលនោះ) ស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
ពណ៌នាដោយកាយ និងវាចា
ដែលហៅថា ពោលពណ៌នាដោយកាយ និងវាចា (នោះ)
គឺភិក្ខុធ្វើវិការដោយកាយផង ពោលដោយវាចាផង ដូច្នេះថា
បុគ្គលណាស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ
ឬទៅកាន់ស្ថានសួគ៌ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ (បើមនុស្សស្តាប់សេចក្តីពណ៌នានោះហើយ)
ញុំាងទុក្ខវេទនាឲ្យកើតឡើងដោយគិតថា អញនឹងស្លាប់ដោយកិរិយាពោលពណ៌នានោះ
ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ បើបុគ្គលនោះស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។
ពណ៌នាដោយប្រើបម្រើ
[១៩៥] ដែលហៅថា
ពោលពណ៌នាដោយប្រើបម្រើ (នោះ) គឺភិក្ខុប្រាប់ដំណឹងដល់បម្រើថា
បុគ្គលណាស្លាប់យ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ
ឬពុំនោះទៅកាន់ស្ថានសួគ៌ ដូច្នេះ ភិក្ខុត្រូវអាបត្តិទុក្កដ។ (បើ)
បុគ្គលនោះបានស្តាប់ដំណឹងរបស់បម្រើ ហើយគិតថា អញនឹងស្លាប់
ហើយក៏ញុំាងទុក្ខវេទនាឲ្យកើតឡើងភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ)
បុគ្គលនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
ពណ៌នាដោយវិធីសរសេរអក្សរ
ដែលហៅថា ពណ៌នាដោយវិធីសរសេរអក្សរ (នោះ) គឺភិក្ខុឆ្លាក់អក្សរ
(ជាសេចក្តី) ថា បុគ្គលណាស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ
ឬបានយសស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដគ្រប់ៗអក្ខរ។
(បុគ្គលនោះ) ឃើញអក្សរចារិកហើយគិតថា អញនឹងស្លាប់ទៅ
ហើយញុំាងទុក្ខវេទនាឲ្យកើតឡើង ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ)
បុគ្គលនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
រណ្តៅ
[១៩៦] ដែលហៅថា រណ្តៅ
(នោះ) គឺភិក្ខុជីករណ្តៅចំពោះមនុស្សដោយតាំងចិត្តថា អ្នកណាមួយធ្លាក់ទៅ គង់ស្លាប់
ដូច្នេះ ត្រូវអាបត្តិទុក្កដ។ កាលបើអ្នកណាមួយធ្លាក់ទៅហើយ កើតទុក្ខវេទនាឡើង
(ដល់អ្នកនោះ) ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ បើអ្នកនោះស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។ ភិក្ខុជីករណ្តៅមិនចំពោះ (មនុស្ស ឬអមនុស្ស)
ដោយគិតថា ជនណាមួយធ្លាក់ទៅ គង់ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ)
មនុស្សធ្លាក់ទៅក្នុងរណ្តៅនោះ ភិក្ខុត្រូវអាបត្តិទុក្កដ។ កាលមនុស្សនោះធ្លាក់ទៅ
កើតទុក្ខវេទនាឡើង ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើមនុស្សនោះ) ស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។ (បើ) យក្សក្តី ប្រេតក្តី
សត្វតិរច្ឆានដែលមានរាងកាយដូចមនុស្សក្តី ធ្លាក់ទៅក្នុងរណ្តៅនោះ
ភិក្ខុត្រូវអាបត្តិទុក្កដ។ កាលបើជន មានយក្សជាដើមនោះធ្លាក់ទៅហើយ
កើតទុក្ខវេទនា ភិក្ខុក៏ត្រូវអាបត្តិទុក្កដដែរ។ (បើ)
ជនមានយក្សជាដើមនោះស្លាប់ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ)
សត្វតិរច្ឆានធ្លាក់ទៅក្នុងរណ្តៅនោះ ភិក្ខុត្រូវអាបត្តិទុក្កដ។
កាលបើធ្លាក់ទៅហើយ កើតទុក្ខវេទនា ត្រូវអាបត្តិទុក្កដ។ (បើ) វាស្លាប់
ភិក្ខុត្រូវអាបត្តិបាចិត្តិយ។
បង្អែក
[១៩៧] ដែលហៅថា បង្អែក
(នោះ) គឺភិក្ខុបង្កប់សស្ត្រាក្នុងទីសម្រាប់ផ្អែកក្តី លាបដោយថ្នាំពិសក្តី
ធ្វើឲ្យទ្រុឌទ្រោមក្តី បង្កប់សស្ត្រាក្នុងត្រពាំងក្តី ក្នុងអណ្តូងក្តី
ក្នុងជ្រោះក្តី ដោយគិតថា មនុស្សណាមួយនឹងធ្លាក់ទៅស្លាប់ដោយគ្រឿងប្រហារនេះ
ត្រូវអាបត្តិទុក្កដ។ បើមនុស្សនោះមានទុក្ខវេទនាកើតឡើងដោយសស្ត្រាក្តី
ដោយថ្នាំពិសក្តី ដោយដំណើរដែលធ្លាក់ចុះទៅ (តាមធម្មតា) ក្តី
ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ បើមនុស្សនោះស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។
បង្កប់ចម្រូង
[១៩៨] ដែលហៅថា
បង្កប់ចម្រូង (នោះ) គឺភិក្ខុបង្កប់ដាវក្តី លំពែងក្តី ច្បូកក្តី ឈើស្រួចក្តី
អន្លូងក្តី ថ្មក្តី កាំបិតក្តី ថ្នាំពិសក្តី ខ្សែក្តី ដោយគិតថា
មនុស្សណាមួយនឹងស្លាប់ដោយវត្ថុមានដាវជាដើមនេះ (យ៉ាងនេះ)
ត្រូវអាបត្តិទុក្កដ។ (បើ) មនុស្សនោះញុំាងទុក្ខវេទនាឲ្យកើតឡើងដោយគិតថា
អញនឹងស្លាប់ដោយវត្ថុមានដាវជាដើមនោះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ)
មនុស្សនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
ភេសជ្ជៈ
[១៩៩] ដែលហៅថា ភេសជ្ជៈ
(នោះ) គឺភិក្ខុឲ្យសប្បិក្តី នវនីតក្តី ប្រេងក្តី ទឹកឃ្មុំក្តី ស្ករអំពៅក្តី
[អដ្ឋកថា ពន្យល់ថា ភិក្ខុឲ្យភេសជ្ជៈ មានសប្បិជាដើម ដល់ភិក្ខុដែលមានជម្ងឺ
ដោយមានបំណងថា តែឆាន់ទៅនឹងលាប់ស្លាប់។) ដោយតាំងចិត្តថា មនុស្សដែលជញ្ជក់ជញ្ជាប់
(ស៊ី) ភេសជ្ជៈ មានសប្បិជាដើមនេះហើយ គង់នឹងស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
កាលបើមនុស្សស៊ីភេសជ្ជៈ មានសប្បិជាដើមនោះហើយ កើតទុក្ខវេទនា
ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) មនុស្សនោះស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។
សម្លាប់ដោយរូប
[២០០] ដែលហៅថា សម្លាប់ដោយរូប
(នោះ) គឺភិក្ខុនាំយករូបដែលមិនគាប់ចិត្ត មុខគួរឲ្យខ្លាច ភិតភ័យ ស្ញប់ស្ញែង
ដោយតាំងចិត្តថា មនុស្សណាមួយមកឃើញរូបនេះហើយ នឹងតក់ស្លុតស្លាប់ ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ (បើ) មនុស្សឃើញរូបនោះហើយតក់ស្លុត
ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) មនុស្សស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
ភិក្ខុនាំយករូបដែលជាទីគាប់ចិត្ត គួរឲ្យស្រឡាញ់ ពេញចិត្ត ដោយបំណងថា
មនុស្សណាមួយមកឃើញរូបនេះហើយ តែមិនបាន (រូបនេះ) មុខជានឹងសង្រេងសង្រៃ រីងរៃស្លាប់
ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ) មនុស្សឃើញរូបនោះហើយក្រៀមក្រំ ព្រោះមិនបាន
(តាមប្រាថ្នា) ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) មនុស្សនោះស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។
សម្លាប់ដោយសម្លេង
ដែលហៅថា សម្លាប់ដោយសម្លេង (នោះ)
គឺភិក្ខុនាំយកសម្លេងមិនជាទីគាប់ចិត្ត មុខគួរឲ្យខ្លាច ភិតភ័យ ស្ញប់ស្ញែង ដោយបំណងថា
មនុស្សណាមួយបានឮសម្លេងនេះហើយ នឹងតក់ស្លុតស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។
លុះមនុស្សឮសម្លេងនោះហើយតក់ស្លុត ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) គេស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។ ភិក្ខុនាំយកសម្លេងជាទីគាប់ចិត្ត មុខគួរស្រឡាញ់
ចូលចាប់ដួងចិត្ត ដោយបំណងថា មនុស្សណាមួយបានឮសម្លេងនេះហើយ នឹងក្រៀមក្រំស្លាប់
ព្រោះចង់បានមិនបាន ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះមនុស្សឮសម្លេងនោះហើយ
ក្រៀមក្រំចិត្ត ព្រោះចង់បានមិនបាន ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ)
មនុស្សនោះស្លាប់ភិក្ខុត្រូវអាបត្តិបារាជិក។
សម្លាប់ដោយក្លិ
ដែលហៅថា សម្លាប់ដោយក្លិន (នោះ) គឺភិក្ខុនាំយកក្លិនមិនគាប់ចិត្ត
មុខគួរខ្ពើមឆ្អើម ដោយបំណងថា មនុស្សណាមួយហិតក្លិនហើយ គង់នឹងស្លាប់
ព្រោះជារបស់គួរខ្ពើម គួរឆ្អើម ដូច្នេះ ត្រូវអាបត្តិទុក្កដ។ កាលបើគេហិតក្លិននោះហើយ
មានទុក្ខវេទនាកើតឡើង ព្រោះខ្ពើម ព្រោះឆ្អើម ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។
គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ភិក្ខុនាំយកក្លិនជាទីគាប់ចិត្តចូលទៅ
ដោយបំណងថា មនុស្សណាមួយបានហិតក្លិននេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះចង់បានមិនបាន
ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះគេហិតក្លិននោះហើយ ក្រៀមក្រំព្រោះមិនបាន
ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
សម្លាប់ដោយរស
ដែលហៅថា សម្លាប់ដោយរស (នោះ) គឺភិក្ខុនាំយករសដែលមិនជាទីគាប់ចិត្ត
មុខគួរខ្ពើមឆ្អើម ដោយតាំងចិត្តថា មនុស្សណាមួយបានជញ្ជក់ជញ្ជាប់រសនេះហើយ
នឹងស្លាប់ ព្រោះជារសគួរខ្ពើមឆ្អើម ដូច្នេះ ត្រូវអាបត្តិទុក្កដ។
កាលបើគេជញ្ជក់ជញ្ជាប់រសនោះហើយ មានទុក្ខវេទនាកើតឡើង ព្រោះជារបស់គួរខ្ពើមឆ្អើម ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។
លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ភិក្ខុនាំយករសជាទីគាប់ចិត្ត ដោយបំណងថា
មនុស្សណាមួយបានជញ្ជក់ជញ្ជាប់រសនេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះមិនបាន
(ដូចបំណង) ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះគេជញ្ជក់ជញ្ជាប់រសនោះហើយ កើតក្រៀមក្រំ
ព្រោះមិនបាន (តាមបំណង) ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) គេស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។
សម្លាប់ដោយសម្ផស្ស
ដែលហៅថា សម្លាប់ដោយសម្ផស្ស (នោះ)
គឺភិក្ខុនាំយកផោដ្ឋព្វមិនជាទីគាប់ចិត្ត ដែលមានសម្ផស្សនាំមកនូវសេចក្តីទុក្ខ
ដែលមានសម្ផស្សរឹង ដោយបំណងថា មនុស្សណាមួយបានពាល់ត្រូវសម្ផស្សនេះ មុខជានឹងស្លាប់
ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ)
ទុក្ខវេទនាកើតឡើងដល់បុគ្គលដែលបានពាល់ត្រូវសម្ផស្សនោះ
ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
ភិក្ខុនាំយកផោដ្ឋព្វជាទីគាប់ចិត្ត ដែលមានសម្ផស្សជាសុខ ដែលមានសម្ផស្សទន់
ដោយបំណងថា បុគ្គលណាមួយមកពាល់ត្រូវសម្ផស្សនេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះមិនបាន
(តាមប្រាថ្នា) ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះគេពាល់ត្រូវសម្ផស្សនោះហើយ
កើតក្រៀមក្រំ ព្រោះមិនបាន (តាមប្រាថ្នា) ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ)
គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
សម្លាប់ដោយធម៌
ដែលហៅថា សម្លាប់ដោយធម៌ (នោះ) គឺភិក្ខុពោលអំពីរឿងនរក
នៃសត្វដែលទៅកើតក្នុងនរក ដោយបំណងថា មនុស្សណាមួយបានស្តាប់រឿងនរកនេះហើយ
នឹងតក់ស្លុត ហើយស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះគេបានស្តាប់រឿងនរកនោះហើយ
កើតតក់ស្លុត ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) គេស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។
ភិក្ខុពោលអំពីរឿងស្ថានសួគ៌នៃបុគ្គលដែលបានធ្វើកម្មដ៏ល្អ ដោយបំណងថា
មនុស្សណាមួយបានស្តាប់និទានអំពីស្ថានសួគ៌នេះហើយ នឹងអត់ដង្ហើមស្លាប់ ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ លុះគេបានស្តាប់និទានអំពីស្ថានសួគ៌នោះហើយ ញុំាងទុក្ខវេទនាឲ្យកើតឡើង
ដោយគិតថា អញនឹងអត់ដង្ហើមស្លាប់ ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ)
គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
បង្គាប់ឲ្យស្លាប់
[២០១] ដែលហៅថា
បង្គាប់ឲ្យស្លាប់ (នោះ) គឺមានមនុស្សសួរភិក្ខុ ៗឆ្លើយថា
អ្នកឯងចូរស្លាប់ទៅយ៉ាងនេះចុះ ព្រោះបុគ្គលណាមួយស្លាប់ទៅយ៉ាងនេះ
បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ បុគ្គលនោះញុំាងទុក្ខវេទនាឲ្យកើតឡើង ដោយគិតថា អញនឹងស្លាប់
តាមបង្គាប់នោះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ លុះគេស្លាប់
ភិក្ខុត្រូវអាបត្តិបារាជិក។
ប្រៀនប្រដៅដើម្បីឲ្យស្លាប់
ដែលហៅថា ប្រៀនប្រដៅដើម្បីឲ្យស្លាប់ (នោះ) គឺគេមិនបានសួរភិក្ខុទេ
តែភិក្ខុនិយាយថា អ្នកចូរស្លាប់យ៉ាងនេះចុះ (ព្រោះ) បុគ្គលណាស្លាប់ទៅយ៉ាងនេះ
បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ
ត្រូវអាបត្តិទុក្កដ។ ព្រោះពាក្យប្រៀនប្រដៅប៉ុណ្ណោះ ទើបបុគ្គលនោះញុំាងទុក្ខវេទនាឲ្យកើតឡើង
ដោយគិតថា អញនឹងស្លាប់ ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។
លុះបុគ្គលនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
ធ្វើសង្កេតកម្ម
[២០២] ដែលហៅថា
ធ្វើសង្កេតកម្ម (នោះ) គឺភិក្ខុកំណត់វេលាថា លោកចូរទៅផ្តាច់បង់ជីវិតបុគ្គលនោះ
តាមសេចក្តីកំណត់នោះ ទោះនៅវេលាមុនបាយក្តី ក្រោយបាយក្តី យប់ក្តី ថ្ងៃក្តី ដូច្នេះ
ត្រូវអាបត្តិទុក្កដ។
បើភិក្ខុទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះតាមសេចក្តីកំណត់នោះ
ត្រូវអាបត្តិបារាជិកទាំងពីររូប។ (បើ) ភិក្ខុទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះ
មុនក្តី ក្រោយក្តី អំពីកំណត់នោះ ភិក្ខុអ្នកប្រើដើម មិនត្រូវអាបត្តិទេ
ឯអ្នកសម្លាប់ត្រូវអាបត្តិបារាជិក។
ធ្វើនិមិត្តកម្ម
ដែលហៅថា ធ្វើនិមិត្តកម្ម (នោះ)
គឺភិក្ខុធ្វើនិមិត្តសញ្ញាដូច្នេះថា បើ់ខ្ញុំប៉ប្រិចភ្នែកក្តី ញាក់ចិញ្ចើមក្តី
ងក់ក្បាលក្តី លោកចូរផ្តាច់បង់ជីវិតបុគ្គលនោះ តាមនិមិត្តសញ្ញានោះចុះ
(ធ្វើនិមិត្តសញ្ញាប៉ុណ្ណេះ) ត្រូវអាបត្តិទុក្កដ។ (បើ)
ភិក្ខុអ្នកទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះតាមនិមិត្តសញ្ញានោះ
ត្រូវអាបត្តិបារាជិកទាំងពីររូប។ (បើ)
ភិក្ខុអ្នកទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះ មុន ឬក្រោយនិមិត្តសញ្ញានោះ
ភិក្ខុអ្នកប្រើខាងដើម មិនត្រូវអាបត្តិឡើយ ឯអ្នកសម្លាប់ត្រូវអាបត្តិបារាជិក។
[២០៣] ភិក្ខុមិនក្លែង១
ភិក្ខុមិនដឹង១ ភិក្ខុមិនប្រាថ្នាឲ្យស្លាប់១ ភិក្ខុឆ្កួត១
ភិក្ខុមានចិត្តរវើរវាយ១ ភិក្ខុមានវេទនាគ្របសង្កត់១ ភិក្ខុដើមបញ្ញត្តិ១
(ភិក្ខុទាំងនេះ) មិនត្រូវអាបត្តិទេ។
ចប់ បឋមភាណវារក្នុងមនុស្សវិគ្គហបារាជិក។
វិនីតវត្ថុ
ឧទានកថា
(មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ
ដូចមានខាងក្រោមនេះ)
[២០៤] រឿងភិក្ខុពណ៌នាសេចក្តីស្លាប់ រឿងភិក្ខុអង្គុយសង្កត់ក្មេង រឿងអង្រែនិងត្បាល់
រឿងបិតា និងបុត្របួសឯចាស់ រឿងសាច់ជាប់បំពង់ក
រឿងភិក្ខុបិណ្ឌបាតបានចង្ហាន់លាយថ្នាំពិស រឿងភិក្ខុ៣ពួកធ្វើការកសាងទីលំនៅ
រឿងភិក្ខុ៣ពួកទៀតធ្វើការកសាងដោយឥដ្ឋ រឿងកាំបិតព្រា រឿងបង្កង់ រឿងរន្ទា
រឿងឡើងភ្នំ រឿងនត្ថុថ្នាំឲ្យចេញញើស រឿងច្របាច់ រឿងផ្ងូតទឹក រឿងលាបប្រេង
រឿងភិក្ខុធ្វើភិក្ខុមានជម្ងឺឲ្យក្រោក រឿងភិក្ខុផ្តួលភិក្ខុមានជម្ងឺ
រឿងភិក្ខុសម្លាប់ភិក្ខុដោយបាយនិងទឹក រឿងស្រីមានផ្ទៃពោះព្រោះសហាយ
រឿងស្រីរួមប្តី រឿងភិក្ខុសម្លាប់ម្តាយនិងកូនទាំងពីរនាក់
រឿងស្រីពីរនាក់រំលូតកូន តែមិនស្លាប់ រឿងកំដៅផ្ទៃពោះ រឿងស្រីអារ រឿងស្រីមានកូន
រឿងភិក្ខុចាក់ក្រឡេក រឿងខ្មោចចូលភិក្ខុ
រឿងភិក្ខុបញ្ជូនភិក្ខុទៅកាន់ទីមានខ្មោចលង រឿងភិក្ខុចំណាំភិក្ខុជាសត្រូវហើយប្រហារ
រឿងភិក្ខុពោលពីស្ថានសួគ៌ និងនរក រឿងភិក្ខុស្រុកអាឡវីបីរូបនាំគ្នាកាប់ដើមឈើ
រឿងភិក្ខុបីរូបទៀតដុតភ្លើងព្រៃ រឿងភិក្ខុនិយាយនឹងមនុស្សសម្លាប់ចោរ
រឿងប្រេងខ្លាញ់គោ និងថ្នាំត្រាំទុកយូរ។
ពណ៌នាគុណនៃសេចក្តីស្លាប់
[២០៥] សម័យនោះឯង
មានភិក្ខុមួយរូបមានជម្ងឺ។
ទើបភិក្ខុទាំងឡាយពណ៌នាគុណនៃសេចក្តីស្លាប់ដល់ភិក្ខុមានជម្ងឺនោះ
ដោយចិត្តអាណិតអាសូរ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ទើបភិក្ខុទាំងនោះមានសេចក្តីសង្ស័យថា យើងទាំងឡាយត្រូវអាបត្តិបារាជិកទេដឹង។
ភិក្ខុទាំងនោះក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគក្នុងកាលនោះឯង។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ។
អង្គុយសង្កត់
[២០៦] សម័យនោះឯង
មានភិក្ខុមួយរូបកាន់បិណ្ឌបាតចារិកវត្ត
អង្គុយសង្កត់ក្មេងដែលគេដណ្តប់ដោយកំណាត់សម្ពត់នៅលើតាំងស្លាប់ទៅ។
ភិក្ខុនោះមានសេចក្តីសង្ស័យថា អាត្មាត្រូវអាបត្តិបារាជិកទេដឹង។
ទើបភិក្ខុនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ
ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនទាន់បានពិនិត្យទេ កុំអាលអង្គុយលើអាសនៈ
ភិក្ខុណាអង្គុយ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ។
រលំអង្រែសង្កត់
[២០៧] សម័យនោះឯង
មានភិក្ខុមួយរូបឲ្យគេក្រាលអាសនៈក្នុងរោងភត្តត្រង់ចន្លោះផ្ទះ
ហើយបានឈោងទៅចាប់អង្រែមួយត្រង់កន្លែងដែលគេបញ្ឈរអង្រែ។ អង្រែជាគំរប់ពីរ
រលំទៅសង្កត់លើក្បាលទារកម្នាក់។ ទារកនោះក៏ធ្វើមរណកាលទៅ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ
អ្នកមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គមិនបានក្លែងទេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនក្លែង
មិនត្រូវអាបត្តិទេ។
ជាន់ត្បាល់
សម័យនោះឯង មានភិក្ខុមួយរូបឲ្យគេក្រាលអាសនៈក្នុងរោងភត្តត្រង់ចន្លោះផ្ទះ
បានទៅជាន់ឈើ ដែលគេសម្រាប់ដម្កល់ត្បាល់ ឲ្យវិលទៅសង្កត់ទារកម្នាក់ស្លាប់។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនក្លែង
មិនត្រូវអាបត្តិទេ។
ច្រាន (អចេតនា)
[២០៨] សម័យនោះឯង
បិតានិងបុត្របានចេញបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។ កាលដល់ពេលចង្ហាន់គេបានប្រាប់ហើយ
ភិក្ខុជាបុត្របាននិយាយនឹងភិក្ខុជាបិតាថា បពិត្រលោកឪពុកដ៏ចំរើន
លោកឪពុកនិមន្តទៅចុះ ព្រះសង្ឃនឹងអង្គាសលោកឪពុក (ថាហើយក៏) ចាប់ខ្នងច្រានទៅ។
ភិក្ខុជាបិតានោះក៏ដួលស្លាប់។ ភិក្ខុជាកូននោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់សួរថា
ម្នាលភិក្ខុ អ្នកឯងមានចិត្តដូចម្តេច។ ភិក្ខុនោះក្រាបទូលថា
បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គឥតមានបំណងឲ្យស្លាប់ទេ។ ទ្រង់ត្រាស់ថា
ម្នាលភិក្ខុ (បើ) មិនមានបំណងឲ្យស្លាប់ទេ មិនត្រូវអាបត្តិទេ។
ច្រាន (ចេតនា)
សម័យនោះឯង បិតានិងបុត្របានមកបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។
កាលដល់ពេលឆាន់គេប្រាប់ហើយ ភិក្ខុជាបុត្របាននិយាយនឹងភិក្ខុជាបិតាថា
បពិត្រលោកឪពុកដ៏ចំរើន លោកឪពុកនិមន្តទៅចុះ សង្ឃនឹងអង្គាសលោកឪពុក (ថាហើយ)
មានបំណងចង់ឲ្យស្លាប់ ក៏ចាប់ខ្នងច្រានទៅ។
ភិក្ខុជាបិតានោះក៏ដួលចុះហើយស្លាប់ទៅ។ ភិក្ខុជាបុត្រនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
ច្រានមិនស្លាប់
សម័យនោះឯង បិតានិងបុត្របានចេញបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។
កាលដល់ពេលចង្ហាន់គេបានប្រាប់ហើយ ភិក្ខុជាបុត្របាននិយាយនឹងភិក្ខុជាបិតាថា
បពិត្រលោកឪពុកដ៏ចំរើន លោកឪពុកនិមន្តទៅចុះ សង្ឃនឹងអង្គាសលោកឪពុក (ថាហើយ)
មានបំណងចង់ឲ្យស្លាប់ ទើបចាប់ខ្នងច្រានទៅ។ ភិក្ខុជាបិតានោះក៏ដួលទៅ
តែមិនស្លាប់។ ភិក្ខុជាបុត្រនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា
ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
រឿង ស្លាក់សាច់
[២០៩] សម័យនោះឯង
មានភិក្ខុមួយរូបកំពុងឆាន់ចង្ហាន់ សាច់ក៏ស្លាក់ជាប់ក្នុងបំពង់ក។
មានភិក្ខុមួយរូបទៀត បានវាយចំបំពង់កនៃភិក្ខុនោះ។ ក៏ធ្លាក់សាច់ដោយទាំងឈាមមកផង។
ភិក្ខុនោះក៏ធ្វើមរណកាលទៅ។ ភិក្ខុអ្នកវាយនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា
ម្នាលភិក្ខុ (បើ) មិនមានបំណងចង់ឲ្យស្លាប់ទេ មិនត្រូវអាបត្តិឡើយ។
សម័យនោះឯង មានភិក្ខុមួយរូបកំពុងឆាន់
សាច់ក៏ស្លាក់ជាប់ក្នុងបំពង់ក។ មានភិក្ខុមួយរូបទៀតចង់សម្លាប់
ទើបវាយចំបំពង់កនៃភិក្ខុនោះ។ ក៏ធ្លាក់សាច់ដោយទាំងឈាមមកផង។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ភិក្ខុអ្នកវាយនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
សម័យនោះឯង មានភិក្ខុមួយរូបកំពុងឆាន់
សាច់ក៏ស្លាក់ជាប់ក្នុងបំពង់ក។ មានភិក្ខុមួយរូបទៀតមានប្រាថ្នាចង់ឲ្យស្លាប់
ទើបវាយបំពង់កនៃភិក្ខុនោះ។ ក៏ធ្លាក់សាច់ដោយទាំងឈាមមកផង
តែភិក្ខុនោះមិនស្លាប់។ ភិក្ខុអ្នកវាយនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
រឿងថ្នាំពិស
[២១០] សម័យនោះឯង
មានបិណ្ឌចារិកភិក្ខុមួយរូប បានចង្ហាន់លាយដោយថ្នាំពិស ហើយនាំចេញទៅ
បានប្រគេនភោជនដ៏ឧត្តមដល់ភិក្ខុទាំងឡាយ ភិក្ខុទាំងនោះក៏ (នាំគ្នាឆាន់)
ពុលស្លាប់អស់ទៅ។ ភិក្ខុអ្នកប្រគេនបិណ្ឌបាតនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គត្រាស់សួរថា នែភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។
ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនដឹងសោះ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនដឹង មិនត្រូវអាបត្តិទេ។
សម័យនោះឯង មានភិក្ខុមួយរូប មានប្រាថ្នាចង់ល្បងលេង
បានឲ្យថ្នាំពិសដល់ភិក្ខុមួយរូប។ ភិក្ខុនោះស្លាប់។
ភិក្ខុអ្នកឲ្យនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ
អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គមានបំណងនឹងល្បងលេងទេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
រឿងថ្មធ្លាក់
[២១១] សម័យនោះឯង
ពួកភិក្ខុនៅស្រុកអាឡវីនាំគ្នារៀបចំទីវត្ត។ មានភិក្ខុមួយរូបនៅខាងក្រោមហុចថ្មទៅ
ភិក្ខុនៅខាងលើទទួលថ្មមិនមាំ ក៏របូតធ្លាក់មកចំក្បាលភិក្ខុអ្នកនៅខាងក្រោម។
ភិក្ខុត្រូវថ្មធ្លាក់លើនោះក៏ស្លាប់ទៅ។
ភិក្ខុអ្នកទទួលថ្មមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិទេ
ព្រោះមិនបានក្លែង។
សម័យនោះឯង ពួកភិក្ខុស្រុកអាឡវី (នាំគ្នា) រៀបចំទីវត្ត។
មានភិក្ខុមួយរូបនៅខាងក្រោមហុចថ្មទៅលើ។ ភិក្ខុអ្នកនៅខាងលើ មានបំណងចង់សម្លាប់
ក៏ទម្លាក់ថ្មមកចំក្បាលភិក្ខុអ្នកនៅខាងក្រោម។ ភិក្ខុនោះស្លាប់។
ភិក្ខុអ្នកទម្លាក់ថ្មនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី (នាំគ្នា) រៀបចំទីវត្ត។
មានភិក្ខុមួយរូប (ធ្វើការ) នៅខាងក្រោម បានហុចថ្មទៅ។
ភិក្ខុនៅខាងលើមានបំណងចង់សម្លាប់ (ភិក្ខុនៅខាងក្រោម) ទើបទម្លាក់ថ្មមកចំក្បាលភិក្ខុនៅខាងក្រោមនោះ។
ភិក្ខុនោះមិនស្លាប់។ ភិក្ខុអ្នកទម្លាក់ថ្មនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
រឿងឥដ្ឋ
សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី (នាំគ្នា) លើកជញ្ជាំងវិហារ។
មានភិក្ខុមួយរូបនៅខាងក្រោមហុចឥដ្ឋទៅខាងលើ។
ឥដ្ឋដែលភិក្ខុនៅខាងលើចាប់មិនមាំ ក៏ធ្លាក់មកចំក្បាលភិក្ខុអ្នកនៅខាងក្រោម។
ភិក្ខុនោះស្លាប់។ ភិក្ខុទទួលឥដ្ឋនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា
ម្នាលភិក្ខុ មិនត្រូវអាបត្តិទេ ព្រោះមិនបានក្លែង។
សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនអាឡវី (នាំគ្នា) កជញ្ជាំងវិហារ។
មានភិក្ខុមួយរូបនៅខាងក្រោមហុចឥដ្ឋទៅ។ ភិក្ខុ (អ្នកទទួលឥដ្ឋ) នៅខាងលើ
មានបំណងចង់សម្លាប់ ក៏ទម្លាក់ឥដ្ឋមកចំក្បាលភិក្ខុអ្នកនៅខាងក្រោម។
ភិក្ខុនោះស្លាប់។បេ។ ភិក្ខុនោះមិនស្លាប់។ ភិក្ខុអ្នកទម្លាក់ឥដ្ឋនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
រឿងកាំបព្រា
សម័យនោះឯង ពួកភិក្ខុនៅប្រទេសអាឡវី (នាំគ្នា) ធ្វើនវកម្ម
(ការកសាង)។ មានភិក្ខុមួយរូបទៀតនៅខាងក្រោមហុចកាំបិតព្រាទៅខាងលើ។ កាំបិតព្រាដែលភិក្ខុនៅខាងលើចាប់មិនជាប់
ក៏របូតមកចំក្បាលភិក្ខុនៅខាងក្រោម។ ភិក្ខុនោះធ្វើកាលកិរិយាទៅ។
ភិក្ខុអ្នកទទួលកាំបិតនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិទេ ព្រោះមិនបានក្លែង។
សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី (នាំគ្នា) ធ្វើនវកម្ម។
មានភិក្ខុមួយរូបនៅខាងក្រោមហុចកាំបិតព្រាទៅខាងលើ។ ភិក្ខុនៅខាងលើ
មានបំណងចង់សម្លាប់ (ភិក្ខុនៅខាងក្រោម)
ទើបទម្លាក់កាំបិតព្រាចំក្បាលភិក្ខុនៅខាងក្រោម។
ភិក្ខុនោះធ្វើកាលកិរិយាទៅ។បេ។ ភិក្ខុនោះមិនបានធ្វើកាលកិរិយា។
ភិក្ខុអ្នកទម្លាក់កាំបិតនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
រឿងបង្កង់វិហារ
សម័យនោះឯង ពួកភិក្ខុនៅដែនអាឡវី (នាំគ្នា) ធ្វើនវកម្ម។
មានភិក្ខុមួយរូបនៅខាងក្រោម ហុចបង្កង់វិហារទៅខាងលើ។ បង្កង់ដែលភិក្ខុនៅខាងលើចាប់មិនមាំ
ក៏ធ្លាក់មកចំក្បាលភិក្ខុអ្នកនៅខាងក្រោម។ ភិក្ខុនោះក៏ធ្វើកាលកិរិយាទៅ។
ភិក្ខុអ្នកទម្លាក់នោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិទេ ព្រោះមិនបានក្លែង។
សម័យនោះឯង ពួកភិក្ខុនៅប្រទេសអាឡវី (នាំគ្នា) ធ្វើនវកម្ម។
មានភិក្ខុមួយរូបនៅខាងក្រោមហុចបង្កង់ទៅខាងលើ។ ភិក្ខុនៅខាងលើ
មានបំណងចង់សម្លាប់ (ភិក្ខុនៅខាងក្រោម)
ទើបទម្លាក់បង្កង់មកចំក្បាលភិក្ខុនៅខាងក្រោម។ ភិក្ខុនោះធ្វើកាលកិរិយាទៅ។បេ។
ភិក្ខុនោះមិនបានធ្វើកាលកិរិយា។ ភិក្ខុអ្នកទម្លាក់បង្កង់នោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
រឿងចងរន្ទា
សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី (នាំគ្នា) ធ្វើនវកម្មចងរន្ទា។
មានភិក្ខុមួយរូបបាននិយាយនឹងភិក្ខុមួយរូបទៀតថា ម្នាលអាវុសោ
លោកចូរឈរក្នុងទីនោះ ហើយចងរន្ទាទៅ។ ភិក្ខុនោះឈរនៅក្នុងទីនោះ ចងរន្ទា
ក៏ភ្លាត់ធ្លាក់មក ហើយធ្វើកាលកិរិយាទៅ។
ភិក្ខុអ្នកបង្គាប់នោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ
អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គមិនមានបំណងនឹងសម្លាប់ទេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ)
មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។
សម័យនោះឯង ពួកភិក្ខុនៅដែនអាឡវី កាលនឹងធ្វើនវកម្ម (បាននាំគ្នា)
ចងរន្ទា។ មានភិក្ខុមួយរូបមានបំណងនឹងសម្លាប់ ទើបនិយាយនឹងភិក្ខុមួយរូបថា
ម្នាលអាវុសោ លោកចូរឈរនៅទីនោះចងរន្ទាទៅ។ ភិក្ខុនោះឈរនៅទីនោះ កំពុងតែចងរន្ទា
ក៏ភ្លាត់ធ្លាក់ចុះមក ធ្វើមរណកាលទៅ។បេ។ (មានភិក្ខុមួយរូបទៀត) ភ្លាត់ធ្លាក់ដែរ
តែមិនបានធ្វើមរណកាលទេ។ លោកដែលបង្គាប់នោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា
ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិថុល្លច្ច័យ។
រឿងចុះពីលើ
[២១២] សម័យនោះឯង
មានភិក្ខុមួយរូបប្រក់វិហារ ហើយចុះមក។ មានភិក្ខុមួយរូបទៀត
បាននិយាយនឹងភិក្ខុនោះថា ម្នាលអាវុសោ លោកចូរចុះខាងនេះ។
ភិក្ខុនោះកាលចុះមកតាមផ្លូវនោះ ក៏ធ្លាក់ធ្វើមរណកាលទៅ។
ភិក្ខុអ្នកបង្គាប់នោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អាបត្តិមិនមានដល់អ្នកដែលមិនមានបំណងនឹងសម្លាប់ទេ។
សម័យនោះឯង មានភិក្ខុមួយរូបប្រក់វិហារ ហើយចុះមក។
មានភិក្ខុមួយរូបទៀត មានបំណងនឹងសម្លាប់ ទើបនិយាយនឹងភិក្ខុនោះថា ម្នាលអាវុសោ
លោកចូរចុះខាងនេះ។ ភិក្ខុនោះកាលចុះតាមផ្លូវនោះមក ក៏ធ្លាក់ចុះ
ធ្វើមរណកាលទៅ។បេ។ (មានភិក្ខុមួយរូបទៀត) ធ្លាក់ចុះហើយ តែមិនបានធ្វើមរណកាល។
ភិក្ខុអ្នកបង្គាប់នោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
រឿង ធ្លាក់
[២១៣] សម័យនោះឯង
មានភិក្ខុមួយរូបមានសេចក្តីអផ្សុកមកបៀតបៀន ឡើងទៅកាន់ភ្នំគិជ្ឈកូដ
ក៏ទម្លាក់ខ្លួនចុះមកក្នុងជ្រោះសង្កត់លើជាងត្បាញផែងម្នាក់ស្លាប់ទៅ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែភិក្ខុកុំគប្បីទម្លាក់សម្លាប់ខ្លួនឯង
ភិក្ខុណាទម្លាក់សម្លាប់ខ្លួនឯង (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ។
សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ (នាំគ្នា) ឡើងទៅកាន់ភ្នំគិជ្ឈកូដ
ហើយប្រមៀលថ្មលេង។ ថ្មនោះធ្លាក់មកសង្កត់អ្នកគង្វាលគោម្នាក់ស្លាប់ទៅ។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
មិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ
ប៉ុន្តែភិក្ខុមិនត្រូវប្រមៀលថ្មដើម្បីជាល្បែងលេងទេ ភិក្ខុណាប្រមៀល
(ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ។
រឿង ឆ្ពុង
[២១៤] សម័យនោះឯង
មានភិក្ខុមួយរូបមានជម្ងឺ។ ទើបភិក្ខុទាំងឡាយនាំគ្នាឲ្យភិក្ខុនោះឆ្ពុង។
ភិក្ខុនោះធ្វើមរណកាលទៅ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ទេ។
សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើបឲ្យភិក្ខុនោះឆ្ពុង។
ភិក្ខុនោះធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
រឿង កើតរោគក្តៅក្បាល
សម័យនោះឯង មានភិក្ខុមួយរូបកើតរោគក្តៅក្បាល។ ទើបភិក្ខុទាំងឡាយឲ្យភិក្ខុនោះនត្ថុថ្នាំ។
ភិក្ខុនោះធ្វើមរណកាលទៅ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ (បើ) មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។
សម័យនោះឯង មានភិក្ខុមួយរូបមានរោគក្តៅក្បាល។
ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើបឲ្យភិក្ខុនោះនត្ថុថ្នាំ។
ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។
រឿង មានជម្ងឺ
សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយនាំគ្នាច្របាច់ភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ)
មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។
សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់
ទើបនាំគ្នាច្របាច់ភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។
ភិក្ខុនោះមិនបានធ្វើមរណកាល។ ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។
សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ទើបភិក្ខុទាំងឡាយឲ្យភិក្ខុនោះងូតទឹក។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ)
មិនមានបំណងនឹងសម្លាប់ទេ មិនត្រូវអាបត្តិឡើយ។
សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើបឲ្យភិក្ខុនោះស្រង់ទឹក។
ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល។
ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។
សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។ ទើបភិក្ខុទាំងឡាយ
យកប្រេងមកលាបភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។
សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើប (នាំគ្នា) យកប្រេងមកលាបភិក្ខុនោះ។
ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល។
ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។
សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ទើបភិក្ខុទាំងឡាយឲ្យភិក្ខុនោះក្រោកឡើង។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
(បើ) មិនមានបំណងនឹងសម្លាប់ ឥតមានអាបត្តិទេ។ សម័យនោះឯង
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់
ទើបញុំាងភិក្ខុនោះឲ្យស្ទុះក្រោកឡើង។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។
ភិក្ខុនោះមិនបានធ្វើមរណកាល។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។
សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយចាប់ភិក្ខុនោះផ្តួល។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
(បើ) មិនមានបំណងនឹងសម្លាប់ ឥតមានអាបត្តិទេ។
សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើប (នាំគ្នា) ផ្តួលភិក្ខុនោះ។
ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។
សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយបានឲ្យបាយដល់ភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
(បើ) មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។
សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ បានឲ្យបាយដល់ភិក្ខុនោះ។
ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។
សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយបានឲ្យទឹកសម្រាប់ផឹកដល់ភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
អាបត្តិមិនមានដល់ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ទេ។
សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើបឲ្យទឹកសម្រាប់ផឹកដល់ភិក្ខុនោះ។
ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។
រឿងស្រ្តីមានគភ៌នឹងសាហាយ
[២១៥] សម័យនោះឯង
មានស្រីម្នាក់ព្រាត់ប្រាសចាកប្តីមកយូរហើយ ទើបមានគភ៌នឹងសហាយ។
ស្រីនោះបាននិយាយនឹងភិក្ខុជាជីតុនថា [ភិក្ខុអ្នកចូលទៅកាន់ត្រកូល
គឺភិក្ខុដែលជិតដិតស្និទ្ធស្នាលនឹងត្រកូល។] សូមទានមេត្តាចុះ
លោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌ (ឲ្យទានខ្ញុំករុណា)។ ភិក្ខុនោះទទួលថា
ស្រួលហើយប្អូនស្រី ហើយក៏បានឲ្យថ្នាំរំលូតគភ៌ដល់ស្រីនោះ។ ទារក
(ដែលនៅក្នុងគភ៌) ក៏ធ្វើមរណកាលទៅ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
រឿង បុរសមានប្រពន្ធពីរ
សម័យនោះឯង មានបុរសម្នាក់មានប្រពន្ធពីរ (តែ)
ប្រពន្ធម្នាក់នោះជាស្រីអារ ម្នាក់ទៀតជាស្រីមានកូន។
ស្រីអារនិយាយនឹងភិក្ខុជាជីតុនថា បពិត្រលោកម្ចាស់ បើស្រីនោះសម្រាលកូន
មុខតែនឹងបានជាធំលើទ្រព្យសម្បត្តិទាំងអស់ សូមទានមេត្តាចុះលោកម្ចាស់
សូមទានប្រាប់ថ្នាំរំលូតគភ៌វាចេញ។ ភិក្ខុទទួលថា ស្រួលហើយប្អូនស្រី (ថាហើយ)
ក៏បានឲ្យថ្នាំរំលូតគភ៌ដល់ស្រីនោះ។ ទារក (ដែលនៅក្នុងគភ៌) ក៏ធ្វើមរណកាលទៅ។
ឯម្តាយមិនបានធ្វើមរណកាលទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
សម័យនោះឯង មានបុរសម្នាក់មានប្រពន្ធពីរ ប្រពន្ធម្នាក់ជាស្រីអារ
ម្នាក់ជាស្រីមានកូន។ ឯស្រីអារនិយាយនឹងភិក្ខុជាជីតុនថា បពិត្រលោកម្ចាស់
បើស្រីនោះសម្រាលកូន គេនឹងបានជាធំលើទ្រព្យសម្បត្តិទាំងអស់ សូមទានមេត្តាចុះ
លោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌វាចេញ។ ភិក្ខុជាជីតុនទទួលថា
ស្រួលហើយប្អូនស្រី (ថាហើយ) ក៏បានឲ្យថ្នាំរំលូតគភ៌ដល់ស្រីនោះ។
ម្តាយក៏ធ្វើមរណកាលទៅ។ ឯទារកមិនធ្វើមរណកាលទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។
សម័យនោះឯង មានបុរសម្នាក់មានប្រពន្ធពីរ ប្រពន្ធម្នាក់ជាស្រីអារ
ម្នាក់ទៀតជាស្រីមានកូន។ ស្រីអារនិយាយនឹងភិក្ខុជាជីតុនថា បពិត្រលោកម្ចាស់
បើស្រីនោះសម្រាលកូន គេនឹងបានជាធំលើទ្រព្យសម្បត្តិទាំងអស់ សូមទានមេត្តាចុះ
លោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌វាចេញ។ ភិក្ខុទទួលថា ស្រួលហើយប្អូនស្រី
(ថាហើយ) ក៏ឲ្យថ្នាំរំលូតគភ៌ដល់ស្រីនោះ។ ម្តាយនិងកូនទាំងពីរនាក់
ក៏ធ្វើមរណកាលទៅ។បេ។ ម្តាយនិងកូនទាំងពីរនាក់មិនបានធ្វើមរណកាល។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។
រឿង រំលូតគភ៌
សម័យនោះឯង មានស្រីម្នាក់មានគភ៌ បាននិយាយនឹងភិក្ខុជាជីតុនថា
សូមទានមេត្តាចុះ លោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌ (ដល់ខ្ញុំ)។
ភិក្ខុនោះពោលថា នែប្អូនស្រី បើដូច្នោះ នាងចូរច្របាច់ពោះទៅ។
ស្រីនោះក៏ច្របាច់ពោះរំលូតគភ៌មក។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
សម័យនោះឯង មានស្រីម្នាក់មានគភ៌ បាននិយាយនឹងភិក្ខុជាជីតុនថា
សូមទានមេត្តាចុះ លោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌ (ឲ្យទានខ្ញុំព្រះករុណា)
ភិក្ខុនោះប្រាប់ថា នែប្អូនស្រី បើដូច្នោះ នាងចូរកំដៅផ្ទៃពោះទៅ។
នាងនោះក៏កំដៅគភ៌រំលូតកូនមក។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
សម័យនោះឯង មានស្រីអារម្នាក់បាននិយាយនឹងកុលុបកភិក្ខុជា (ជីតុន)
ថា សូមទានមេត្តាចុះ លោកម្ចាស់ ខ្ញុំគប្បីសម្រាលកូនដោយថ្នាំណា (ស្រួល)
មេត្តាប្រាប់ថ្នាំនោះ (ដល់ខ្ញុំ)។ ភិក្ខុនោះទទួលថា ស្រួលហើយប្អូនស្រី (ថាហើយ)
ក៏បានឲ្យថ្នាំដល់នាងនោះ។ នាងនោះក៏ធ្វើមរណកាលទៅ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិទុក្កដ។
សម័យនោះឯង មានស្រីម្នាក់ជាស្រីមានកូន
បាននិយាយនឹងភិក្ខុជាជីតុនថា សូមទានមេត្តាចុះ លោកម្ចាស់ ខ្ញុំមិនសម្រាលកូនដោយថ្នាំណា
សូមលោកម្ចាស់ឲ្យថ្នាំនោះ (ដល់ខ្ញុំ)។ លោកនោះទទួលថា ស្រួលហើយប្អូនស្រី (ថាហើយ)
ក៏បានឲ្យថ្នាំដល់ស្រីនោះ។ នាងនោះក៏ធ្វើមរណកាលទៅ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិទុក្កដ។
រឿង ចាក់ក្រឡេក
[២១៦] សម័យនោះឯង
ឆព្វគ្គិយភិក្ខុទាំងឡាយ បានចាក់ក្រឡេកភិក្ខុ (មួយរូប)
ដែលរាប់បញ្ចូលក្នុងពួកសត្តរសវគ្គិយភិក្ខុ ដោយចុងម្រាមដៃ។ ភិក្ខុនោះ
(រសើបភ័យខ្លាំង) តក់ស្លុត ផុតដង្ហើមស្លាប់ទៅ។
ពួកឆព្វគ្គិយភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិបាចិត្តិយ។
រឿង សង្កត់សម្រុញ
[២១៧] សម័យនោះឯង
ពួកសត្តរសវគ្គិយភិក្ខុគិតគ្នាថា យើងនឹងធ្វើកម្ម [ធ្វើបាបឲ្យពិបាក។] (គិតហើយ)
ក៏ចាប់សង្កត់សម្រុញឆព្វគ្គិយភិក្ខុមួយរូបទាល់តែស្លាប់ទៅ។
ពួកសត្តរសវគ្គិយភិក្ខុទាំងនោះមានសេចក្តីសង្ស័យកើតឡើង។បេ។ ទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិបាចិត្តិយ។
រឿង សម្លាប់យក្ខ
[២១៨] សម័យនោះឯង
មានភិក្ខុមួយរូបជាពេទ្យចាប់ខ្មោច បានផ្តាច់បង់ជីវិតយក្ខមួយ។
ភិក្ខុនោះមានសេចក្តីសង្ស័យកើតឡើង។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
រឿង បញ្ជូនភិក្ខុមួយរូបទៅកាន់វិហារដែលមានយក្ខកាច
[២១៩] សម័យនោះឯង
មានភិក្ខុមួយរូប បានបញ្ជូនភិក្ខុមួយរូបទៅកាន់វិហារដែលមានយក្ខកាច (អាស្រ័យនៅ)។
ពួកយក្ខក៏ (នាំគ្នា) ផ្តាច់បង់ជីវិតភិក្ខុនោះទៅ។
ឯភិក្ខុដែលជាអ្នកបញ្ជូនក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនមានអាបត្តិដល់ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ទេ។ សម័យនោះឯង
ភិក្ខុមួយរូបមានបំណងនឹងសម្លាប់
ក៏បញ្ជូនភិក្ខុមួយរូបទៅកាន់វិហារដែលមានយក្ខកាច។
ពួកយក្ខក៏ផ្តាច់បង់ជីវិតភិក្ខុនោះទៅ។បេ។ ពួកយក្ខមិនបានផ្តាច់បង់ជីវិតភិក្ខុនោះទេ។
ឯភិក្ខុជាអ្នកបញ្ជូននោះក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
សម័យនោះឯង ភិក្ខុមួយរូប
បញ្ជូនភិក្ខុមួយរូបទៅកាន់ផ្លូវលំបាកមានសត្វសាហាវ។ សត្វសាហាវទាំងឡាយ
ក៏ផ្តាច់បង់ជីវិតភិក្ខុនោះទៅ។ ភិក្ខុអ្នកបញ្ជូនមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនមានអាបត្តិដល់ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ទេ។
សម័យនោះឯង ភិក្ខុមួយរូបមានបំណងនឹងសម្លាប់
បានបញ្ជូនភិក្ខុមួយរូបទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាលមានសត្វសាហាវ។
សត្វសាហាវទាំងឡាយក៏ផ្តាច់បង់ជីវិតភិក្ខុនោះទៅ។បេ។
ពួកសត្វសាហាវមិនបានផ្តាច់ជីវិតភិក្ខុនោះទេ។
ភិក្ខុអ្នកបញ្ជូននោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
សម័យនោះឯង មានភិក្ខុមួយរូប បានបញ្ជូនភិក្ខុមួយរូបទៅកាន់ផ្លូវឆ្ងាយដាច់សង្វែង
មានចោរ (អាស្រ័យនៅ)។ ពួកចោរក៏ផ្តាច់បង់ជីវិតភិក្ខុនោះទៅ។
ភិក្ខុអ្នកបញ្ជូននោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ)
មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។
សម័យនោះឯង ភិក្ខុមួយរូបមានបំណងនឹងសម្លាប់
ក៏បញ្ជូនភិក្ខុមួយរូបទៅកាន់ផ្លូវឆ្ងាយដាច់សង្វែង ដែលមានចោរ (អាស្រ័យនៅ)។
ពួកចោរក៏ផ្តាច់បង់ជីវិតភិក្ខុនោះទៅ។បេ។
ពួកចោរមិនបានផ្តាច់បង់ជីវិតភិក្ខុនោះទេ។
ភិក្ខុអ្នកបញ្ជូននោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
រឿង ផ្តាច់ជីវិតដទៃ
[២២០] សម័យនោះឯង
មានភិក្ខុមួយរូបចំណាំភិក្ខុជាសត្រូវនោះបាន
ហើយក៏ទៅផ្តាច់បង់ជីវិតភិក្ខុជាសត្រូវនោះទៅ។ ចំណាំភិក្ខុជាសត្រូវនោះបាន
តែទៅផ្តាច់បង់ជីវិតភិក្ខុដទៃវិញ។ ចូលចិត្តថាជាភិក្ខុដទៃ
តែទៅផ្តាច់បង់ជីវិតភិក្ខុជាសត្រូវនោះវិញ។ សំគាល់ថាជាភិក្ខុដទៃ
ក៏ទៅផ្តាច់បង់ជីវិតភិក្ខុដទៃ (នោះ)។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
រឿង ខ្មោចចូល
[២២១] សម័យនោះឯង
មានភិក្ខុមួយរូបខ្មោចចូល។ មានភិក្ខុមួយរូបទៀតបានវាយភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។
ភិក្ខុដែលវាយនោះក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ)
មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។
សម័យនោះឯង មានភិក្ខុមួយរូបខ្មោចចូលដែរ។
មានភិក្ខុមួយរូបទៀតមានបំណងនឹងសម្លាប់ បានវាយភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។
ភិក្ខុនោះមិនបានធ្វើមរណកាល។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា
ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
ថ្លែងអំពីស្ថានសួគ៌
[២២២] សម័យនោះឯង
មានភិក្ខុមួយរូបពោលសគ្គកថា (ថ្លែងអំពីស្ថានសួគ៌) ដល់បុគ្គលដែលបានធ្វើអំពើល្អ។
បុគ្គលដែលបានស្តាប់នោះ ក៏អត់ដង្ហើមធ្វើមរណកាលទៅ។ ភិក្ខុអ្នកសំដែង
មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។
សម័យនោះឯង មានភិក្ខុមួយរូបមានបំណងនឹងសម្លាប់ ទើបសំដែងសគ្គកថា
របស់បុគ្គលដែលបានធ្វើអំពើល្អមកហើយ។ បុគ្គលនោះ ក៏អត់ដង្ហើមធ្វើមរណកាលទៅ។បេ។
បុគ្គលនោះ បានអត់ដង្ហើមដែរ តែមិនបានធ្វើមរណកាលទេ។
ឯភិក្ខុអ្នកសំដែងមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
ដំណាលអំពីនរក
សម័យនោះឯង មានភិក្ខុមួយរូបសំដែងនិរយកថា (ដំណាលអំពីនរក)
នៃសត្វដែលទៅកើតក្នុងនរក។ ភិក្ខុអ្នកស្តាប់នោះតក់ស្លុត ហើយធ្វើមរណកាលទៅ។
ភិក្ខុអ្នកសំដែងនោះ មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកដែលមិនមានប្រាថ្នានឹងសម្លាប់ មិនត្រូវអាបត្តិទេ។
សម័យនោះឯង មានភិក្ខុមួយរូបមានប្រាថ្នានឹងសម្លាប់
ទើបពោលនិរយកថា នៃសត្វដែលទៅកើតក្នុងនរក។ បុគ្គលនោះ តក់ស្លុត
ហើយធ្វើមរណកាលទៅ។បេ។ បុគ្គលនោះតក់ស្លុត តែមិនបានធ្វើមរណកាលឡើយ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
កាប់ដើមឈើ
[២២៣] សម័យនោះឯង
ពួកភិក្ខុនៅស្រុកអាឡវី កាលធ្វើនវកម្ម ទើបនាំគ្នាកាប់ដើមឈើ។
មានភិក្ខុមួយរូបបាននិយាយនឹងភិក្ខុមួយរូបទៀតថា ម្នាលអាវុសោ
លោកចូរឈរត្រង់ទីនេះកាប់ឈើទៅ។ ដើមឈើក៏រលំសង្កត់ភិក្ខុនោះដែលកំពុងឈរកាប់
ស្លាប់ក្នុងទីនោះទៅ។ ភិក្ខុអ្នកបង្គាប់នោះ មានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែលមិនប្រាថ្នានឹងសម្លាប់មិនត្រូវអាបត្តិទេ។
សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី កាលនឹងធ្វើនវកម្ម
បាននាំគ្នាកាប់ដើមឈើ។ មានភិក្ខុមួយរូប មានបំណងនឹងសម្លាប់
ទើបនិយាយនឹងភិក្ខុមួយរូបទៀតថា ម្នាលអាវុសោ លោកចូរឈរត្រង់ទីនេះកាប់ឈើទៅ។
ដើមឈើក៏រលំសង្កត់ភិក្ខុនោះដែលកំពុងឈរកាប់ ស្លាប់ក្នុងទីនោះទៅ។បេ។
ដើមឈើរលំសង្កត់មិនស្លាប់។ ភិក្ខុអ្នកបង្គាប់នោះ មានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
រឿង ដុតភ្លើងព្រៃ
[២២៤] សម័យនោះឯង
ឆព្វគ្គិយភិក្ខុទាំងឡាយនាំគ្នាដុតភ្លើងព្រៃ។ មនុស្ស (ដែលនៅក្នុងព្រៃ)
ត្រូវភ្លើងឆេះស្លាប់ (ជាច្រើននាក់)។ ភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។
ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមិនមានបំណងនឹងសម្លាប់
មិនត្រូវអាបត្តិទេ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមានបំណងនឹងសម្លាប់
ក៏នាំគ្នាដុតភ្លើងព្រៃ។ មនុស្សទាំងឡាយ ត្រូវភ្លើងព្រៃឆេះស្លាប់
(ជាច្រើននាក់)។បេ។ ពួកមនុស្សត្រូវភ្លើងព្រៃឆេះ តែមិនស្លាប់។
ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកមិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
រឿង មិនធ្វើអោយលំបាក
[២២៥] សម័យនោះឯង
មានភិក្ខុមួយរូបដើរទៅកាន់ទីសម្លាប់ចោរ ហើយបាននិយាយនឹងពេជ្ឈឃាតថា ម្នាលអាវុសោ
អ្នកកុំធ្វើឲ្យបុរសនេះលំបាកឡើយ
អ្នកចូរផ្តាច់បង់ជីវិតដោយប្រហារត្រឹមតែម្តងទៅ។ ពេជ្ឈឃាតទទួលពាក្យថា ស្រួលហើយ
លោកម្ចាស់ (ថាហើយ) ក៏ផ្តាច់បង់ជីវិត (ចោរ) ដោយប្រហារតែត្រឹមម្តង។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង
មានភិក្ខុមួយរូបដើរទៅកាន់ទីសម្លាប់ចោរ ហើយបាននិយាយនឹងពេជ្ឈឃាតថា ម្នាលអាវុសោ
អ្នកកុំធ្វើបុរសនេះឲ្យលំបាកឡើយ
ចូរអ្នកផ្តាច់បង់ជីវិតដោយប្រហារតែត្រឹមម្តងទៅ។ ពេជ្ឈឃាតឆ្លើយថា
ខ្ញុំព្រះករុណាមិនធ្វើតាមពាក្យលោកទេ (ថាហើយ) ក៏ផ្តាច់បង់ជីវិតបុរសនោះទៅ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិទុក្កដ។
រឿង ផឹកខ្លាញ់ទឹកដោះគោ
[២២៦] សម័យនោះឯង
មានបុរសម្នាក់ គេកាត់ដៃកាត់ជើង (មកនៅ) ក្នុងផ្ទះត្រកូល
មានពួកញាតិមកប្រជុំគ្នាព្យាបាល។
មានភិក្ខុមួយរូបបាននិយាយនឹងពួកមនុស្សទាំងនោះថា ម្នាលអាវុសោ
អ្នកទាំងឡាយចង់ឲ្យបុរសនេះស្លាប់ទេ។ ពួកមនុស្សឆ្លើយតបថា ករុណា
យើងចង់ឲ្យគាត់ស្លាប់ដែរ។ ភិក្ខុនោះប្រាប់ថា បើដូច្នោះ
អ្នកទាំងឡាយចូរឲ្យគាត់ផឹកខ្លាញ់ទឹកដោះគោទៅ។
ពួកមនុស្សក៏ឲ្យបុរសនោះផឹកខ្លាញ់ទឹកដោះគោ។ បុរសនោះក៏ធ្វើមរណកាលទៅ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
រឿង ផឹកថ្នាំត្រាំដោយអំបិល
សម័យនោះឯង មានបុរសម្នាក់ គេកាត់ដៃកាត់ជើង (មកនៅ)
ក្នុងផ្ទះត្រកូល ពួកញាតិក៏ប្រជុំគ្នាមកព្យាបាល។ មានភិក្ខុនី (មួយរូប)
និយាយនឹងពួកមនុស្សទាំងនោះថា ម្នាលអាវុសោ
អ្នកទាំងឡាយចង់ឲ្យបុរសនេះស្លាប់ឬទេ។ ពួកមនុស្សឆ្លើយថា ករុណា លោកម៉ែម្ចាស់ យើងចង់ឲ្យស្លាប់ដែរ។
ភិក្ខុនីនោះប្រាប់ថា បើដូច្នោះ
អ្នកទាំងឡាយចូរឲ្យគាត់ផឹកថ្នាំត្រាំដោយអំបិលទៅ។
មនុស្សទាំងនោះក៏ឲ្យបុរសនោះផឹកថ្នាំត្រាំដោយអំបិលនោះ។ បុរសនោះធ្វើមរណកាលទៅ។
ភិក្ខុនីនោះមានសេចក្តីសង្ស័យ។ លំដាប់នោះឯង ភិក្ខុនីនោះបានប្រាប់ដំណឹងនុ៎ះដល់ភិក្ខុនីទាំងឡាយ។
ពួកភិក្ខុនីក៏ដំណាលសេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។
ពួកភិក្ខុក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីនោះ ត្រូវអាបត្តិបារាជិកហើយ។
បារាជិកទី៣ ចប់។
ความคิดเห็น
แสดงความคิดเห็น