វិហារវគ្គ

[ ៤៧ ] សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នាសម្ងំនៅក្នុង​ទីស្ងាត់​អស់​​​កន្លះខែ អ្នកណាកុំគប្បីចូលទៅរកតថាគតឡើយ វៀរលែងតែភិក្ខុមួយរូប អ្នក នាំនូវចង្ហាន់បិណ្ឌបាតទៅ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ អ្នកណាមួយក៏មិនហ៊ានចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងទី​នោះឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំនូវចង្ហាន់បិណ្ឌបាតទៅ ។
 [ ៤៨ ] គ្រានោះ ព្រះដ៏មានព្រះភាគ លុះកន្លងទៅកន្លះខែនោះហើយ ក៏ទ្រង់​ចេញ​​ចាក​ទីស្ងាត់ ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតបាន​ត្រាស់ដឹងជាដំបូងដោយធម៌ជាគ្រឿងនៅឯណា តថាគតក៏បានសម្រេចសម្រាន្តនៅ​ដោយចំណែកនៃធម៌ជាគ្រឿងនៅនោះ តថាគតដឹងច្បាស់យ៉ាងនេះថា ការសោយ
អារម្មណ៍ព្រោះមិច្ឆាទិដ្ឋិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះសម្មាទិដ្ឋិ​ជាបច្ច័យ​ក៏មាន ។ បេ ។ ការសោយអារម្មណ៍ព្រោះមិច្ឆាសមាធិជាបច្ច័យក៏មាន ការសោយ​អារម្មណ៍ព្រោះ​សម្មាសមាធិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះឆន្ទៈ​ជាបច្ច័យ​ក៏មាន ការ​សោយអារម្មណ៍ព្រោះវិតក្កៈជាបច្ច័យក៏មាន ការ​សោយអារម្មណ៍​ព្រោះ​សញ្ញាជាបច្ច័យក៏មាន ឆន្ទៈមិនរម្ងាប់ក៏មាន វិតក្កៈមិនរម្ងាប់ក៏មាន សញ្ញាមិនរម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះមិនរម្ងាប់នោះជាបច្ច័យក៏មាន ឆន្ទៈរម្ងាប់ក៏មាន   វិតក្កៈរម្ងាប់​ក៏មាន សញ្ញារម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់នោះជាបច្ច័យក៏មាន សេចក្តី​ព្យាយាមប្រព្រឹត្តទៅដើម្បីដល់នូវគុណវិសេស​ដែលមិនទាន់បានដល់ក៏មាន កាលបើ​ហេតុនោះ មិនទាន់សម្រេចហើយ ការសោយ​អារម្មណ៍ព្រោះមិនសម្រេចនោះ​ជាបច្ច័យ​ក៏មាន ។
[ ៤៩សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នាដើម្បីសម្ងំនៅក្នុងទី ស្ងាត់អស់ ៣ ខែ អ្នកណាមួយកុំគប្បីចូលទៅរកតថាគតឡើយ វៀរលែងតែ​ភិក្ខុមួយ​រូប​អ្នកនាំនូវចង្ហាន់បិណ្ឌបាតទៅ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការព្រះដ៏មានព្រះ​ភាគ​ថា ព្រះករុណាព្រះអង្គ ។ អ្នកណាមួយក៏មិនហ៊ានចូលទៅគាល់​ព្រះដ៏មានព្រះ​ភាគ​ ក្នុងទី​នោះឡើយ វៀរលែងតែភិក្ខុមួយរូប អ្នក​នាំនូវចង្ហាន់បិណ្ឌបាតទៅ ។ ភិក្ខុទាំងនោះ ទទួល ស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ អ្នកណាមួយក៏មិនហ៊ាន​ចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងទី​នោះឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំនូវ​ចង្ហាន់បិណ្ឌបាតទៅ ។
[ ៥០គ្រានោះ ព្រះដ៏មានព្រះភាគ លុះកន្លង ៣ ខែនោះហើយ ក៏ចេញចាកទីស្ងាត់ ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតបានត្រាស់ដឹងជាដំបូង ដោយធម៌ជាគ្រឿងឯណា តថាគតក៏បានសម្រេចសម្រាន្តនៅ ដោយចំណែកជាគ្រឿង នៅនោះ តថាគតដឹងច្បាស់យ៉ាងនេះថា ការសោយអារម្មណ៍ព្រោះមិច្ឆាទិដ្ឋិជាបច្ច័យក៏ មាន ការសោយអារម្មណ៍ព្រោះរម្ងាប់មិច្ឆាទិដ្ឋិជាបច្ច័យក៏មាន ការសោយអារម្មណ៍ ព្រោះសម្មាទិដ្ឋិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់សម្មាទិដ្ឋិជាបច្ច័យក៏​
មាន ។ បេ ។ ការសោយអារម្មណ៍ព្រោះមិច្ឆាសមាធិជាបច្ច័យក៏មាន ការសោយ​អារម្មណ៍ព្រោះរម្ងាប់មិច្ឆាសមាធិជាបច្ច័យក៏​មាន ការសោយអារម្មណ៍ព្រោះ​សម្មា​-សមាធិ​ជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់​សម្មា​សមាធិ​ជា​បច្ច័យក៏​មាន ការសោយអារម្មណ៍ព្រោះឆន្ទៈជាបច្ច័យក៏មាន ការសោយអារម្មណ៍​ព្រោះ​រម្ងាប់​ឆន្ទៈ​ជាបច្ច័យក៏​មាន ការសោយអារម្មណ៍ព្រោះវិតក្កៈជាបច្ច័យក៏មាន ការសោយ​អារម្មណ៍​ព្រោះ​រម្ងាប់វិតក្កៈជាបច្ច័យក៏​មាន ការសោយអារម្មណ៍ព្រោះសញ្ញាជាបច្ច័យក៏មាន ការ​សោយអារម្មណ៍ព្រោះរម្ងាប់សញ្ញាជាបច្ច័យក៏​មាន ឆន្ទៈមិនរម្ងាប់ក៏មាន វិតក្កៈមិន​រម្ងាប់​ក៏មាន សញ្ញាមិនរម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះមិនរម្ងាប់នោះជាបច្ច័យក៏មាន ឆន្ទៈរម្ងាប់ក៏មាន វិតក្កៈរម្ងាប់ក៏មាន​ សញ្ញារម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះ​រម្ងាប់នោះជាបច្ច័យក៏មាន សេចក្តីព្យាយាមប្រព្រឹត្តទៅដើម្បីដល់នូវគុណវិសេសដែល មិនទាន់បានដល់ក៏មាន កាលបើហេតុនោះមិនទាន់សម្រេចហើយ ការសោយអារម្មណ៍ ព្រោះហេតុមិនសម្រេចនោះជាបច្ច័យក៏មាន ។
[ ៥១ ]     សាវត្ថីនិទាន ។ គ្រានោះ ភិក្ខុមួយរូបចូលទៅគាល់ព្រះដ៏មានព្រះភាគ ។ បេ ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះ​ថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា សេក្ខៈ សេក្ខៈ ដូច្នេះ បពិត្រព្រះអង្គ​ដ៏ចម្រើន  ដែលឈ្មោះថា សេក្ខៈនោះ ដោយហេតុប៉ុន្មានយ៉ាង ។ ម្នាលភិក្ខុ ភិក្ខុក្នុង សាសនានេះ ប្រកបដោយសេក្ខសម្មាទិដ្ឋិ ។ បេ ។ ប្រកបដោយសេក្ខសម្មាសមាធិ ។ ម្នាលភិក្ខុ ដែលឈ្មោះថា សេក្ខៈ ដោយហេតុប៉ុណ្ណេះឯង ។
[ ៥២សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះ ដែលបុគ្គល​ ចម្រើនហើយ ធ្វើឲច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើត​ឡើងក្រៅអំពីការកើតប្រាកដនៃព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធទេ ។ ធម៌ទាង ៨ យ៉ាង​ តើដូចម្តេច ។ អ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុ
ទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឲច្រើនហើយ ដែលមិន​ទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើងក្រៅ​អំពីការ​កើតប្រាកក​ដ​នៃព្រះតថាគតតជាអរហន្តសម្មាសម្ពុទ្ធទេ ។
[ ៥៣ ] សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គល  ចម្រើនហើយ ធ្វើឲច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើត​ឡើងក្រៅអំពីវិន័យព្រះសុគតទេ ។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច ។ អ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គល​ចម្រើនហើយ ធ្វើឲច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើត​ឡើងក្រៅអំពីវិន័យព្រះសុគតទេ ។
[ ៥៤សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែល​បរិសុទ្ធិ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់​កើតឡើង រមែងកើតឡើង មិនមែនកើតឡើងក្រៅអំពីការកើតប្រា​កដនៃព្រះ​តថាគត ជា​អរហន្ត-សម្មាសម្ពុទ្ធ​ទេ ។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច ។ អ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ១។ បេ ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែល​បរិសុទ្ធិ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់​កើតឡើង រមែ​ង​កើតឡើង មិនមែនកើតឡើងក្រៅអំពីការកើតប្រា​កដនៃព្រះ​តថាគត​ ជាអរហន្ត​សម្មា-សម្ពុទ្ធទេ ។
[ ៥៥សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែល​បរិសុទ្ធិ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់​កើតឡើង រមែងកើតឡើង មិនមែនកើតឡើងក្រៅអំពីវិន័យព្រះសុគតទេ ។ ធម៌ទាំង ៨ យ៉ាង​ តើ​ដូចម្តេច ។ អ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុ​ទាំង​ឡាយ ធម៌​ទាំង ៨ យ៉ាងនេះឯង ដែល​បរិសុទ្ធិ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាក​ឧបក្កិលេសហើយ ដែលមិនទាន់​កើតឡើង រមែងកើតឡើង មិនមែនកើតឡើង​ក្រៅ​អំពីវិន័យព្រះសុគតទេ ។
[ ៥៦សាវត្ថីនិទាន ខ្ញុំបានស្តាប់មក យ៉ាងនេះ សម័យមួយ ព្រះអានន្ទដ៏មាន អាយុ និងព្រះភទ្ទៈដ៏មានអាយុ គង់នៅក្នុងកុក្កុដារាម ជិតក្រុងបាដលិបុត្ត គ្រានោះ ព្រះភទ្ទៈដ៏មានអាយុចេញចាកទីពួនសម្ងំ ក្នុងវេលាសាយណ្ហសម័យ ហើយចូលទៅរក ព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើនូវសេចក្តីរីករាយជាមួយនឹងព្រះ- អានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏​អង្គុយក្នុងទីសមគួរ លុះព្រះភទ្ទៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោល​ទៅនឹងព្រះអានន្ទដ៏មានអាយុដូច្នេះថា ម្នាលអាវុសោ អានន្ទ ពាក្យគេតែងនិយាយថា អព្រហ្មចរិយៈ អព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ អព្រហ្មចរិយៈ តើដូចម្តេច ម្នាល​អាវុសោភទ្ទៈ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលអាវុសោភទ្ទៈ ការ​ស្វែងប្រស្នារបស់អ្នក ល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរក៏មានទំនងល្អ ម្នាល អាវុសោភទ្ទៈ ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោអានន្ទ ពាក្យថាគេតែង​និយាយថា អព្រហ្មចរិយៈ អព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ អព្រហ្មចរិយៈ​ តើ
ដូចម្តេច ។ យ៉ាងនេះហើយ អាវុសោ ។ ម្នាលអាវុសោ មិច្ឆាមគ្គ ប្រកបដោយអង្គ ៨ នេះឯង ហៅថាអព្រហ្មចរិយៈ ។ មិច្ឆាមគ្គទាំង ៨ តើដូចម្តេច ។ គឺមិច្ឆាទិដ្ឋិ ១ ។ បេ ។
មិច្ឆា​សមាធិ ១ ។
[ ៥៧ ] បាដលិបុត្តនិទាន ។ បេ ។ ម្នាលអាវុសោអានន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច ។ ម្នាលអាវុសោភទ្ទៈ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលអាវុសោភទ្ទៈ ការ​ស្វែងរកប្រស្នារបស់អ្នក ល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាក​សួរ​ក៏មានទំនងល្អ ម្នាលអាវុសោភទ្ទៈ ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោ
​អា​នន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្ម-ចរិយៈ តើដូចម្តេច ទីបំផុត​របស់​ព្រហ្មចរិយៈ តើដូចម្តេច ។ យ៉ាងនេះហើយេ អាវុសោ ។ ម្នាលអាវុសោ មគ្គដ៏ប្រ​សើរ​ប្រ​កបដោយអង្គ ៨ នេះឯង ហៅថាព្រហ្មចរិយៈ ។ មគ្គទាំង ៨ តើដូចម្តេច ។  គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មា​សមាធិ ១ ។ ម្នាលអាវុសោ ការអស់ទៅ​នៃរាគៈ ការអស់​ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា ទីបំផុតរបស់​ព្រហ្មចរិយៈ ។
[ ៥៨បាដលិបុត្តនិទាន ម្នាលអាវុសោអានន្ទ ពាក្យគេតែងនិយាយថា ព្រហ្ម-ចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេច ព្រហ្មចារី ( បុគ្គលអ្នកប្រព្រឹត្តិនូវធម៌ដ៏ប្រសើរ ) តើដូចម្តេច  ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច ម្នាល​អាវុសោភទ្ទៈ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលអាវុសោភទ្ទៈ ការ​ស្វែង​​រកប្រស្នារបស់អ្នកល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាក​សួរ​ក៏មានទំនងល្អ ម្នាល​អាវុសោ​ភទ្ទៈ ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោអានន្ទ ពាក្យគេតែង​និយាយ ថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេច ​ព្រហ្មចារី តើដូចម្តេច ទីបំផុតរបស់​ព្រហ្ម​ចរិយៈ តើដូចម្តេច ។  យ៉ាងនេះហើយ អាវុសោ ។ ម្នាល​អាវុសោ មគ្គដ៏ប្រ​សើរ​ប្រ​កបដោយអង្គ ៨ នេះឯង ហៅថាព្រហ្មចរិយៈ ។ មគ្គទាំង ៨ តើដូចម្តេច ។  គឺសម្មាទិដ្ឋិ ១ ។ បេ ។ សម្មា​សមាធិ ១ ។ ម្នាលអាវុសោ បុគ្គលឯណា ប្រកបដោយមគ្គដ៏ប្រ​សើរ​ប្រ​កបដោយអង្គ ៨ នេះ បុគ្គលនេះ ហៅថា ព្រហ្មចារី ។ ម្នាល អាវុសោ ការអស់​ទៅនៃរាគៈ ការអស់​ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា ទីបំផុតរបស់ព្រហ្មចរិយៈ ។ ក្នុងសូត្រ ៣ នេះ មាននិទានតែមួយ ។
ចប់ វិហារវគ្គ ទី ២ ។
ឧទ្ទាននៃវិហារវគ្គនោះគឺ ៖
និយាយអំពីវិហារធម៌របស់ព្រះដ៏មានព្រះភាគ មាន ២ លើក អំពីសេក្ខៈ ១ អំពីធម៌  ៨  យ៉ាង ដែលបុគ្គលចម្រើនឲច្រើនហើយ ដែលមិនទាន់​កើត​ឡើង រមែងកើតឡើង មាន  ២  លើក និយាយអំពីធម៌ ៨ យ៉ាងដែល​បរិសុទ្ធិមាន ២ លើក អំពីធម៌ដែលព្រះភទ្ទៈដ៏មានអាយុ សួរព្រះអានន្ទ​ក្នុងកុក្កុដារាម មាន ៣ លើក។

ความคิดเห็น

โพสต์ยอดนิยมจากบล็อกนี้

បារាជិកកណ្ឌ បឋមសិក្ខាបទ

សង្ឃាទិសេសទី១

ព្រហ្ម​ជាល​សូត្រ​ ​ទី​ ​១​