បារាជិកកណ្ឌេ ចតុត្ថសិក្ខាបទំ
បារាជិកកណ្ឌេ ចតុត្ថសិក្ខាបទំ
រឿងភិក្ខុពោលអួតឧត្តរិមនុស្សធម្ម
[២២៧] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ
ទ្រង់គង់នៅកូដាគារសាលា ព្រៃមហាវន ទៀបក្រុងវេសាលី។ គ្រានោះ
មានភិក្ខុច្រើនរូបជាមិត្របានជួបប្រទះគ្នាថ្មី និងមិត្រស្និទ្ធស្នាលមាំមួន បាននៅចាំវស្សាប្របឆ្នេរស្ទឹងវគ្គុមុទា។
កាលនោះ ស្រុកវជ្ជីកើតទុរ្ភិក្សអត់បាយ
មនុស្សទាំងឡាយចិញ្ចឺមជីវិតបានដោយកម្រក្រៃពេក មនុស្ស (ដែលក្រលំបាកស្រាប់
ក៏ដល់នូវសេចក្តីស្លាប់) មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្ស
(ដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបាន) ក៏មិនងាយនឹងទិញដូរដែរ
លុះតែមានស្លាកកាន់ជាសំគាល់ ទើបទិញដូរបាន
មនុស្សទាំងអស់ក្នុងស្រុកនោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក។
វេលានោះឯង ភិក្ខុទាំងនោះក៏គិតគ្នាថា ឥឡូវនេះ ស្រុកវជ្ជីកើតទុរ្ភិក្សអត់បាយ
មនុស្សទាំងឡាយចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក មនុស្ស (ដែលក្រលំបាកស្រាប់
ក៏ដល់នូវសេចក្តីស្លាប់) មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្ស
(ដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបាន) ក៏មិនងាយនឹងទិញដូរដែរ
លុះតែមានស្លាកកាន់ជាសំគាល់ ទើបទិញដូរបាន
មនុស្សទាំងអស់ក្នុងស្រុកនោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក
តើយើងនឹងគិតធ្វើឧបាយដូចម្តេចឲ្យបានសាមគ្គីស្មោះសរ កុំឲ្យមានវិវាទទាស់ទែងគ្នា
នៅចាំវស្សាឲ្យបានស្រួលផង កុំឲ្យលំបាកដោយអាហារបិណ្ឌបាតផង។ ភិក្ខុខ្លះឆ្លើយថា
ម្នាលអាវុសោ បើដូច្នោះ យើងត្រូវទទួលរ៉ាប់រងការងាររបស់ពួកគ្រហស្ថចុះ
កាលបើយើងធ្វើយ៉ាងនេះហើយ ពួកគ្រហស្ថទាំងនោះ គង់នឹងនឹកនាឲ្យអាហារដល់យើងមិនខាន
កាលបើបានអាហារយ៉ាងនេះហើយ យើងក៏បានសាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា
នៅចាំវស្សាក៏ស្រួលផង ហើយមិនលំបាកដោយអាហារបិណ្ឌបាតផង។ ភិក្ខុខ្លះឆ្លើយថា
ម្នាលអាវុសោ កុំ ប្រយោជន៍អ្វីនឹងទទួលរ៉ាប់រងការងាររបស់គ្រហស្ថ (នោះ)
ម្នាលអាវុសោ ណ្ហើយចុះ យើងត្រូវធ្វើជាអ្នកបំរើ នាំដំណឹងដល់ពួកគ្រហស្ថវិញ
កាលបើយើងធ្វើយ៉ាងនេះហើយ ពួកជនទាំងនោះ
គង់នឹងនឹកនាឲ្យអាហារបិណ្ឌបាតដល់យើងមិនខាន កាលបើបានអាហារយ៉ាងនេះ
យើងនឹងព្រមព្រៀងស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាក៏ស្រួលផង
ហើយមិនលំបាកដោយអាហារបិណ្ឌបាតផង។ ភិក្ខុខ្លះឆ្លើយថា ម្នាលអាវុសោ កុំ
ប្រយោជន៍អ្វីនឹងទទួលរ៉ាប់រងការងាររបស់គ្រហស្ថ
ប្រយោជន៍អ្វីនឹងធ្វើជាអ្នកបំរើនាំដំណឹងដល់ពួកគ្រហស្ថ (នោះ) ម្នាលអាវុសោ
ណ្ហើយចុះ យើងត្រូវពោលអួតឧត្តរិមនុស្សធម្មគ្នាយើងទៅវិញទៅមក ឲ្យពួកគ្រហស្ថ
(គេស្តាប់វិញ) ថា ភិក្ខុឯណោះបានឈានទី១ ភិក្ខុឯណោះបានឈានទី២
ភិក្ខុឯណោះបានឈានទី៣ ភិក្ខុឯណោះបានឈានទី៤ ភិក្ខុឯណោះជាសោតាបន្ន
ភិក្ខុឯណោះជាសកទាគាមី ភិក្ខុឯណោះជាអនាគាមី ភិក្ខុឯណោះជាព្រះអរហន្ត ភិក្ខុឯណោះបានត្រៃវិជ្ជា
ភិក្ខុឯណោះបានអភិញ្ញា៦ កាលបើយើងពោលយ៉ាងនេះហើយ ពួកជនទាំងនោះ គង់នឹងនឹកនា
ឲ្យអាហារបិណ្ឌបាតដល់យើងមិនខាន កាលបើបានអាហារយ៉ាងនេះហើយ
យើងក៏នឹងមានសាមគ្គីស្មោះសរនឹងគ្នា មិនវិវាទទាស់ទែងគ្នាឡើយ
នៅចាំវស្សាក៏ស្រួល ហើយមិនលំបាកដោយបិណ្ឌបាតផង។ ភិក្ខុទាំងនោះក៏យល់ព្រមថា
ម្នាលអាវុសោទាំងឡាយ
ការពោលអួតឧត្តរិមនុស្សធម្មរបស់គ្នាយើងទៅវិញទៅមកដល់ពួកគ្រហស្ថ
ដែលលោកថាមកនឹងយើង (អម្បាញ់មិញនេះ) ស្រួលហើយ។ ក្នុងកាលជាខាងក្រោយមក
ភិក្ខុទាំងនោះក៏បានពោលអួតឧត្តរិមនុស្សធម្មទៅវិញទៅមកដល់ពួកគ្រហស្ថថា
ភិក្ខុឯណោះបានឈានទី១។បេ។ ភិក្ខុឯណោះបានឈានទី៤ ភិក្ខុឯណោះជាសោតាបន្ន។បេ។
ភិក្ខុឯណោះបានអភិញ្ញា៦។ គ្រានោះ មនុស្សទាំងនោះក៏និយាយគ្នាថា
យើងរាល់គ្នាបានភិក្ខុបែបនេះមកនៅចាំវស្សា អើហ្ន៎ ហៅពេញជាលាភរបស់យើង
ឈ្មោះថាយើងបានបុណ្យដោយងាយណាស់ហ្ន៎ ពីដើមយើងរាល់គ្នាមិនដែលបានពួកភិក្ខុមានសីល
មានធម៌ជាកុសល ដូចជាពួកភិក្ខុនេះមកនៅចាំវស្សា (ដល់ម្តង) សោះឡើយ។
មនុស្សទាំងនោះ (កាលបើបាន) ភោជនាហារដែលឆ្ងាញ់ពីសា
ក៏បំរុងទុកតែនឹងប្រគេនភិក្ខុទាំងនោះ មិនហ៊ានបរិភោគមាត់ខ្លួនឡើយ
ហើយមិនដែលបានជូនទៅមាតាបិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករបុរស
[បុរសអ្នកធ្វើការស៊ីឈ្នួល។] មិត្រ អមាត្យ មន្ត្រី និងញាតិសាលោហិតសោះឡើយ
ឬបានខាទនីយាហារដែលឆ្ងាញ់ពីសា ក៏បំរុងទុកតែនឹងប្រគេនភិក្ខុទាំងនោះ
មិនហ៊ានបរិភោគមាត់ខ្លួនឡើយ ហើយមិនដែលបានជូនទៅមាតាបិតាទេ។បេ។
មិនដែលបានឲ្យទៅញាតិសាលោហិតឡើយ ឬបានគ្រឿងសម្រាប់ជញ្ជក់ជញ្ជាប់
ដែលឆ្ងាញ់ពីសា ក៏បំរុងទុកតែនឹងប្រគេនភិក្ខុទាំងនោះ
មិនហ៊ានជញ្ជក់ជញ្ជាប់មាត់ខ្លួនឡើយ ហើយមិនដែលបានជូនទៅមាតាបិតាទេ។បេ។
មិនដែលបានឲ្យទៅញាតិសាលោហិតឡើយ ឬបានទឹកដែលមានរសល្អ
ក៏បំរុងទុកតែនឹងប្រគេនភិក្ខុទាំងនោះ មិនហ៊ានផឹកមាត់ខ្លួនឡើយ
ហើយមិនដែលបានជូនទៅមាតាបិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករបុរស មិត្រ អមាត្យ
ញាតិសាលោហិតឡើយ។ គ្រានោះ ភិក្ខុទាំងនោះ (លុះបានអាហារឆាន់បរិបូណ៌)
ក៏មានសម្បុរល្អ មានឥន្ទ្រិយពេញលេញ មានទឹកមុខស្រស់បស់ សម្បុរស្បែកក៏ជ្រះថ្លា។
ភិក្ខុទាំងឡាយ កាលបើចេញវស្សារូចហើយ តែងនាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ
នេះជាទំនៀមមិនដែលខានឡើយ។ វេលានោះឯង ភិក្ខុទាំងនោះ
លុះបាននៅចាំវស្សាគ្រប់៣ខែហើយ ក៏រៀបចំទុកដាក់គ្រឿងសេនាសនៈរួចហើយ នាំយកបាត្រ
និងចីវរចូលទៅក្រុងវេសាលី ដើរទៅកាន់ចារិកតាមលំដាប់ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ
ដែលគង់នៅកូដាគារសាលាព្រៃមហាវនទៀបក្រុងវេសាលី លុះចូលទៅដល់ហើយ
ទើបក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។
ភិក្ខុដែលនៅចាំវស្សាក្នុងទិសទាំងឡាយ
[២២៨] សម័យនោះឯង ពួកភិក្ខុដែលនៅចាំវស្សាក្នុងទិសទាំងឡាយ (រាល់ដំបន់ឯទៀត)
សឹងដ៏មានកាយស្គាំងស្គមសៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿងស្លេកស្លាំង
មានខ្លួនរវាមដោយសរសៃ។ ឯពួកភិក្ខុដែលនៅទៀបត្រើយស្ទឹងវគ្គុមុទា
សឹងដ៏មានសម្បុរល្អ មានឥន្ទ្រិយពេញលេញ មានមុខមាត់ស្រស់បស់
សម្បុរស្បែកក៏ជ្រះថ្លាទាំងអស់គ្នា។ មានសេចក្តីថា
ការស្មោះសរចំពោះជាមួយនឹងអាគន្តុកភិក្ខុ គឺភិក្ខុដែលទើបនឹងមកដល់ថ្មី
នេះជាទំនៀមរបស់ព្រះពុទ្ធដ៏មានព្រះភាគគ្រប់ព្រះអង្គ។ គ្រានោះ
ព្រះដ៏មានព្រះភាគជាម្ចាស់
ទ្រង់ត្រាស់សួរទៅពួកភិក្ខុដែលនៅទៀបឆ្នេរស្ទឹងវគ្គុមុទាថា
ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាល្មមអត់ធន់បានទេឬ [ក្នុងអដ្ឋកថា
ពន្យល់ថា ព្រះអង្គត្រាស់សួរដោយសំដៅសេចក្តីដូច្នេះថា យន្ត
គឺសរីររបស់អ្នកទាំងអស់គ្នា ដែលមានចក្រ៤ មានទ្វារ៩នេះ
អ្នករាល់គ្នាអាចធន់ទ្រាំថែរក្សា មិនមានទុក្ខលំបាកណាស់ទេឬ។]
អ្នករាល់គ្នាល្មមប្រព្រឹត្តទៅបានស្រួលទេឬ [យន្ត
គឺសរីរនេះ
អ្នករាល់គ្នាអាចឲ្យប្រព្រឹត្តទៅបានគ្រប់កិច្ចទាំងពួងមិនមានអន្តរាយទើសទាស់អ្វីទេឬ។]
អ្នកទាំងឡាយមានសេចក្តីសាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា
នៅចាំវស្សាស្រួលបួល មិនលំបាកដោយអាហារបិណ្ឌបាតទេឬ។
ពួកភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមអត់ធន់បាន បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គទាំងអស់គ្នា ល្មមប្រព្រឹត្តទៅបានដែរ បពិត្រព្រះអង្គដ៏ចំរើន
ខ្ញុំព្រះអង្គទាំងអស់គ្នាមានសេចក្តីសាមគ្គីស្មោះសរ ឥតមានវិវាទទាស់ទែងគ្នាទេ
នៅចាំវស្សា ក៏ស្រួលបួល មិនលំបាកដោយអាហារបិណ្ឌបាតទេ។ (មានសេចក្តីថា)
ព្រះតថាគតទាំងឡាយ ទ្រង់ជ្រាបច្បាស់នូវហេតុ ហើយត្រាស់សួរក៏មាន
ជ្រាបច្បាស់ហើយមិនត្រាស់សួរក៏មាន ជ្រាបច្បាស់នូវកាលគួរហើយ ត្រាស់សួរក៏មាន
ជ្រាបច្បាស់នូវកាលគួរហើយ មិនត្រាស់សួរក៏មាន ព្រះតថាគតទាំងឡាយទ្រង់សួរចំពោះតែអំពើដែលមានប្រយោជន៍
អំពើដែលមិនមានប្រយោជន៍ ទ្រង់មិនសួរឡើយ ព្រោះព្រះតថាគតទាំងឡាយ
ទ្រង់ផ្តាច់បង់នូវអំពើដែលមិនមានប្រយោជន៍ដោយអរិយមគ្គអស់ហើយ។
ព្រះសម្ពុទ្ធជាម្ចាស់ទាំងឡាយដ៏មានជោគ ទ្រង់សួរពួកភិក្ខុដោយហេតុពីរប្រការ គឺទ្រង់សួរដើម្បីនឹងសំដែងធម៌១
ដើម្បីនឹងបញ្ញត្តសិក្ខាបទដល់ពួកសាវក១។ កាលនោះ
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរពួកភិក្ខុដែលនៅទៀបឆ្នេរស្ទឹងវគ្គុមុទាថា
ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា បានជាមានសេចក្តីសាមគ្គីស្មោះសរ
មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាក៏ស្រួលបួល មិនលំបាកដោយអាហារបិណ្ឌបាត
នោះតើដោយហេតុអ្វី។ គ្រានោះ ភិក្ខុទាំងអម្បាលនោះ
ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ (ដោយសព្វគ្រប់)។
ទើបព្រះអង្គត្រាស់សួរថា នែភិក្ខុទាំងឡាយ ហេតុនេះពិតមែនឬ។
ភិក្ខុទាំងនោះក្រាបទូលតបវិញថា បពិត្រព្រះដ៏មានព្រះភាគ ហេតុនេះមិនពិតទេ។
[២២៩] ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា
នែមោឃបុរសទាំងឡាយ អំពើដែលអ្នកទាំងអស់គ្នាធើ្វនេះ មិនសមគួរ មិនត្រូវទំនង
មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើសោះ នែមោឃបុរសទាំងឡាយ
គួរបើដែរ អ្នកឯងរាល់គ្នាហ៊ានពោលអួតឧត្តរិមនុស្សធម្មទៅវិញទៅមកចំពោះពួកគ្រហស្ថ
ព្រោះហេតុតែចង់ចំអែតផ្ទៃ នែមោឃបុរសទាំងឡាយ បើអ្នករាល់គ្នាយកកាំបិតយ៉ាងមុត
ដែលសំរាប់ពន្លះសាច់គោ មកវះពោះ (របស់ខ្លួន) វិញប្រសើរជាង
ឯការពោលអួតឧត្តរិមនុស្សធម្មរបស់គ្នានឹងគ្នាចំពោះពួកគ្រហស្ថ ព្រោះហេតុតែចង់ចំអែតផ្ទៃ
ដែលអ្នកឯងទាំងអស់គ្នាពោលរួចទៅហើយ (នោះ) ពុំប្រសើរសោះឡើយ
ហេតុអ្វីបានជាតថាគតពោលយ៉ាងនោះ ម្នាលមោឃបុរសទាំងឡាយ
ពីព្រោះបុគ្គលដែលវះពោះខ្លួនឯងនោះ ជាហេតុបានតែត្រឹមសេចក្តីស្លាប់
ឬលំបាកទៀបស្លាប់ប៉ុណ្ណោះ កាលបើរំលាងខន្ធតអំពីមរណកាលទៅ
ក៏មិនទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ នរក ព្រោះហេតុដែលវះពោះនោះឡើយ
ម្នាលមោឃបុរសទាំងឡាយ ឯចំណែកខាងភិក្ខុដែលពោលអួតឧត្តរិមនុស្សធម្ម ជាហេតុ
ជាទីតាំងនេះ កាលបើរំលាងខន្ធតអំពីមរណកាលទៅហើយ ទៀងតែទៅកើតជាតិរច្ឆាន ប្រេត
អសុរកាយ នរក មិនខានឡើយ ម្នាលមោឃបុរសទាំងឡាយ ការដែលពោលអួតឧត្តរិមនុស្សធម្មនេះ
នឹងបាននាំមនុស្សដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លា ឬមនុស្សដែលជ្រះថ្លាហើយ
ឲ្យកាន់តែជ្រះថ្លាឡើងក៏ទេ។បេ។ ព្រះសម្ពុទ្ធជាម្ចាស់
ទ្រង់តិះដៀលពួកភិក្ខុទាំងនោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកជួបជុំហើយ ទើបទ្រង់សំដែងធម្មីកថា
តទៅថា
[២៣០] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ មានភិក្ខុជាមហាចោរ៥ពួក។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាមហាចោរ៥ពួកនោះ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ
សេចក្តីតិ្រះរិះរបស់មហាចោរខ្លះដែលមានក្នុងលោកនេះថា
បើដល់វេលាណាអញបានបរិសទ្យ១រយ ឬ១ពាន់ចោមរោមជាគ្នាហើយ
នឹងលើកចូលទៅក្នុងស្រុកនិគមរាជធានី ហើយនឹងវាយសំពង
ផ្តាច់ជីវិតពួកអ្នកស្រុកទាំងនោះ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យផ្តាច់ជីវិត
ដុតរោលអ្នកស្រុកទាំងនោះ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យដុតរោល។
លុះដល់សម័យខាងក្រោយមក មហាចោរនោះ បានបរិសទ្យ១រយ ឬ១ពាន់ចោមរោមជាគ្នាហើយ
ក៏លើកចូលទៅក្នុងស្រុកនិគមរាជធានី វាយសំពង ផ្តាច់ជីវិតអ្នកស្រុកទាំងនោះ
ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យផ្តាច់ជីវិត ដុតរោលអ្នកស្រុកទាំងនោះដោយខ្លួនឯង
ឬប្រើអ្នកដទៃឲ្យដុតរោល យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ
សេចក្តីត្រិះរិះរបស់ភិក្ខុបាបខ្លះ ដែលមានក្នុងសាសនានេះ ក៏យ៉ាងនោះដែរ
(ត្រិះរិះ) ថាបើដល់កាលណាអញបានបរិសទ្យ១រយ ឬ១ពាន់ចោមរោមជាគ្នាហើយ
នឹងត្រេចទៅកាន់ចារិក ក្នុងស្រុកនិគមរាជធានី ក៏នឹងបាននូវចីវរ បិណ្ឌបាត សេនាសនៈ
គិលានប្បច្ចយភេសជ្ជបរិក្ខារ ដែលពួកគ្រហស្ថក្តី ពួកបព្វជិតក្តី ធ្វើសក្ការគោរពរាប់អានបូជាកោតក្រែង។
លុះដល់សម័យខាងក្រោយមក ភិក្ខុបាបនោះបានបរិសទ្យ១រយ ឬ១ពាន់ចោមរោមជាគ្នាហើយ
ក៏ត្រេចទៅកាន់ចារិក ក្នុងស្រុកនិគមរាជធានី បានចីវរ បិណ្ឌបាត សេនាសនៈ
គិលានប្បច្ចយភេសជ្ជបរិក្ខារ ដែលពួកគ្រហស្ថក្តី បព្វជិតក្តី ធ្វើសក្ការគោរពរាប់អានបូជាកោតក្រែង។
ម្នាលភិក្ខុទាំឡាយ ភិក្ខុនេះហៅថា មហាចោរទី១ ដែលមានប្រាកដក្នុងលោក។
ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ក្នុងសាសនានេះ
មានភិក្ខុបាបខ្លះរៀនសូត្រធម្មវិន័យដែលតថាគតបានសំដែងហើយ ដុតកំដៅខ្លួនឯងចោល
[ក្នុងអដ្ឋកថា អធិប្បាយថា ភិក្ខុដែលចេះប្រៀបធៀបបាលី និងអដ្ឋកថា
ក្នុងកណ្តាលបរិសទ្យ ហើយប្រសប់ធ្វើសំឡេងទេសនាផ្លូវព្រះសូត្រឲ្យយ៉ាងពីរោះ
កាលបើចប់ធម៌ហើយ មានគេសួរថា លោកម្ចាស់រៀនពីលោកគ្រូអាចារ្យណាមក
ភិក្ខុនោះក៏លាក់មិនប្រាប់នាមគ្រូអាចារ្យ ឆ្លើយថា
អាត្មាគ្មានគ្រូអាចារ្យណាអាចនឹងបង្រៀនបានទេ រៀនចេះដឹងតែខ្លួនឯង
យ៉ាងនេះហៅថា ដុតកំដៅខ្លួនឯងចោល។] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មហាចោរទី២
ដែលមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ក្នុងសាសនានេះ
មានភិក្ខុបាបខ្លះពោលចោទភិក្ខុដែលប្រព្រឹត្តធម៌ប្រសើរដ៏ស្អាត ដែលកំពុងប្រព្រឹត្តធម៌ប្រសើរដ៏បរិសុទ្ធ
ចោទដោយការប្រព្រឹត្តមិនប្រសើរ [អដ្ឋកថា អធិប្បាយថា ចោទដល់ទីមេថុនធម្ម។]
រកមូលគ្មាន [ចោទដោយមិនបានឃើញនឹងភ្នែក មិនបានឮនឹងត្រចៀក
ឬមិនបានរង្កៀសក្នុងចិត្ត។]។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មហាចោរទី៣ មានប្រាកដក្នុងលោក។
ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ក្នុងសាសនានេះ
មានភិក្ខុបាបខ្លះសង្គ្រោះផ្គាប់ផ្គុនគ្រហស្ថដោយគ្រឿងគរុភណ្ឌរបស់សង្ឃ
ឬគ្រឿងគរុណបរិក្ខារ គ្រឿងគរុភណ្ឌ គឺអ្វីខ្លះ គ្រឿងគរុភណ្ឌនោះគឺ គុម្ពផ្កា
និងដើមឈើ១ ទីដែលសំរាប់ដាំគុម្ពផ្កា និងដើមឈើ១ កុដិ១ ទីដែលសំរាប់សង់កុដិ១
គ្រែ១ តាំង១ ពូក១ ខ្នើយ១ ឆ្នាំងលោហៈ១ ស្នូកលោហៈ១ ក្អមលោហៈ១ ផើងលោហៈ១ [ពាក្យថា
លោហៈ ជាពាក្យសំរាប់ហៅពួកគ្រឿងដែក ស្ពាន់ ទង់ដែងជាដើម។] កាំបិត១ ពូថៅ១ ដឹង១ ចប១
ពន្លាក (ឬដែកកណ្តារ)១ វល្លិប្រវែងមួយលូកឡើងទៅ១ ឫស្សីប្រវែង៨ធ្នាប់ឡើងទៅ១
ស្មៅដំណេកទន្សាយ១ ស្មៅយាប្លង១ ស្មៅធម្មតា១ ដីស្អិត១ គ្រឿងធ្វើនឹងឈើ១
គ្រឿងធ្វើនឹងដី១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មហាចោរទី៤
មានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាពោលអួតឧត្តរិមនុស្សធម្ម
ដែលមិនមាន មិនប្រាកដក្នុងខ្លួន ភិក្ខុនេះជាមហាចោរទី៥ ជាចោរធំបំផុតក្នុងលោក
ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍
ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហេតុអ្វីបានជាតថាគតពោលដូច្នោះ
ម្នាលភិក្ខុទាំងឡាយ ពីព្រោះដុំបាយរបស់ជនអ្នកនៅក្នុងដែន
គឺភិក្ខុនោះឯងលួចយកមកបរិភោគ។ (ព្រះសម្ពុទ្ធជាម្ចាស់
ទ្រង់ប្រាថ្នានឹងធ្វើសេចក្តីនោះឲ្យច្បាស់លាស់ឡើង
ទើបត្រាស់សំដែងសេចក្តីជាគាថាតទៅទៀតថា) ភិក្ខុណាមានខ្លួនតាំងនៅដោយអាការដទៃ
គឺថាខ្លួនមានកាយសមាចារមិនបរិសុទ្ធជាដើម
ហើយញុំាងអ្នកដទៃឲ្យដឹងថាខ្លួនតាំងនៅដោយអាការដទៃ គឺថាខ្លួនមានកាយសមាចារជាដើមស្អាតវិញ
ភិក្ខុនោះឯងហៅថា លួចភោជនគេមកបរិភោគ ដូចជាព្រានសត្វស្លាប
លបលាក់ខ្លួនប្របគុម្ពឈើ បម្រុងចាំបាញ់សត្វ។
ភិក្ខុដែលយកសម្ពត់កាសាវមកព័ទ្ធព័ន្ធក តែប្រព្រឹត្តធម៌អាក្រក់ជាធម្មតា
គ្មានសង្រួម (តាមធម៌វិន័យ) ឡើយ ជាបុគ្គលលាមកក្រៃលែងសឹងមានច្រើន
ភិក្ខុនោះទៀងតែទៅនរក ព្រោះអំពើដែលខ្លួនធ្វើអាក្រក់។
បរិភោគដុំដែកដែលកំពុងឆេះក្តៅ ឧបមាដូចជាអណ្តាតភ្លើងវិញ ប្រសើរជាង
ឯភិក្ខុដែលទ្រុស្តសីល មិនសង្រួម (តាមធម៌វិន័យ)
នឹងបរិភោគនូវដុំអាមិសរបស់ជនអ្នកនៅក្នុងដែន (នោះ) ពុំប្រសើរសោះឡើយ។
[២៣១] គ្រានោះ
ព្រះដ៏មានព្រះភាគទ្រង់តិះដៀលពួកភិក្ខុដែលនៅទៀបឆ្នេរស្ទឹងវគ្គុមុទាដោយអនេកបរិយាយ
ហើយទ្រង់សំដែងនូវទោសនៃការដែលគេពិបាកចិញ្ចឹម ពិបាកថែទាំ។បេ។ ទើបទ្រង់ត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយមិនដឹងចំពោះ ហើយពោលអួតឧត្តរិមនុស្សធម្ម
ជាធម៌គួរឃើញដោយញាណដ៏ប្រសើរ បង្អោនមកដាក់ក្នុងខ្លួនថា ខ្ញុំដឹងដូច្នេះ
ខ្ញុំឃើញដូច្នេះ លុះដល់សម័យដទៃពីនោះមក ទោះមានគេសាកសួរក្តី
ឥតមានគេសាកសួរក្តី ក៏ហៅថា ត្រូវអាបត្តិបារាជិកហើយ (ទោះបី)
មានប្រាថ្នាចង់ឲ្យបរិសុទ្ធ ហើយត្រឡប់ជានិយាយកែសំនួនយ៉ាងនេះវិញថា នែអាវុសោ
ខ្ញុំមិនដឹងយ៉ាងនេះទេ (ប៉ុន្តែ) ពោលថា ដឹង ខ្ញុំមិនឃើញយ៉ាងនេះទេ (ប៉ុន្តែ)
ពោលថា ឃើញ ខ្ញុំពោលកុហកសោះទេ ភិក្ខុនេះឯងក៏នៅជាត្រូវអាបត្តិបារាជិក
រកសំវាសគ្មាន។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តដល់ពួកភិក្ខុរួចជាស្រេចយ៉ាងនេះ។
[២៣២] វេលានោះឯង មានភិក្ខុច្រើនរូបមានសេចក្តីសំគាល់ថាឃើញ
ក្នុងហេតុដែលខ្លួនមិនឃើញ សំគាល់ថាដល់ ក្នុងហេតុដែលខ្លួនឥតបានដល់
សំគាល់ថាត្រាស់ដឹង ក្នុងហេតុដែលខ្លួនឥតបានត្រាស់ដឹង
សំគាល់ថាធ្វើឲ្យច្បាស់លាស់ ក្នុងហេតុដែលខ្លួនឥតបានធ្វើឲ្យច្បាស់លាស់
ហើយបានពោលអួតអរហត្តផលដោយសំគាល់ថាខ្លួនបានត្រាស់ដឹង។ លុះដល់សម័យដទៃមក
ចិត្តរបស់ភិក្ខុទាំងនោះ ក៏ឱនទៅរករាគៈខ្លះ ចិត្តឱនទៅរកទោសៈខ្លះ
ចិត្តឱនទៅរកមោហៈខ្លះ។ សេចក្តីសង្ស័យក៏កើតឡើងដល់ភិក្ខុទាំងនោះថា
សិក្ខាបទព្រះដ៏មានព្រះភាគ ទ្រង់បានបញ្ញត្តរួចជាស្រេចហើយ
ម្តេចឡើយក៏យើងមកសំគាល់ថាឃើញក្នុងហេតុដែលយើងឥតបានឃើញ
សំគាល់ថាដល់ក្នុងហេតុដែលយើងឥតបានដល់ សំគាល់ថាត្រាស់ដឹង
ក្នុងហេតុដែលយើងឥតបានត្រាស់ដឹង សំគាល់ថាធ្វើឲ្យច្បាស់លាស់
ក្នុងហេតុដែលយើងឥតបានធ្វើឲ្យច្បាស់លាស់ ហើយបានពោលអួតអរហត្តផល
ដោយសំគាល់ថាខ្លួនយើងបានត្រាស់ដឹង (ដូច្នេះ)
យើងប្រហែលជាត្រូវអាបត្តិបារាជិកទេដឹង។ ភិក្ខុទាំងនោះបានប្រាប់សេចក្តីនេះ
ដល់ព្រះអានន្ទដ៏មានអាយុ។ ព្រះអានន្ទដ៏មានអាយុ
ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា
ម្នាលអានន្ទ ភិក្ខុទាំងឡាយដែលមានសេចក្តីសំគាល់ថា ឃើញក្នុងហេតុដែលខ្លួនឥតឃើញ
សំគាល់ថាបានដល់ក្នុងហេតុដែលខ្លួនឥតបានដល់ សំគាល់ថាបានត្រាស់ដឹង
ក្នុងហេតុដែលខ្លួនឥតបានត្រាស់ដឹង សំគាល់ថាធ្វើឲ្យច្បាស់លាស់
ក្នុងហេតុដែលខ្លួនឥតបានធ្វើឲ្យច្បាស់លាស់ ហើយពោលអួតអរហត្តផល
ដោយសេចក្តីសំគាល់ថា ខ្លួនបានត្រាស់ដឹង ក៏អំពើដែលពោលអួតនេះជាអព្វោហារិក
(មិនហៅថាជាអង្គនៃអាបត្តិឡើយ)។ ព្រោះនិទាននេះ ព្រោះដំណើរនេះ
ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក
ហើយទ្រង់សំដែងធម្មីកថាក្នុងគ្រានោះ។បេ។ ម្នាលភិក្ខុទាំងឡាយ
អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ មិនដឹងច្បាស់
ហើយពោលអួតឧត្តរិមនុស្សធម្ម ជាធម៌មានញាណ (សេចក្តីដឹង) និងទស្សនៈ (កិរិយាឃើញ)
ដ៏ប្រសើរ អាចកំចាត់នូវកិលេស គួរបង្អោនមកដាក់ក្នុងខ្លួនដោយពាក្យថា
ខ្ញុំដឹងដូច្នេះ ខ្ញុំឃើញដូច្នេះ លុះដល់សម័យដទៃអំពីនោះមក ទោះមានគេសាកសួរក្តី
ឥតមានគេសាកសួរក្តី ក៏ហៅថា ត្រូវអាបត្តិបារាជិកហើយ (ទោះបី)
មានប្រាថ្នាចង់ឲ្យបរិសុទ្ធ ហើយត្រឡប់ជានិយាយកែសំនួនយ៉ាងនេះវិញថា នែអាវុសោ
ខ្ញុំមិនដឹងយ៉ាងនេះទេ (ប៉ុន្តែ) ពោលថាដឹង ខ្ញុំមិនឃើញយ៉ាងនេះទេ (ប៉ុន្តែ)
ពោលថាឃើញ ខ្ញុំពោលកុហកសោះទេ ភិក្ខុនេះក្តី ក៏ត្រូវអាបត្តិបារាជិក
រកសំវាសគ្មាន វៀរលែងតែ សំគាល់ថាខ្លួនបានត្រាស់ដឹង។
[២៣៣] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ណាក៏ដោយ។បេ។ ត្រង់ពាក្យថា
ភិក្ខុ។បេ។ ភិក្ខុដែលបានឧបសម្បទាដោយញត្តិចតុត្ថកម្មវាចានេះ សំដៅឲ្យឈ្មោះថា
ភិក្ខុ ក្នុងអត្ថនេះ។ ត្រង់ពាក្យថា មិនដឹងច្បាស់ សេចក្តីថា
មិនដឹងមិនឃើញនូវកុសលធម៌ដែលមិនមាន មិនពិត មិនប្រាកដក្នុងខ្លួន
(ហើយចូលចិត្តថា) កុសលធម៌ទាំងឡាយរបស់អញមាន។ ឈាន
(គុណជាតសំរាប់ដុតបង់នូវកិលេស)១ វិមោក្ខ (គុណធម៌ដែលផុតស្រឡះចាករាគៈជាដើម)១
សមាធិ (សភាពដែលដំកល់ចិត្តស្មើមាំល្អក្នុងអារម្មណ៍)១ សមាបត្តិ
(គុណជាតិដែលដល់ព្រម)១ ញាណទស្សនៈ (កិរិយាឃើញដោយបញ្ញា)១ មគ្គភាវនា
(កិរិយាចំរើននូវមគ្គ)១ ផលសច្ឆិកិរិយា (ដំណើរធ្វើឲ្យច្បាស់លាស់នូវផល)១
កិលេសប្បហាន (កិរិយាលះបង់កិលេស)១ វិនីវរណតា ចិត្តស្ស
ចិត្តមាននីវរណធម៌ប្រាសហើយ១ សុញ្ញាគារេ អភិរតិ
សេចក្តីត្រេកអរក្នុងផ្ទះដ៏ស្ងាត់១ (ធម៌ទាំង១០នេះ) ហៅថា ឧត្តរិមនុស្សធម្ម។
ត្រង់ពាក្យថា បង្អោនមកដាក់ក្នុងខ្លួន សេចក្តីថា
បង្អោនកងកុសលធម៌ទាំងនោះមកដាក់ក្នុងចិត្ត ឬបង្អោនចិត្តទៅក្នុងកងកុសលធម៌ទាំងនោះ។
ត្រង់ពាក្យថា ញាណ បានដល់វិជ្ជា គឺសេចក្តីដឹងវិសេស៣យ៉ាង។ ត្រង់ពាក្យថា ទស្សនៈ
សេចក្តីថា ធម្មជាតណា ហៅថា ញាណ ធម្មជាតនោះហៅថា ទស្សនៈ ធម្មជាតណាហៅថា ទស្សនៈ
ធម្មជាតនោះហៅថា ញាណ។ ត្រង់ពាក្យថា ពោលអួត សេចក្តីថា ប្រាប់ដល់ស្រីក្តី ប្រុសក្តី
គ្រហស្ថក្តី បព្វជិតក្តី។ ត្រង់ពាក្យថា ខ្ញុំដឹងដូច្នេះ ខ្ញុំឃើញដូច្នេះ
សេចក្តីថា ខ្ញុំដឹងធម៌នេះ ខ្ញុំឃើញធម៌នេះ ម្យ៉ាងទៀត ធម៌នេះជារបស់ខ្ញុំ
ៗក៏យល់ជាក់ច្បាស់ក្នុងធម៌នេះហើយ។
[២៣៤] ត្រង់ពាក្យថា លុះដល់សម័យដទៃពីនោះមក សេចក្តីថា
កិរិយាពោលអួតក្នុងខណៈណា លុះដល់សម័យដែលកន្លងនូវខណៈ នូវស្របក់
នូវពេលមួយរំពេចនោះមក។ ត្រង់ពាក្យថា ទោះមានគេសាកសួរក្តី សេចក្តីថា
វត្ថុណាដែលខ្លួនបានប្តេជ្ញាហើយ ក៏មានអ្នកឯទៀតគេសាកសួរចំពោះវត្ថុនោះថា
ធម៌អ្វីខ្លះដែលលោកបានត្រាស់ដឹង ព្រោះហេតុដូចម្តេច បានជាលោកបានត្រាស់ដឹង
លោកបានត្រាស់ដឹងពីអង្កាល់ លោកបានត្រាស់ដឹងក្នុងទីណា
កិលេសណាខ្លះដែលលោកបានលះរួចហើយ លោកបានធម៌ដូចម្តេចខ្លះ។ ត្រង់ពាក្យថា
ទោះឥតមានគេសាកសួរក្តី សេចក្តីថា ឥតមានអ្នកណាមួយសួរដណ្តឹងឡើយ។
ត្រង់ពាក្យថា ក៏ហៅថា ត្រូវអាបត្តិបារាជិកហើយ សេចក្តីថា (ភិក្ខុ) មានសេចក្តីប្រាថ្នាអាក្រក់
គឺសេចក្តីប្រាថ្នាគ្របសង្កត់ ហើយពោលអួតឧត្តរិមនុស្សធម៌ដែលមិនពិត មិនប្រាកដ
ក៏ហៅថា ត្រូវអាបត្តិបារាជិកហើយ។ ត្រង់ពាក្យថា មានប្រាថ្នាចង់ឲ្យបរិសុទ្ធ
សេចក្តីថា (ភិក្ខុនោះ) ទោះមានប្រាថ្នាចង់ទៅជាគ្រហស្ថក្តី ចង់ទៅជាឧបាសកក្តី
ចង់ទៅជាញោមវត្តក្តី ចង់ទៅជាសាមណេរក្តី។ ត្រង់ពាក្យថា ម្នាលអាវុសោ
ខ្ញុំមិនដឹងយ៉ាងនេះ ហើយពោលថាដឹង ខ្ញុំមិនបានឃើញយ៉ាងនេះ ហើយពោលថាបានឃើញ
សេចក្តីថា ខ្ញុំមិនបានដឹងធម៌នេះទេ ខ្ញុំមិនបានឃើញធម៌នេះទេ ធម៌នេះ
ខ្ញុំគ្មានទេ ខ្ញុំនឹងបានឃើញច្បាស់ក្នុងធម៌នេះក៏ទេ។ ត្រង់ពាក្យថា
ខ្ញុំពោលកុហកសោះទេ សេចក្តីថា ខ្ញុំពោលសោះទទេ ខ្ញុំពោលកុហកទេ
ខ្ញុំពោលមិនពិតទេ ខ្ញុំពោលមិនប្រាកដទេ ខ្ញុំបានជាជ្រុលពោល
មកពីហេតុមិនដឹងសោះទេ។ ត្រង់ពាក្យថា វៀរលែងតែសំគាល់ថាខ្លួនបានត្រាស់ដឹង
សេចក្តីថា លើកលែងតែខ្លួនបានត្រាស់ដឹងមែន។
[២៣៥] ត្រង់ពាក្យថា ភិក្ខុនេះក្តី
ពោលប្រៀបធៀបនឹងភិក្ខុដែលមានក្នុងសិក្ខាបទមុន។ ត្រង់ពាក្យថា បារាជិក សេចក្តីថា
ធម្មតាដើមត្នោត តែមានកកំបុតហើយ មិនអាចនឹងដុះឡើងទៀតបាន មានឧបមាដូចម្តេចមិញ
ភិក្ខុដែលមានប្រាថ្នាអាក្រក់ គឺសេចក្តីប្រាថ្នាគ្របសង្កត់ ហើយពោលអួតឧត្តរិមនុស្សធម្ម
ដែលមិនមាន មិនកើតក្នុងខ្លួន មិនមែនជាសមណៈ មិនមែនជាសក្យបុត្រ
ក៏មានឧបមេយ្យដូច្នោះឯង ព្រោះហេតុនោះ ទើបតថាគតពោលថា ត្រូវអាបត្តិបារាជិក។
ត្រង់ពាក្យថា រកសំវាសគ្មាន ដែលហៅថា សំវាសនោះ គឺសង្ឃកម្មជាមួយគ្នា
បាតិមោក្ខុទ្ទេសជាមួយគ្នា សេចក្តីសិក្សាស្មើគ្នា នេះហៅថា សំវាស។
ភិក្ខុនោះគ្មានសំវាសដូច្នេះទេ ព្រោះហេតុនោះ បានជាតថាគតពោលថា រកសំវាសគ្មាន។
[២៣៦] ដែលហៅថា ឧត្តរិមនុស្សធម្ម (នោះសំដៅយក) ឈាន១ វិមោក្ខ១ សមាធិ១
សមាបត្តិ១ ញាណទស្សនៈ១ មគ្គភាវនា១ ផលសច្ឆិកិរិយា១ កិលេសប្បហាន១ វិនីវរណតា ចិត្តស្ស១
សុញ្ញាគារេ អភិរតិ១។ ត្រង់ពាក្យថា ឈាន បានខាងបឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន
ចតុត្ថជ្ឈាន។ ត្រង់ពាក្យថា វិមោក្ខ (នោះ) បានខាងឯសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ
អប្បណិហិតវិមោក្ខ។ ត្រង់ពាក្យថា សមាធិ (នោះ) បានខាង ឯសុញ្ញតសមាធិ អនិមិត្តសមាធិ
អប្បណិហិតសមាធិ។ ត្រង់ពាក្យថា សមាបត្តិ (នោះ) បានខាង សុញ្ញតសមាបត្តិ
អនិមិត្តសមាបត្តិ អប្បណិហិតសមាបត្តិ។ ត្រង់ពាក្យថា ញាណ (នោះ) បានខាង ត្រៃវិជ្ជា។
ត្រង់ពាក្យថា មគ្គភាវនា (នោះ) បានខាង សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤
ឥន្ទ្រិយ៥ ពល៥ ពោជ្ឈង្គ៧ មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ។ ត្រង់ពាក្យថា
ផលសច្ឆិកិរិយា (នោះ) បានខាង ធ្វើឲ្យច្បាស់លាស់នូវសោតាបត្តិផល
ធ្វើឲ្យច្បាស់លាស់នូវសកទាគាមិផល ធ្វើឲ្យច្បាស់លាស់នូវនូវអនាគាមិផល
ធ្វើឲ្យច្បាស់លាស់នូវអរហត្តផល។ ត្រង់ពាក្យថា កិលេសប្បហាន (នោះ) បានខាង
កិរិយាលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ។ ត្រង់ពាក្យថា វិនីវរណតា ចិត្តស្ស (នោះ)
បានខាង ការហាមឃាត់ចិត្តចាករាគៈ ហាមឃាត់ចិត្តចាកទោសៈ ហាមឃាត់ចិត្តចាកមោហៈ។
ត្រង់ពាក្យថា សុញ្ញាគារេ អភិរតិ (នោះ) បានខាង ឯសេចក្តីត្រេកអរក្នុងផ្ទះស្ងាត់
ដោយបឋមជ្ឈាន សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយទុតិយជ្ឈាន សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយតតិយជ្ឈាន
សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយចតុត្ថជ្ឈាន។
[២៣៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈានហើយ
ដោយអាការ៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា
អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈានហើយ
ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា
អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាបានចូលបឋមជ្ឈានហើយ ដោយអាការ៥យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១
បិទបាំងសេចក្តីគាប់ចិត្ត១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈានហើយ ដោយអាការ៦យ៉ាងគឺ
មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា
អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១
ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាបានចូលបឋមជ្ឈានហើយ ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១
បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក។
[២៣៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាកំពុងចូលបឋមជ្ឈាន
ដោយអាការ៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាកំពុងចូលបឋមជ្ឈាន
ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាកំពុងចូលបឋមជ្ឈាន ដោយអាការ៥យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១
បិទបាំងសេចក្តីគាប់ចិត្ត១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាកំពុងចូលបឋមជ្ឈាន ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១
បិទបាំងសេចក្តីពេញចិត្ត១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាកំពុងចូលបឋមជ្ឈាន ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១
បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក។
[២៣៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន
ដោយអាការ៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន
ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាបានចូលបឋមជ្ឈាន ដោយអាការ៥យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១
ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន
ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១
ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន
ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១
បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក។
[២៤០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកបានបឋមជ្ឈានហើយ
ដោយអាការ៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាជាអ្នកបានបឋមជ្ឈានហើយ ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកបានបឋមជ្ឈានហើយ ដោយអាការ៥យ៉ាងគឺ
មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា
អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកបានបឋមជ្ឈានហើយ
ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១
ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកបានបឋមជ្ឈានហើយ
ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១
បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក។
[២៤១] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន ដោយអាការ៣យ៉ាងគឺ មុននឹងនិយាយ
ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១
និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន
ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន ដោយអាការ៥យ៉ាងគឺ មុននឹងនិយាយ
ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១
និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១
បិទបាំងសេចក្តីគាប់ចិត្ត១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន
ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១
ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១
បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១
ត្រូវអាបត្តិបារាជិក។
[២៤២] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
បឋមជ្ឈានអាត្មាបានធ្វើឲ្យច្បាស់លាស់រួចហើយ ដោយអាការ៣យ៉ាងគឺ មុននឹងនិយាយ
ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១
និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា បឋមជ្ឈានអាត្មាបានធ្វើឲ្យច្បាស់លាស់រួចហើយ
ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
បឋមជ្ឈានអាត្មាបានធ្វើឲ្យច្បាស់លាស់រួចហើយ ដោយអាការ៥យ៉ាងគឺ មុននឹងនិយាយ
ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១
និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១
ត្រូវអាបត្តិបារាជិក។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
បឋមជ្ឈានអាត្មាបានធ្វើឲ្យច្បាស់លាស់រួចហើយ ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ
ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១
និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១
បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ ត្រូវអាបត្តិបារាជិក។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា បឋមជ្ឈានអាត្មាបានធ្វើឲ្យច្បាស់លាស់រួចហើយ
ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១
បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក (បឋមជ្ឈាននេះ
ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែង ឲ្យពិស្តារហើយយ៉ាងណា ឈានទាំងពួងមាន
ទុតិយជ្ឈានជាដើម បណ្ឌិតត្រូវសំដែងឲ្យពិស្តារ យ៉ាងនោះផងចុះ)។
[២៤៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន កាន់ចតុត្ថជ្ឈាន អាត្មាជាអ្នកបានហើយ
ជាអ្នកស្ទាត់ជំនាញហើយ ក្នុងចតុត្ថជ្ឈាន ចតុត្ថជ្ឈាន
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយដោយអាការ៣ [ត្រង់ឈានទាំង៣ គឺទុតិយជ្ឈាន១
តតិយជ្ឈាន១ ចតុត្ថជ្ឈាន១ នេះ ក្នុងឈានមួយៗ ត្រូវប្រែជា៥លើកៗ ដូចជាបឋមជ្ឈានដែរ
គឺទុតិយជ្ឈានប្រកបដោយអាការ៣យ៉ាង ទុតិយជ្ឈានប្រកបដោយអាការ៤យ៉ាង ទុតិយជ្ឈានប្រកបដោយអាការ៥យ៉ាង
ទុតិយជ្ឈានប្រកបដោយអាការ៦យ៉ាង ទុតិយជ្ឈានប្រកបដោយអាការ៧យ៉ាង។ តតិយជ្ឈាន
ប្រកបដោយអាការ៣យ៉ាង ៤យ៉ាង ៥យ៉ាង ៦យ៉ាង ៧យ៉ាង។ ចតុត្ថជ្ឈានប្រកបដោយអាការ៣យ៉ាង
៤យ៉ាង ៥យ៉ាង ៦យ៉ាង ៧យ៉ាង។]យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១
បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក។
[២៤៤] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់សុញ្ញតវិមោក្ខ កាន់អនិមិត្តវិមោក្ខ កាន់អប្បណិហិតវិមោក្ខ
អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងអប្បណិហិតវិមោក្ខ
អប្បណិហិតវិមោក្ខ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង
ត្រូវអាបត្តិបារាជិក។បេ។
[២៤៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់សុញ្ញតសមាធិ កាន់អនិមិត្តសមាធិ កាន់អប្បណិហិតសមាធិ
អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងអប្បណិហិតសមាធិ អប្បណិហិតសមាធិ
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៤៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់សុញ្ញតសមាបត្តិ កាន់អនិមិត្តសមាបត្តិ កាន់អប្បណិហិតសមាបត្តិ
អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងអប្បណិហិតសមាបត្តិ
អប្បណិហិតសមាបត្តិ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង
ត្រូវអាបត្តិបារាជិក។បេ។
[២៤៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់
បានដល់នូវត្រៃវិជ្ជា អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ
ក្នុងត្រៃវិជ្ជា ត្រៃវិជ្ជាអាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៤៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់
បានដល់នូវសតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ អាត្មាជាអ្នកបានហើយ
ជាអ្នកស្ទាត់ជំនាញហើយ ក្នុងឥទ្ធិបាទ៤ ឥទ្ធិបាទ៤ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ
ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៤៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់
បានដល់នូវឥន្ទ្រិយ៥ ពល៥ អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងពល៥
ពល៥ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានត្រាស់ដឹងហើយ
កំពុងត្រាស់ដឹង បានត្រាស់ដឹងនូវពោជ្ឈង្គ៧ អាត្មាជាអ្នកបានហើយ
ជាអ្នកស្ទាត់ជំនាញហើយ ក្នុងពោជ្ឈង្គ៧ ពោជ្ឈង្គ៧ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ
ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥១] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានត្រាស់ដឹងហើយ
កំពុងត្រាស់ដឹង បានត្រាស់ដឹងនូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ
អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ
មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង
ត្រូវអាបត្តិបារាជិក។បេ។
[២៥២] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានសម្រេចហើយ
កំពុងសម្រេច បានសម្រេចនូវសោតាបត្តិផល សកទាគាមិផល អនាគាមិផល អរហត្តផល
អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងអរហត្តផល អរហត្តផល
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា រាគៈអាត្មាបានកំចាត់បង់ហើយ
រាគៈអាត្មាបានខ្ជាក់ចោលហើយ រាគៈអាត្មាបាន (ធ្វើ) ឲ្យផុតហើយ
រាគៈអាត្មាបានបន្សាត់ចេញហើយ រាគៈអាត្មាបានរលាស់ចោលហើយ
រាគៈអាត្មាបានរើចោលហើយ រាគៈអាត្មាបានគាស់រំលើងហើយ ដោយអាការ៣យ៉ាង
ត្រូវអាបត្តិបារាជិក។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
ទោសៈអាត្មាបានកំចាត់បង់ហើយ។បេ។ មោហៈអាត្មាបានកំចាត់បង់ហើយ បានខ្ជាក់ចោលហើយ
បាន (ធ្វើ) ឲ្យផុតហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានរើចោលហើយ
បានគាស់រំលើងហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥៤] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
ចិត្តរបស់អាត្មាមានសេចក្តីរារាំងប្រាស គឺផុតស្រឡះហើយចាករាគៈ
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈ ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ
ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១
បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក។
សុទ្ធិកវារ ចប់។
[២៥៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់បឋមជ្ឈានផង កាន់ទុតិយជ្ឈានផង អាត្មាជាអ្នកបានហើយ
ជាអ្នកស្ទាត់ជំនាញហើយ ក្នុងបឋមជ្ឈានផង ទុតិយជ្ឈានផង បឋមជ្ឈាន និងទុតិយជ្ឈាន
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់បឋមជ្ឈានផង តតិយជ្ឈានផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ
ក្នុងបឋមជ្ឈានផង តតិយជ្ឈានផង បឋមជ្ឈាន និងតតិយជ្ឈាន
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់បឋមជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ
ក្នុងបឋមជ្ឈានផង ចតុត្ថជ្ឈានផង បឋមជ្ឈាន និងចតុត្ថជ្ឈាន អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ
ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់បឋមជ្ឈានផង សុញ្ញតវិមោក្ខផង បឋមជ្ឈានផង អនិមិត្តវិមោក្ខផង បឋមជ្ឈានផង
អប្បណិហិតវិមោក្ខផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងបឋមជ្ឈានផង
អប្បណិហិតវិមោក្ខផង បឋមជ្ឈាន និងអប្បណិហិតវិមោក្ខ
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់បឋមជ្ឈានផង សុញ្ញតសមាធិផង បឋមជ្ឈានផង អនិមិត្តសមាធិផង បឋមជ្ឈានផង
អប្បណិហិតសមាធិផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ
ក្នុងបឋមជ្ឈានផង អប្បណិហិតសមាធិផង បឋមជ្ឈាន និងអប្បណិហិតសមាធិ
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់បឋមជ្ឈានផង សុញ្ញតសមាបត្តិផង បឋមជ្ឈានផង អនិមិត្តសមាបត្តិផង
បឋមជ្ឈានផង អប្បណិហិតសមាបត្តិផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ
ក្នុងបឋមជ្ឈានផង អប្បណិហិតសមាបត្តិផង បឋមជ្ឈាន និងអប្បណិហិតសមាបត្តិ
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៥៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់
បានចូលកាន់បឋមជ្ឈានផង ត្រៃវិជ្ជាផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ
ក្នុងបឋមជ្ឈានផង ត្រៃវិជ្ជាផង បឋមជ្ឈាន និងត្រៃវិជ្ជា
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៦០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់
បានដល់នូវបឋមជ្ឈានផង សតិបដ្ឋាន៤ផង បឋមជ្ឈានផង សម្មប្បធាន៤ផង បឋមជ្ឈានផង
ឥទ្ធិបាទ៤ផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងបឋមជ្ឈានផង
ឥទ្ធិបាទ៤ផង បឋមជ្ឈាន និងឥទ្ធិបាទ៤ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ
ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៦១] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់
បានដល់នូវបឋមជ្ឈានផង ឥន្ទ្រិយ៥ផង បឋមជ្ឈានផង ពល៥ផង អាត្មាជាអ្នកបានហើយ
ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈានផង ពល៥ផង បឋមជ្ឈាន និងពល៥
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៦២] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់
បានដល់នូវបឋមជ្ឈានផង ពោជ្ឈង្គ៧ផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ
ក្នុងបឋមជ្ឈានផង ពោជ្ឈង្គ៧ផង បឋមជ្ឈាន និងពោជ្ឈង្គ៧
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៦៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់
បានដល់នូវបឋមជ្ឈានផង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង អាត្មាជាអ្នកបានហើយ
ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈានផង ក្នុងមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង
បឋមជ្ឈាននិង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ
ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៦៤] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់
បានដល់នូវបឋមជ្ឈានផង សោតាបត្តិផលផង បឋមជ្ឈានផង សកទាគាមិផលផង បឋមជ្ឈានផង
អនាគាមិផលផង បឋមជ្ឈានផង អរហត្តផលផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ
ក្នុងបឋមជ្ឈានផង អរហត្តផលផង បឋមជ្ឈាន និងអរហត្តផល អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ
ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៦៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់បឋមជ្ឈាន ទាំងរាគៈ អាត្មាក៏បានកំចាត់ចេញហើយ។បេ។ អាត្មាបានចូលហើយ
កាន់បឋមជ្ឈាន។បេ។ ទាំងទោសៈ អាត្មាក៏បានកំចាត់ចេញហើយ។បេ។ អាត្មាបានចូលហើយ
កាន់បឋមជ្ឈាន។បេ។ ទាំងមោហៈ អាត្មាក៏បានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ
បានធ្វើឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ
បានរើចោលហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
[២៦៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់បឋមជ្ឈាន ចិត្តរបស់អាត្មាផុតស្រឡះហើយចាករាគៈ
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈ ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ
ដោយអាការ៣យ៉ាង គឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក កំពុងនិយាយ
ដឹងខ្លួនថា អញកំពុងនិយាយកុហក និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ
បិទបាំងសេចក្តីឃើញ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត
បិទបាំងសេចក្តីពិតត្រង់ ត្រូវអាបត្តិបារាជិក។បេ។
ខណ្ឌចក្ក ចប់
[២៦៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់ទុតិយជ្ឈានផង តតិយជ្ឈានផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ
ក្នុងទុតិយជ្ឈានផង តតិយជ្ឈានផង ទុតិយជ្ឈាន និងតតិយជ្ឈាន
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់ទុតិយជ្ឈានផង
ចតុត្ថជ្ឈានផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងទុតិយជ្ឈានផង
ចតុត្ថជ្ឈានផង ទុតិយជ្ឈាន និងចតុត្ថជ្ឈាន អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ
ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវទុតិយជ្ឈានផង សុញ្ញតវិមោក្ខផង
ទុតិយជ្ឈានផង អនិមិត្តវិមោក្ខផង ទុតិយជ្ឈានផង អប្បណិហិតវិមោក្ខផង
ទុតិយជ្ឈានផង សុញ្ញតសមាធិផង ទុតិយជ្ឈានផង អនិមិត្តសមាធិផង ទុតិយជ្ឈានផង
អប្បណិហិតសមាធិផង ទុតិយជ្ឈានផង សុញ្ញតសមាបត្តិផង ទុតិយជ្ឈានផង
អនិមិត្តសមាបត្តិផង ទុតិយជ្ឈានផង អប្បណិហិតសមាបត្តិផង ទុតិយជ្ឈានផង
ត្រៃវិជ្ជាផង ទុតិយជ្ឈានផង សតិប្បដ្ឋាន៤ផង ទុតិយជ្ឈានផង សម្មប្បធាន៤ផង
ទុតិយជ្ឈានផង ឥទ្ធិបាទ៤ផង ទុតិយជ្ឈានផង ឥន្ទ្រិយ៥ផង ទុតិយជ្ឈានផង ពល៥ផង
ទុតិយជ្ឈានផង ពោជ្ឈង្គ៧ផង ទុតិយជ្ឈានផង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង
ទុតិយជ្ឈានផង សោតាបត្តិផលផង ទុតិយជ្ឈានផង សកទាគាមិផលផង ទុតិយជ្ឈានផង
អនាគាមិផលផង ទុតិយជ្ឈានផង អរហត្តផលផង។បេ។ អាត្មាបានចូលហើយកាន់ទុតិយជ្ឈាន
ទាំងរាគៈ អាត្មាក៏បានកំចាត់ចេញហើយ។បេ។ ទាំងទោសៈ អាត្មាក៏បានកំចាត់ចេញហើយ។បេ។
ទាំងមោហៈ អាត្មាក៏បានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ)
ឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ
បានរើចោលហើយ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ
កាន់ទុតិយជ្ឈាន ទាំងចិត្តរបស់អាត្មាក៏បានផុតស្រឡះហើយចាករាគៈ
អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន
ទាំងចិត្តរបស់អាត្មាក៏បានផុតស្រឡះហើយចាកទោសៈ អាត្មាបានចូលហើយ
កាន់ទុតិយជ្ឈាន ទាំងចិត្តរបស់អាត្មាក៏បានផុតស្រឡះហើយចាកមោហៈ
ត្រូវអាបត្តិបារាជិក។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ
កំពុងចូល បានចូលកាន់ទុតិយជ្ឈានផង បឋមជ្ឈានផង អាត្មាជាអ្នកបានហើយ
ជាអ្នកស្ទាត់ហើយក្នុងទុតិយជ្ឈានផង បឋមជ្ឈានផង ទុតិយជ្ឈាន និងបឋមជ្ឈាន
អាត្មាបានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
ពទ្ធចក្ក ចប់។
បណ្ឌិតត្រូវធ្វើពទ្ធចក្កឲ្យមានបទផ្លាស់ប្តូរគ្នា
ធ្វើតាមមូលមួយៗដូចន័យដែលព្រះសម្ពុទ្ធ ទ្រង់សំដែងហើយនោះផងចុះ។
ឥទំ សង្ខិត្តំ
[ឥទំ បាឋទ្វយំ ឱរោបិយបោត្ថកេយេវ ន ទិស្សតិ។]
នេះជាសេចក្តីសង្ខេប
[២៦៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
ចិត្តរបស់អាត្មាបានផុតស្រឡះហើយចាកមោហៈផង អាត្មាបានចូលហើយ កំពុងចូល
បានចូលកាន់បឋមជ្ឈានផង ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈផង
អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយក្នុងបឋមជ្ឈានផង
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ ទាំងបឋមជ្ឈាន
អាត្មាក៏បានធ្វើឲ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក។បេ។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈផង
អាត្មាបានចូលហើយកាន់ទុតិយជ្ឈានផង តតិយជ្ឈានផង ចតុត្ថជ្ឈានផង
សុញ្ញតវិមោក្ខផង អនិមិត្តវិមោក្ខផង អប្បណិហិតវិមោក្ខផង សុញ្ញតសមាធិផង
អនិមិត្តសមាធិផង អប្បណិហិតសមាធិផង សុញ្ញតសមាបត្តិផង អនិមិត្តសមាបត្តិផង
អប្បណិហិតសមាបត្តិផង ត្រៃវិជ្ជាផង សតិប្បដ្ឋាន៤ផង សម្មប្បធាន៤ផង ឥទ្ធិបាទ៤ផង
ឥន្ទ្រិយ៥ផង ពល៥ផង ពោជ្ឈង្គ៧ផង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង សោតាបត្តិផលផង
សកទាគាមិផលផង អនាគាមិផលផង អរហត្តផលផង ដោយអាការ៣យ៉ាង។បេ។
រាគៈអាត្មាបានកំចាត់ចេញហើយផង។បេ។ ទោសៈអាត្មាបានកំចាត់ចេញហើយផង។បេ។
ទាំងមោហៈ អាត្មាក៏បានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ)
ឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ
បានរើចោលហើយ ចិត្តរបស់អាត្មាបានផុតស្រឡះហើយចាករាគៈផង
ចិត្តរបស់អាត្មាបានផុតស្រឡះហើយចាកទោសៈផង
ចិត្តរបស់អាត្មាបានផុតស្រឡះហើយចាកមោហៈផង ដោយអាការ៣យ៉ាង
ត្រូវអាបត្តិបារាជិក។បេ។
ចក្កមានមូល១ ចប់ដោយសង្ខេប។
[២៦៩] ចក្កមានមូល១ ដែលព្រះសម្ពុទ្ធទ្រង់សំដែងដោយពិស្តារហើយយ៉ាងណា
ចក្កមានមូល២ក្តី មានមូល៣ក្តី មានមូល៤ក្តី មានមូល៥ក្តី មានមូល៦ក្តី
មានមូល៧ក្តី មានមូល៨ក្តី មានមូល៩ក្តី មានមូល១០ក្តី
បណ្ឌិតត្រូវសំដែងឲ្យពិស្តារយ៉ាងនោះផងចុះ។
ឥទំ សព្វមូលកំ
នេះចក្កមានមូលគ្រប់ទាំងអស់
(ដូចមានសេចក្តីតទៅនេះ)
[២៧០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ
កំពុងចូល បានចូលកាន់បឋមជ្ឈានផង ទុតិយជ្ឈានផង តតិយជ្ឈានផង ចតុត្ថជ្ឈានផង
សុញ្ញតវិមោក្ខផង អនិមិត្តវិមោក្ខផង អប្បណិហិតវិមោក្ខផង សុញ្ញតសមាធិផង
អនិមិត្តសមាធិផង អប្បណិហិតសមាធិផង សុញ្ញតសមាបត្តិផង អនិមិត្តសមាបត្តិផង
អប្បណិហិតសមាបត្តិផង ត្រៃវិជ្ជាផង សតិប្បដ្ឋាន៤ផង សម្មប្បធាន៤ផង ឥទ្ធិបាទ៤ផង
ឥន្ទ្រិយ៥ផង ពល៥ផង ពោជ្ឈង្គ៧ផង មគ្គមានអង្គ៨ដ៏ប្រសើរផង សោតាបត្តិផលផង
សកទាគាមិផលផង អនាគាមិផលផង អរហត្តផលផង។បេ។ រាគៈអាត្មាបានកំចាត់ចេញហើយផង។បេ។
ទោសៈអាត្មាបានកំចាត់ចេញហើយផង។បេ។ ទាំងមោហៈ អាត្មាក៏បានកំចាត់ចេញហើយ
បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ
បានរលាស់ចោលហើយ បានគាស់រំលើងហើយ បានរើចោលហើយ ចិត្តរបស់អាត្មាផុតស្រឡះហើយ
ចាករាគៈផង ចិត្តរបស់អាត្មាផុតស្រឡះហើយ ចាកទោសៈផង
ចិត្តរបស់អាត្មាផុតស្រឡះហើយ ចាកមោហៈផង ដោយអាការ៣យ៉ាង។បេ។ ដោយអាការ៧យ៉ាងគឺ
មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ក៏ដឹងខ្លួនថា
អញកំពុងនិយាយកុហក១ លុះនិយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ១
បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១
ត្រូវអាបត្តិបារាជិក។
ចក្កមានមូលគ្រប់ទាំងអស់ ចប់។
សុទ្ធិកវារកថា ចប់។
[២៧១] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន កាលដែលនិយាយ
ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន
ដូច្នេះទៅវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន
កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់តតិយជ្ឈាន
ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន
កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ
កាន់ចតុត្ថជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន
កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ
កាន់សុញ្ញតវិមោក្ខ កាន់អនិមិត្តវិមោក្ខ កាន់អប្បណិហិតវិមោក្ខ កាន់សុញ្ញតសមាធិ
កាន់អនិមិត្តសមាធិ កាន់អប្បណិហិតសមាធិ កាន់សុញ្ញតសមាបត្តិ
កាន់អនិមិត្តសមាបត្តិ កាន់អប្បណិហិតសមាបត្តិ កាន់ត្រៃវិជ្ជា កាន់សតិប្បដ្ឋាន៤
កាន់សម្មប្បធាន៤ កាន់ឥទ្ធិបាទ៤ កាន់ឥន្ទ្រិយ៥ កាន់ពល៥ កាន់ពោជ្ឈង្គ៧
កាន់មគ្គមានអង្គ៨ដ៏ប្រសើរ កាន់សោតាបត្តិផល កាន់សកទាគាមិផល កាន់អនាគាមិផល
កាន់អរហត្តផល ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន
កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា
រាគៈអាត្មាបានកំចាត់ចេញហើយ។បេ។ ទោសៈអាត្មាបានកំចាត់ចេញហើយ។បេ។
ទាំងមោហៈអាត្មាក៏បានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ)
ឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ
បានរើចោលហើយ ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ។បេ។
ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន កាលដែលនិយាយ
ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាករាគៈ
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈ ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ
ដូច្នេះវិញ ដោយអាការ៣យ៉ាង គឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក
កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក លុះនិយាយរួចហើយ ក៏ដឹងខ្លួនថា
អញនិយាយកុហករួចហើយ ដូច្នេះ បិទបាំងសេចក្តីឃើញ បិទបាំងសេចក្តីគាប់ចិត្ត
បិទបាំងសេចក្តីពេញចិត្ត បិទបាំងសេចក្តីពិតត្រង់ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។
ខណ្ឌចក្ក នៃនិក្ខេបបទ ជាវត្ថុនិស្សារក ចប់។
[២៧២] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន កាលដែលនិយាយ
ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់តតិយជ្ឈាន
ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ
កាន់ទុតិយជ្ឈាន កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ ដូច្នេះវិញ ដោយអាការ៣យ៉ាង
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ។បេ។
ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន កាលដែលនិយាយ
ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន
ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។
ពទ្ធចក្កមានមូលមួយ នៃវត្ថុនិស្សារក និយាយពីមូល
ដែលព្រះសម្ពុទ្ធសំដែងហើយដោយសង្ខេប
(ដូចមានសេចក្តីតទៅនេះ)
[២៧៣] ភិក្ខុចង់និយាយថា
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន
បែរជានិយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវត្រឹមអាបត្តិថុល្លច្ច័យ។បេ។
ភិក្ខុចង់និយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ កាលដែលនិយាយ
ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈ
ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។
ចក្កមានមូល១ នៃវត្ថុនិស្សារក
ដែលព្រះសម្ពុទ្ធសំដែងដោយសង្ខេប ចប់។
[២៧៤] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈានផង
ទុតិយជ្ឈានផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា
អាត្មាបានចូលហើយ កាន់តតិយជ្ឈានផង ចតុត្ថជ្ឈានផង ដូច្នេះវិញ ដោយអាការ៣យ៉ាង
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ
កាន់បឋមជ្ឈានផង ទុតិយជ្ឈានផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន
បែរជានិយាយថា ចិត្តរបស់អាត្មាបានផុតស្រឡះហើយចាកមោហៈ ដូច្នេះវិញ
ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ។បេ។
វត្ថុនិស្សារកស្ស ទុមូលកំ ខណ្ឌចក្កំ។
ខណ្ឌចក្កមានមូលពីរ
នៃវត្ថុនិស្សារក។
[២៧៥] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ
កាន់ទុតិយជ្ឈានផង កាន់តតិយជ្ឈានផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន
បែរជានិយាយថា អាត្មាបានចូលហើយ កាន់ចតុត្ថជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ។បេ។
ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈានផង កាន់តតិយជ្ឈានផង
កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ ដូច្នេះវិញ ដោយអាការ៣យ៉ាង
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ។បេ។
ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈានផង កាន់តតិយជ្ឈានផង
កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ
កាន់បឋមជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។
វត្ថុនិស្សារកស្ស ទុមូលកំ ពទ្ធចក្កំ។
ពទ្ធចក្កមានមូលពីរ
នៃវត្ថុនិស្សារក។
[២៧៦] ភិក្ខុចង់និយាយថា
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈផង ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈផង
កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ
កាន់បឋមជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈផង
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈផង កាលដែលនិយាយ
ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាករាគៈ
ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិថុល្លច្ច័យ។បេ។
ចក្កមានមូលពីរនៃវត្ថុនិស្សារក
ដែលព្រះសម្ពុទ្ធសំដែងដោយសង្ខេប ចប់។
[២៧៧] ចក្កមានមូលមួយៗ
នៃបទទាំងឡាយដែលព្រះសង្គីតិកាចារ្យបានដំកល់ទុកហើយ បណ្ឌិតគប្បីសំដែងយ៉ាងណា
ចក្កមានមូល៣ក្តី មានមូល៤ក្តី មានមូល៥ក្តី មានមូល៦ក្តី មានមូល៧ក្តី
មានមូល៨ក្តី មានមូល៩ក្តី មានមូល១០ក្តី បណ្ឌិតគប្បីធ្វើយ៉ាងនោះផងចុះ។
(ម្យ៉ាងទៀត) ចក្កមានមូលមួយ ព្រះសម្ពុទ្ធទ្រង់សំដែងហើយដោយពិស្តារយ៉ាងណា
(ចក្កមានមូលបីជាដើម) បណ្ឌិតគប្បីសំដែងដោយពិស្តារយ៉ាងនោះផងចុះ។
ឥទំ សព្វមូលកំ
នេះចក្កមានមូលគ្រប់ទាំងអស់
(ដូចមានសេចក្តីតទៅនេះ)
[២៧៨] ភិក្ខុនិយាយថា អាត្មាបានចូលហើយ
កាន់បឋមជ្ឈានផង កាន់ទុតិយជ្ឈានផង កាន់តតិយជ្ឈានផង កាន់ចតុត្ថជ្ឈានផង
កាន់សុញ្ញតវិមោក្ខផង កាន់អនិមិត្តវិមោក្ខផង កាន់អប្បណិហិតវិមោក្ខផង
កាន់សុញ្ញតសមាធិផង កាន់អនិមិត្តសមាធិផង កាន់អប្បណិហិតសមាធិផង
កាន់សុញ្ញតសមាបត្តិផង កាន់អនិមិត្តសមាបត្តិផង កាន់អប្បណិហិតសមាបត្តិផង
កាន់ត្រៃវិជ្ជាផង កាន់សតិប្បដ្ឋាន៤ផង កាន់សម្មប្បធាន៤ផង កាន់ឥទ្ធិបាទ៤ផង
កាន់ឥន្ទ្រិយ៥ផង កាន់ពល៥ផង កាន់ពោជ្ឈង្គ៧ផង កាន់មគ្គមានអង្គ៨ដ៏ប្រសើរផង
កាន់សោតាបត្តិផលផង កាន់សកទាគាមិផលផង កាន់អនាគាមិផលផង កាន់អរហត្តផលផង
រាគៈអាត្មាបានកំចាត់ចេញហើយផង។បេ។ ទោសៈអាត្មាបានកំចាត់ចេញហើយផង។បេ។
ទាំងមោហៈអាត្មាក៏បានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ)
ឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ
បានរើចោលហើយ ចិត្តរបស់អាត្មាផុតស្រឡះហើយចាករាគៈផង
ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន
បែរជានិយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈផង ដូច្នេះវិញ
ដោយអាការ៣យ៉ាង។បេ។ ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា
អញនឹងនិយាយកុហក១ កំពុងនិយាយ ក៏ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ
ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១
បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។បេ។
ចក្កបេយ្យាល នៃវត្ថុនិស្សារក ចប់។
វត្ថុកាមវារកថា ចប់។
[២៧៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក
ភិក្ខុនោះបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន ភិក្ខុនោះជាអ្នកបានហើយ
ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈាន បឋមជ្ឈាន
ភិក្ខុអង្គនោះបានធ្វើឲ្យជាក់ច្បាស់ហើយ ដោយអាការ៣យ៉ាង គឺ មុននឹងនិយាយ
ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ លុះនិយាយរួចហើយ
ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិថុល្លច្ច័យ បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិទុក្កដ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
ភិក្ខុណានៅក្នុងវត្តរបស់អ្នក ភិក្ខុនោះបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន
ភិក្ខុនោះជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈាន បឋមជ្ឈាន
ភិក្ខុអង្គនោះបានធ្វើឲ្យជាក់ច្បាស់ហើយ ដោយអាការ៤-៥-៦-៧យ៉ាង គឺ មុននឹងនិយាយ
ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១
លុះនិយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១
បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិថុល្លច្ច័យ
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
ភិក្ខុណានៅក្នុងវត្តរបស់អ្នក ភិក្ខុនោះបានចូលហើយ កំពុងចូល
បានចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន កាន់ចតុត្ថជ្ឈាន កាន់សុញ្ញតវិមោក្ខ
កាន់អនិមិត្តវិមោក្ខ កាន់អប្បណិហិតវិមោក្ខ កាន់សុញ្ញតសមាធិ កាន់អនិមិត្តសមាធិ
កាន់អប្បណិហិតសមាធិ កាន់សុញ្ញតសមាបត្តិ កាន់អនិមិត្តសមាបត្តិ
កាន់អប្បណិហិតសមាបត្តិ កាន់ត្រៃវិជ្ជា កាន់សតិប្បដ្ឋាន៤ កាន់សម្មប្បធាន៤
កាន់ឥទ្ធិបាទ៤ កាន់ឥន្ទ្រិយ៥ កាន់ពល៥ កាន់ពោជ្ឈង្គ៧
កាន់មគ្គមានអង្គ៨ដ៏ប្រសើរ កាន់សោតាបត្តិផល កាន់សកទាគាមិផល កាន់អនាគាមិផល
កាន់អរហត្តផល ភិក្ខុនោះជាអ្នកបាន ជាអ្នកស្ទាត់ ក្នុងអរហត្តផល អរហត្តផល
ភិក្ខុអង្គនោះបានធ្វើឲ្យជាក់ច្បាស់ហើយ ដោយអាការ៣យ៉ាង
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិថុល្លច្ច័យ
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិទុក្កដ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា
ភិក្ខុណានៅក្នុងវត្តរបស់អ្នក រាគៈភិក្ខុនោះបានកំចាត់ចេញហើយ។បេ។
ទោសៈភិក្ខុនោះបានកំចាត់ចេញហើយ។បេ។ ទាំងមោហៈភិក្ខុនោះបានកំចាត់ចេញហើយ
បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឲ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ
បានរលាស់ចោលហើយ បានគាស់រំលើងហើយ បានរើចោលហើយ ដោយអាការ៣យ៉ាង
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិថុល្លច្ច័យ
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិទុក្កដ។បេ។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក
ចិត្តរបស់ភិក្ខុនោះផុតស្រឡះហើយចាករាគៈ ចិត្តរបស់ភិក្ខុនោះផុតស្រឡះហើយចាកទោសៈ
ចិត្តរបស់ភិក្ខុនោះផុតស្រឡះហើយចាកមោហៈ ដោយអាការ៣យ៉ាង គឺ មុននឹងនិយាយ
ដឹងខ្លួនថា អញនឹងនិយាយកុហក កំពុងនិយាយ ក៏ដឹងខ្លួនថា អញកំពុងនិយាយកុហក
លុះនិយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ បិទបាំងសេចក្តីឃើញ បិទបាំងសេចក្តីគាប់ចិត្ត
បិទបាំងសេចក្តីពេញចិត្ត បិទបាំងសេចក្តីពិតត្រង់
បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិថុល្លច្ច័យ
បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិទុក្កដ។
ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក ភិក្ខុនោះបានចូលហើយ
កំពុងចូល បានចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន កាន់ចតុត្ថជ្ឈាន
ក្នុងផ្ទះស្ងាត់ ភិក្ខុនោះជាអ្នកបាន ជាអ្នកស្ទាត់
ក្នុងចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ចតុត្ថជ្ឈាន
ភិក្ខុអង្គនោះបានធ្វើឲ្យជាក់ច្បាស់ហើយក្នុងផ្ទះដ៏ស្ងាត់ ដោយអាការ៣-៧យ៉ាង គឺ
មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក កំពុងនិយាយ ក៏ដឹងខ្លួនថា
អញកំពុងនិយាយកុហក លុះនិយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ
បិទបាំងសេចក្តីឃើញ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត
បិទបាំងសេចក្តីពិតត្រង់ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិថុល្លច្ច័យ បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិទុក្កដ។
[២៨០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណាបានប្រើចីវររបស់អ្នក
ភិក្ខុណាបានឆាន់បិណ្ឌបាតរបស់អ្នក ភិក្ខុណាបានប្រើប្រាស់ទីសេនាសនៈរបស់អ្នក ភិក្ខុណាបានបរិភោគភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺរបស់អ្នក
វត្តរបស់អ្នកដែលភិក្ខុណាបាននៅហើយ ចីវររបស់អ្នកដែលភិក្ខុបានប្រើប្រាស់ហើយ
បិណ្ឌបាតរបស់អ្នកដែលភិក្ខុណាបានឆាន់ហើយ
ទីសេនាសនៈរបស់អ្នកដែលភិក្ខុណាបានប្រើប្រាស់ហើយ ភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺដែលភិក្ខុណាបានបរិភោគហើយ
អ្នកអាស្រ័យនឹងភិក្ខុណា ហើយបានប្រគេនវត្ត បានប្រគេនចីវរ បានប្រគេនបិណ្ឌបាត
បានប្រគេនទីសេនាសនៈ បានប្រគេនភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ
ភិក្ខុនោះបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន
កាន់តតិយជ្ឈាន កាន់ចតុត្ថជ្ឈាន ក្នុងផ្ទះដ៏ស្ងាត់ ភិក្ខុនោះជាអ្នកបាន
ជាអ្នកស្ទាត់ ក្នុងចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ចតុត្ថជ្ឈាន
ភិក្ខុអង្គនោះបានធ្វើឲ្យជាក់ច្បាស់ហើយក្នុងផ្ទះដ៏ស្ងាត់ ដោយអាការ៣យ៉ាង គឺ
មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក កំពុងនិយាយ ដឹងខ្លួនថា
អញកំពុងនិយាយកុហក លុះនិយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ
បិទបាំងសេចក្តីឃើញ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត
បិទបាំងសេចក្តីពិតត្រង់ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់
ត្រូវអាបត្តិថុល្លច្ច័យ បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ
ត្រូវអាបត្តិទុក្កដ។
បេយ្យាលចំនួន១៥ ចប់។
បច្ចយប្បដិសំយុត្តវារកថា ចប់។
[២៨២] (មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ
ដូចមានសេចក្តីខាងក្រោមនេះ)
រឿងអធិមានភិក្ខុ
រឿងភិក្ខុនៅក្នុងព្រៃ រឿងភិក្ខុទៅបិណ្ឌបាត រឿងសទ្ធិវិហារិកនៃឧបជ្ឈាយ៍
រឿងពួកភិក្ខុដំកល់ឥរិយាបថ រឿងភិក្ខុអួតថាលះសញ្ញោជនធម៌បាន
រឿងភិក្ខុនៅក្នុងទីស្ងាត់ រឿងភិក្ខុនៅក្នុងវត្ត រឿងភិក្ខុដែលឧបាសកផ្គត់ផ្គង់
រឿងភិក្ខុនិយាយអួតអរហត្តផលថាគ្មានក្រ រឿងភិក្ខុព្យាយាម រឿងពួកភិក្ខុនិយាយថា
អាវុសោទាំងឡាយ ភិក្ខុដែលមានសេចក្តីស្តាយក្រោយ ទើបត្រូវខ្លាចមច្ចុ
រឿងពួកភិក្ខុនិយាយថា ធម៌តែបុគ្គលប្រកបព្យាយាមត្រូវហើយ អាចឲ្យប្រោសប្រាណបាន
រឿងភិក្ខុ២រូបជាអ្នកអត់ធន់វេទនា រឿងភិក្ខុ៥រូបដែលព្រាហ្មណ៍និមន្ត
រឿងភិក្ខុ៣រូបនិយាយអួតអរហត្តផល រឿងភិក្ខុឃាត់បង់នូវផ្ទះ រឿងភិក្ខុឃាត់បង់កាមទាំងឡាយ
រឿងភិក្ខុអ្នកត្រេកអរ រឿងភិក្ខុចៀសចេញទៅ រឿងជនពិឃាតគោ២នាក់
ម្នាក់កើតជាអដ្ឋិសង្ខលិកប្រេត ម្នាក់កើតជាមំសបេសីប្រេត
រឿងព្រានសត្វស្លាបកើតជាមំសបិណ្ឌប្រេត រឿងអ្នកសម្លាប់សត្វចៀម
កើតជានិច្ឆវិប្រេត រឿងអ្នកសម្លាប់ជ្រូកកើតជាអសិលោមប្រេត រឿងព្រានម្រឹគកើតជាសត្តិលោមប្រេត
រឿងពេជ្ឈឃាតកើតជាឧសុលោមប្រេត រឿងនាយសារថីកើតជាសូចិលោមប្រេត
រឿងបុរសដែលនិយាយពាក្យញុះញង់កើតជាសូចកប្រេត [គឺសូចិលោមប្រេតទីពីរ
ដែលមានសំដែងទៅខាងមុខ។] រឿងអមាត្យកាត់ក្តីអ្នកស្រុកវៀច កើតជាអណ្ឌភារិប្រេត
[គឺកុម្ភណ្ឌប្រេត ដែលមានសំដែងទៅខាងមុខនោះឯង។] រឿងអ្នកដែលធ្វើបរទារកម្ម
កើតជាប្រេតលិចទៅក្នុងរណ្តៅលាមក
រឿងព្រាហ្មណ៍កំណាចកើតជាប្រេតស៊ីតែលាមកជាប្រក្រតី
រឿងស្រីប្រព្រឹត្តកន្លងចិត្តប្តី កើតជានិច្ឆវិប្រេត រឿងស្រីមេមត់
កើតជាមង្គុលីប្រេត រឿងស្រីមកកើតជាឱកិលិនីប្រេត ព្រោះចាក់ស្រោចរងើកភ្លើងលើស្រីរួមប្តី
រឿងអ្នកពិឃាតចោរ កើតជាប្រេតដាច់ក្បាល រឿងភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ
សាមណេរី ដែលបួសក្នុងសាសនាព្រះពុទ្ធទ្រង់ព្រះនាមកស្សប
ប្រព្រឹត្តធ្វើតែបាបកម្មជាដរាប រឿងស្ទឹងតបោទា រឿងចំបាំងក្នុងក្រុងរាជគ្រឹះ
រឿងដែលចុះឡើងនៃពួកដំរី រឿងសោភិតភិក្ខុជាអរហន្ត រលឹកជាតិបាន៥០០កល្ប។
[២៨៣] សម័យនោះ
ភិក្ខុមួយរួប ពោលអួតអរហត្តផល ដោយនឹកស្មានថាខ្លួនបានសម្រេចពិតហើយ។
ភិក្ខុនោះមានសេចក្តីសង្ស័យថា សិក្ខាបទ
ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តជាស្រេចហើយ អញត្រូវអាបត្តិបារាជិកហើយដឹង។
ភិក្ខុនោះក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគក្នុងកាលនោះឯង។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ (ដំណើរនិយាយអួតអរហត្តផល)
ដោយនឹកស្មានថាខ្លួនបានសម្រេចពិត មិនត្រូវអាបត្តិទេ។
[២៨៤] គ្រានោះ មានភិក្ខុមួយរូបនៅក្នុងព្រៃដោយតាំងចិត្តថា
កាលបើអញនៅក្នុងព្រៃយ៉ាងនេះ អ្នកផងគង់នឹងសរសើរអញ។ អ្នកផងក៏បានសរសើរភិក្ខុនោះ
(មែន)។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ
ប៉ុន្តែអ្នកទាំងឡាយមិនត្រូវតាំងចិត្តនឹងនៅក្នុងព្រៃឲ្យគេសរសើរឡើយ ភិក្ខុណានៅ
(ដោយតាំងចិត្តយ៉ាងនេះ) ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ សម័យនោះ
មានភិក្ខុមួយរូបដើរទៅដើម្បីបិណ្ឌបាត ដោយតាំងចិត្តថា
កាលបើអញដើរទៅបិណ្ឌបាតយ៉ាងនេះ អ្នកផងនឹងសរសើរអញ។
អ្នកផងក៏បានសរសើរភិក្ខុនោះ (មែន)។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ
ប៉ុន្តែអ្នកទាំងឡាយមិនត្រូវតាំងចិត្តនឹងដើរទៅបិណ្ឌបាតឲ្យគេសរសើរឡើយ
ភិក្ខុណាដើរទៅ (ដោយគិតយ៉ាងនោះ) ភិក្ខុនោះត្រូវអាបត្តិទុក្កដ។
[២៨៥] សម័យនោះឯង មានភិក្ខុមួយរូបបានពោលពាក្យនឹងភិក្ខុមួយរូបថា
ម្នាលអាវុសោ ពួកភិក្ខុណាដែលជាសទ្ធិវិហារិករបស់ឧបជ្ឈាយ៍នៃយើង
ភិក្ខុទាំងនោះសុទ្ធតែជាអរហន្តទាំងអស់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។
ក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ
អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គមានប្រាថ្នានឹងអួតអាង។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះ
ភិក្ខុមួយរូបបានពោលពាក្យនឹងភិក្ខុមួយរូបថា ម្នាលអាវុសោ ពួកភិក្ខុណាដែលជាអន្តេវាសិកនៃឧបជ្ឈាយ៍របស់យើង
ភិក្ខុទាំងអស់នោះសុទ្ធតែជាអ្នកមានឫទ្ធិធំ មានអានុភាពច្រើន។
ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។ ទើបក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា
បពិត្រព្រះដ៏មានបុណ្យ ខ្ញុំព្រះអង្គមានបំណងនឹងពោលអួត។ ព្រះអង្គត្រាស់ថា
ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២៨៦] សម័យនោះ មានភិក្ខុមួយរូបដើរចង្ក្រម ដោយតាំងចិត្តថា
កាលបើអញចង្ក្រមយ៉ាងនេះ បណ្តាជននឹងសរសើរអញ។ បណ្តាជនក៏បានសរសើរភិក្ខុនោះ
(មែន)។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ទើបក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ
ប៉ុន្តែអ្នកទាំងឡាយមិនត្រូវដើរចង្ក្រមដោយតាំងចិត្ត
(នឹងឲ្យគេសរសើរដូច្នោះ)ឡើយ ភិក្ខុណាដើរចង្ក្រម (ដោយគិតយ៉ាងនោះ)
ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ សម័យនោះ មានភិក្ខុមួយរូបឈរ ដោយតាំងចិត្ត។បេ។
អង្គុយដោយតាំងចិត្ត។បេ។ ដេកដោយតាំងចិត្តថា កាលបើអញប្រព្រឹត្តយ៉ាងនេះ
អ្នកផងនឹងសរសើរអញ។ អ្នកផងក៏សរសើរភិក្ខុនោះ (មែន)។
ភិក្ខុនោះមានសេចក្តីសង្ស័យ។ ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ
ប៉ុន្តែអ្នកទាំងឡាយមិនត្រូវសម្រេចឥរិយាបថដេក ដោយតាំងចិត្ត
(នឹងឲ្យគេសរសើរដូច្នោះ) ឡើយ ភិក្ខុណាសម្រេច (ឥរិយាបថយ៉ាងនោះ)
ភិក្ខុនោះត្រូវអាបត្តិទុក្កដ។
[២៨៧] សម័យនោះ
មានភិក្ខុមួយរូបពោលអួតឧត្តរិមនុស្សធម្មដល់ភិក្ខុមួយរូប។ ភិក្ខុដែលអួតនោះ
បាននិយាយយ៉ាងនេះថា ម្នាលអាវុសោ សញ្ញោជនធម៌ទាំងឡាយ ខ្ញុំលះបង់អស់ហើយ។
ភិក្ខុអ្នកអួតនោះ ក៏មានសេចក្តីសង្ស័យ។
បានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[២៨៨] សម័យនោះ មានភិក្ខុមួយរូបទៅនៅក្នុងទីស្ងាត់
ក៏ពោលអួតឧត្តរិមនុស្សធម្ម។ មានភិក្ខុអ្នកបានបរចិត្តវិជ្ជា
គឺកិរិយាកំណត់ដឹងចិត្តរបស់អ្នកដទៃ លោកបានហាមប្រាមភិក្ខុនោះថា ម្នាលអាវុសោ
លោកកុំនិយាយអួតឧត្តរិមនុស្សធម្មយ៉ាងនេះឡើយ (ព្រោះ) ឧត្តរិមនុស្សធម្មនុ៎ះ
មិនមានដល់ខ្លួនលោកទេ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។
ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ ក្នុងសម័យនោះ
មានភិក្ខុមួយរូបទៅនៅក្នុងទីស្ងាត់ ហើយពោលអួតឧត្តរិមនុស្សធម្ម។
ទេវតាបានពោលឃាត់ហាមភិក្ខុនោះថា បពិត្រលោកម្ចាស់
លោកកុំពោលអួតឧត្តរិមនុស្សធម្មយ៉ាងនេះ (ពីព្រោះ) ឧត្តរិមនុស្សធម្មនុ៎ះ
មិនទាន់មានដល់ខ្លួនលោកទេ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។
ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[២៨៩] សម័យនោះ មានភិក្ខុមួយរូបបាននិយាយនឹងឧបាសកម្នាក់ថា ម្នាលអ្នកដ៏មានអាយុ
ភិក្ខុណាគង់នៅក្នុងវត្តរបស់អ្នក ភិក្ខុនោះជាព្រះអរហន្ត។
ឯភិក្ខុនោះតែងនៅក្នុងវត្តរបស់ឧបាសកនោះ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។
ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ
អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គមានបំណងនឹងពោលអួត។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ គ្រានោះ
មានភិក្ខុមួយរូបបានពោលពាក្យនេះនឹងឧបាសកម្នាក់ថា ម្នាលអ្នកដ៏មានអាយុ អ្នកបានទំនុកបំរុងភិក្ខុអង្គណាដោយចីវរ
បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ជាបច្ច័យដល់មនុស្សមានជម្ងឺ
ភិក្ខុអង្គនោះជាព្រះអរហន្ត។ ឯឧបាសកនោះក៏តែងទំនុកបំរុងភិក្ខុនោះដោយចីវរ
បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ជាបច្ច័យដល់មនុស្សមានជម្ងឺ។
ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។ ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។
ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមានបំណងនឹងពោលអួត។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ
ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២៩០] សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយបានសួរភិក្ខុនោះថា
លោកដ៏មានអាយុបានសម្រេចដល់ឧត្តរិមនុស្សធម្មហើយឬ។ ភិក្ខុនោះឆ្លើយតបថា
ម្នាលអាវុសោទាំងឡាយ កិរិយាដែលនឹងធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល មិនមែនក្រឡើយ។
ភិក្ខុនោះក៏មានសេចក្តីសង្ស័យថា ភិក្ខុទាំងឡាយឯណា ដែលជាសាវករបស់ព្រះដ៏មានព្រះភាគ
លោកទាំងអម្បាលនោះ ទើបគួរពោលយ៉ាងនេះ
ក៏ខ្លួនអញមិនទាន់បានជាសាវករបស់ព្រះដ៏មានព្រះភាគនៅឡើយ
អញប្រហែលត្រូវអាបត្តិបារាជិកហើយដឹង។ (លុះគិតដូច្នេះហើយ)
ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ
អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គមិនមានបំណងនឹងពោលអួតទេ។ ទើបព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
ភិក្ខុដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ។ ក្នុងសម័យនោះ
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយបានសួរភិក្ខុនោះថា
លោកដ៏មានអាយុមានឧត្តរិមនុស្សធម្មដែរឬ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ
ធម្មតា អ្នកមានព្យាយាមប្រារព្ធហើយ រមែងញុំាងព្រះធម៌ឲ្យប្រោសប្រាណបាន។
សេចក្តីសង្ស័យក៏កើតមានដល់ភិក្ខុនោះ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
ភិក្ខុដែលមិនមានបំណងនឹងអួត មិនត្រូវអាបត្តិឡើយ។ សម័យនោះ
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយបាននិយាយនឹងភិក្ខុនោះថា នែអាវុសោ
លោកកុំគប្បីខ្លាចឡើយ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនខ្លាចសេចក្តីស្លាប់ទេ។
សេចក្តីសង្ស័យក៏កើតមានដល់ភិក្ខុនោះ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
ភិក្ខុដែលមិនមានបំណងនឹងអួត មិនត្រូវអាបត្តិឡើយ។ សម័យនោះ
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយបានពោលពាក្យនេះនឹងភិក្ខុនោះថា
ម្នាលអាវុសោ លោកកុំខ្លាចឡើយ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ
ភិក្ខុណានៅមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយដោយពិតនៅឡើយ
ភិក្ខុនោះទើបត្រូវខ្លាច។ សេចក្តីសង្ស័យក៏កើតមានដល់ភិក្ខុនោះ។បេ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ។
សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយសួរភិក្ខុនោះថា
លោកដ៏មានអាយុមានឧត្តរិមនុស្សធម្មដែរឬ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ
ធម្មតា អ្នកដែលប្រកបដោយព្យាយាមត្រូវហើយ រមែងញុំាងព្រះធម៌ឲ្យប្រោសប្រាណបាន។
ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិឡើយ។ គ្រានោះ
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយសួរភិក្ខុនោះថា
លោកដ៏មានអាយុមានឧត្តរិមនុស្សធម្មដែរឬ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ
ធម្មតាអ្នកមានព្យាយាមប្រារព្ធហើយ រមែងញុំាងព្រះធម៌ឲ្យប្រោសប្រាណបាន។
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ
អ្នកដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ។ សម័យនោះ
មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយសួរភិក្ខុនោះថា
លោកដ៏មានអាយុមានឧត្តរិមនុស្សធម្មដែរឬ។ ភិក្ខុនោះឆ្លើយតបថា
ម្នាលអាវុសោទាំងឡាយ ធម្មតាអ្នកមានព្យាយាមប្រកបត្រូវហើយ
រមែងញុំាងព្រះធម៌ឲ្យប្រោសប្រាណបាន។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកដែលមិនមានបំណងនឹងពោលអួត
មិនត្រូវអាបត្តិទេ។ សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយបានសួរភិក្ខុនោះថា ម្នាលអាវុសោ លោកល្មមអត់ធន់បានទេឬ
លោកល្មមឲ្យប្រព្រឹត្តទៅបានឬទេ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ
បុគ្គលក្រៅការមិនអាចនឹងអត់ធន់បានឡើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកដែលមិនមានបំណងនឹងពោលអួត
មិនត្រូវអាបត្តិទេ។ សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ។
ភិក្ខុទាំងឡាយបានសួរភិក្ខុនោះថា ម្នាលអាវុសោ លោកល្មមអត់ធន់បានទេឬ
លោកល្មមឲ្យប្រព្រឹត្តទៅបានទេឬ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ
បុគ្គលជាបុថុជ្ជន មិនអាចនឹងអត់ធន់បានឡើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
បានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា
ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា
បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមានបំណងនឹងពោលអួត។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២៩១] សម័យនោះ មានព្រាហ្មណ៍ម្នាក់បាននិមន្តពួកភិក្ខុ
ហើយបានទទួលពាក្យទូលថា បពិត្រលោកដ៏ចម្រើនទាំងឡាយ
សូមលោកជាអរហន្តទាំងឡាយនិមន្តចូលមក។ ភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យថា យើងទាំងឡាយ
មិនមែនជាព្រះអរហន្តទេ ប៉ុន្តែ ព្រាហ្មណ៍នេះនិយាយលើកយើងទាំងឡាយដោយពាក្យថា
ព្រះអរហន្ត យើងរាល់គ្នាត្រូវប្រតិបត្តិដូចម្តេចហ្ន៎។
ទើបភិក្ខុទាំងនោះក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍ពោលដោយសេចក្តីជ្រះថ្លា
មិនត្រូវអាបត្តិទេ។ សម័យនោះ
មានព្រាហ្មណ៍ម្នាក់និមន្តភិក្ខុទាំងឡាយហើយបានពោលពាក្យថា
បពិត្រលោកដ៏ចម្រើនទាំងឡាយ សូមលោកជាអរហន្តទាំងឡាយនិមន្តគង់។បេ។
បពិត្រលោកដ៏ចម្រើនទាំងឡាយ សូមលោកជាអរហន្តទាំងឡាយនិមន្តឆាន់។បេ។ បពិត្រលោកដ៏ចម្រើនទាំងឡាយ
សូមលោកជាអរហន្តទាំងឡាយនិមន្តឆាន់ឲ្យឆ្អែត។បេ។ បពិត្រលោកដ៏ចម្រើនទាំងឡាយ
សូមលោកជាអរហន្តទាំងឡាយនិមន្តទៅចុះ។ ភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យថា
យើងទាំងឡាយមិនមែនជាអរហន្តទេ ក៏ព្រាហ្មណ៍នេះនិយាយលើកយើងដោយពាក្យថា ព្រះអរហន្ត
យើងគួរប្រតិបត្តិដូចម្តេចហ្ន៎។
ភិក្ខុទាំងនោះក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍ពោលដោយសេចក្តីជ្រះថ្លា
មិនត្រូវអាបត្តិទេ។
[២៩២] សម័យនោះ
មានភិក្ខុមួយរូបពោលអួតឧត្តរិមនុស្សធម្មចំពោះភិក្ខុមួយរូប។ ភិក្ខុដែលពោលអួតនោះបាននិយាយយ៉ាងនេះថាម្នាលអាវុសោ
អាសវធម៌ទាំងឡាយខ្ញុំបានលះបង់អស់ហើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុអ្នកឯងត្រូវអាបត្តិបារាជិកហើយ។ គ្រានោះ
មានភិក្ខុមួយរូប ពោលអួតឧត្តរិមនុស្សធម្មចំពោះភិក្ខុមួយរូប។
ភិក្ខុដែលពោលអួតនោះបាននិយាយយ៉ាងនេះថា ម្នាលអាវុសោ ក៏ឧត្តរិមនុស្សធម្មទាំងនេះ
ខ្ញុំករុណាមានសព្វគ្រប់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។
ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះ មានភិក្ខុមួយរូប
ពោលអួតឧត្តរិមនុស្សធម្មចំពោះភិក្ខុមួយរូប។
ភិក្ខុដែលពោលអួតនោះបានពោលយ៉ាងនេះថា ម្នាលអាវុសោ
ខ្ញុំឃើញចំពោះខ្លួនឯងក្នុងធម៌ទាំងនោះ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។
ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[២៩៣] សម័យនោះ ជនទាំងឡាយជាញាតិបាននិមន្តភិក្ខុមួយរូបថា
បពិត្យលោកដ៏ចម្រើន សូមលោកនិមន្តមកនៅគ្រប់គ្រងផ្ទះ។ ភិក្ខុនោះឆ្លើយតបថា
ម្នាលអាវុសោទាំងឡាយបុគ្គលដូចជាអាត្មា មិនគួរដើម្បីនឹងនៅគ្រប់គ្រងផ្ទះទេ។
ភិក្ខុនោះមានសេចក្តីសង្ស័យ។ ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។
ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គគ្មានបំណងនឹងពោលអួតទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ
អ្នកដែលគ្មានបំណងនឹងពោលអួតមិនត្រូវអាបត្តិទេ។ សម័យនោះ
ជនទាំងឡាយជាញាតិបាននិមន្តភិក្ខុមួយរូបថា បពិត្រលោកដ៏ចម្រើន
សូមលោកនិមន្តមកបរិភោគកាមទាំងឡាយចុះ។ ភិក្ខុនោះឆ្លើយតបថា
ម្នាលអ្នកដ៏មានអាយុទាំងឡាយ ឯកាមទាំងឡាយ អាត្មាឃាត់រាំងរាបានហើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។
ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា
ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា
បពិត្រព្រះដ៏មានព្រះភាគខ្ញុំព្រះអង្គមិនមានបំណងនឹងពោលអួតទេ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុអ្នកដែលគ្មានបំណងនឹងអួត មិនត្រូវអាបត្តិទេ។
សម័យនោះ ជនទាំងឡាយជាញាតិបានសួរភិក្ខុមួយរូបថា បពិត្រលោកដ៏ចម្រើន
លោកម្ចាស់ត្រេកសប្បាយ ដែរឬទេ។ ភិក្ខុនោះនិយាយថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ
អាត្មាត្រេកសប្បាយដែរ (តែត្រេក សប្បាយ) ដោយសេចក្តីសប្បាយដ៏ឧត្តម។
ភិក្ខុនោះមានសេចក្តីសង្ស័យថា ភិក្ខុទាំងឡាយណា
មួយដែលជាសាវករបស់ព្រះដ៏មានព្រះភាគ ភិក្ខុទាំងនោះទើបគួរពោលពាក្យយ៉ាងនេះបាន
ក៏ខ្លួនអញមិនមែនជាសាវករបស់ព្រះដ៏មានព្រះភាគទេ
អញត្រូវអាបត្តិបារាជិកហើយដឹង។ ភិក្ខុនោះក៏ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។
ភិក្ខុនោះក៏ទូលតបថា បពិត្រព្រះដ៏មានព្រះភាគ
ខ្ញុំព្រះអង្គគ្មានបំណងនឹងពោលអួតទេ។ ព្រះអង្គត្រាស់ថា
ម្នាលភិក្ខុអ្នកដែលគ្មានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ។
[២៩៤] សម័យនោះ មានភិក្ខុច្រើនរូបនៅចាំវស្សាក្នុងអាវាសមួយ
បានធ្វើកតិកា (ណាត់គ្នា) ថា ភិក្ខុអង្គណានឹងចេញចាកអាវាសនេះជាមុនគេ
យើងទាំងឡាយនឹងដឹងថា ភិក្ខុអង្គនោះជាព្រះអរហន្ត។
មានភិក្ខុមួយរូបចេញចាកអាវាសនោះទៅមុនគេ ដោយគិតថា
ភិក្ខុទាំងនោះចូរដឹងនូវអញថាជាព្រះអរហន្តចុះ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា
អញត្រូវអាបត្តិបារាជិកហើយដឹង។ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[២៩៥] គ្រានោះ ព្រះពុទ្ធដ៏មានជោគ
ទ្រង់គង់នៅក្នុងវត្តវេឡុងវនកលន្ទកនិវាបស្ថាន។ សម័យនោះ
ព្រះលក្ខណត្ថេរនឹងព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុ គង់នៅលើភ្នំគិជ្ឈកូដ។
គ្រានោះឯង ព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុ
ស្លៀកស្បង់ទ្រង់បាត្រនិងចីវរចូលសំដៅទៅឯទីដែលព្រះលក្ខណត្ថេរគង់
ក្នុងវេលាបុព្វណ្ហសម័យ លុះចូលទៅដល់ហើយ បានពោលពាក្យនេះនឹងព្រះលក្ខណត្ថេរដ៏មានអាយុថា
ម្នាលអាវុសោលក្ខណៈ មកយើងនឹងចូលទៅកាន់ក្រុងរាជគ្រឹះដើម្បីបិណ្ឌបាត។
ព្រះលក្ខណត្ថេរដ៏មានអាយុ ក៏ទទួលពាក្យព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុថា
ករុណា អាវុសោ។ គ្រាដែលព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុ
កំពុងតែចុះអំពីភ្នំគិជ្ឈកូដ(ដល់មក)ត្រង់កន្លែងមួយក៏បានធ្វើនូវញញឹមឲ្យប្រាកដ។
លំដាប់នោះ ព្រះលក្ខណត្ថេរដ៏មានអាយុ ក៏សួរព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុថា
ម្នាលអាវុសោមហាមោគ្គល្លានអ្វីជាហេតុ អ្វីជាបច្ច័យ
ចំពោះកិរិយាធ្វើនូវញញឹមឲ្យប្រាកដ(នេះ)។ ព្រះមហាមោគ្គល្លានត្ថេរឆ្លើយតបថា
ម្នាលអាវុសោលក្ខណៈ កាលនេះមិនមែនជាកាលគួរនឹងព្យាករប្រស្នានេះទេ
លោកចូរសួរប្រស្នានេះនឹងខ្ញុំក្នុងសំណាក់ព្រះដ៏មានព្រះភាគចុះ។ លំដាប់នោះ
ព្រះលក្ខណត្ថេរដ៏មានអាយុ និងព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុ
ក៏និមន្តទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ហើយត្រឡប់អំពីបិណ្ឌបាតក្នុងវេលាក្រោយភត្ត
ទើបចូលទៅ គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ
ថ្វាយបង្គំព្រះដ៏មានព្រះភាគរួចហើយ ក៏អង្គុយ ក្នុងទីដ៏សមគួរ។
ព្រះលក្ខណត្ថេរដ៏មានអាយុ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះនឹង
ព្រះមហាមោគ្គល្លានដ៏មានអាយុថា ក្នុងថ្ងៃនេះ មហាមោគ្គល្លានដ៏មានអាយុ
កាលដែលចុះអំពីភ្នំគិជ្ឈកូដបានធ្វើនូវញញឹមឲ្យប្រាកដក្នុងកន្លែងមួយ
ម្នាលអាវុសោមោគ្គល្លាន អ្វីជាហេតុ អ្វីជាបច្ច័យ
ចំពោះកិរិយាធ្វើនូវញញឹមឲ្យប្រាកដនោះ។ ព្រះមហាមោគ្គល្លានត្ថេរឆ្លើយតបថា
ម្នាលអាវុសោ ក្នុងថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ
បានឃើញអដ្ឋិសង្ខលិកប្រេត [ប្រេតឥតមានសាច់ឈាមឡើយ
មានតែរាងឆ្អឹង] កំពុងតែអណ្តែតឯអាកាស ពពួកត្មាត ពពួកខ្លែង
ពពួករអាត [បានពិនិត្យមើលក្នុងគម្ពីរទាំងពួងមានអភិធានប្បទីបិកាជាដើម
ឃើញថា កង្ក ប្រែថា ខ្លែង កុលល ប្រែថា រអាត ឬ ប្រមង់។ ត្រង់កង្កាបិ ក្នុងទីនេះ
ឱ.ម.ជា កាកាបិ(ក្អែក)។ សត្វទាំង៣ពួកនេះមិនមែនសត្វធម្មតាមែនទែនទេ
គឺសត្វដែលកើតអំពីបាបកម្មរបស់ប្រេតនុ៎ះឯង] ដេញតាម
ចោមឆាបចឹកចោះភើចជញ្ជែងអដ្ឋិសង្ខលិកប្រេតនោះតាមចន្លោះនៃឆ្អឹងជំនីទាំងឡាយ
អដ្ឋិសង្ខលិក ប្រេតនោះចេះតែស្រែកថ្ងូរ ម្នាលអាវុសោ ទើបខ្ញុំមានបរិវិតក្កថា
យីអើហ្ន៎ (នេះហៅពេញ) ជាអស្ចារ្យ យីអើហ្ន៎ មិនធ្លាប់កើតមានសោះឡើយ
សត្វបែបនេះនឹងត្រឡប់ទៅជាមានខ្លះតើ យក្សបែបនេះនឹង ត្រឡប់ទៅជាមានខ្លះ
ប្រេតបែបនេះនឹងត្រឡប់ទៅជាមានខ្លះ កិរិយាត្រឡប់បានរូបរាងបែបនេះ នឹងត្រឡប់ទៅជាមានខ្លះដែរតើ។
ភិក្ខុទាំងឡាយទើបពោលទោស តិះដៀល បន្តុះបង្អាប់ថា
ព្រះមហាមោគ្គល្លានដ៏មានអាយុពោលអួតឧត្តរិមនុស្សធម្ម។ គ្រានោះ
ព្រះដ៏មានព្រះភាគត្រាស់ហៅពួកភិក្ខុ មកហើយត្រាស់ប្រាប់ថា ម្នាលភិក្ខុទាំងឡាយ
សាវកទាំងឡាយមានចក្ខុកើតពិតហើយ ម្នាលភិក្ខុទាំងឡាយ
សាវកទាំងឡាយមានញាណកើតពិតហើយ ព្រោះហេតុថា សាវកនឹងដឹង ឬនឹងឃើញ ប្រេតបែបនេះ
ឬថានឹងធ្វើប្រេតបែបនេះឲ្យជាបន្ទាល់ (របស់តថាគត) ម្នាលភិក្ខុទាំងឡាយ សត្វនោះ
តថាគតបានឃើញពីក្នុងកាលមុនរួចមកហើយ ប៉ុន្តែតថាគតមិនបានសំដែង ព្រោះថា
បើតថាគត សំដែងទៅ ពពួកជនដទៃមិនជឿ (ពាក្យ) តថាគត ពពួកជនណាដែលមិនជឿតថាគត
សេចក្តីដែលមិនជឿនោះនឹងនាំឲ្យខានបានប្រយោជន៍
នាំឲ្យបានសេចក្តីទុក្ខអស់កាលយូរអង្វែងដល់ពពួកជនទាំងនោះ ម្នាលភិក្ខុទាំងឡាយ
សត្វនុ៎ះ (កាលពីដើម) ជាអ្នកពិឃាតគោ ក្នុងក្រុងរាជគ្រឹះនេះឯង ដោយកម្មវិបាកនោះ
អ្នកពិឃាតគោនោះទៅឆេះនៅក្នុងនរកអស់ឆ្នាំដ៏ច្រើន គឺអស់រយពាន់ សែនឆ្នាំ ដ៏ច្រើន
ដោយសេសសល់នៃកម្មវិបាកនោះ ក៏ត្រឡប់មកទទួលផលគឺ ត្រឡប់បានូវអត្តភាព បែបនេះឯង។
ម្នាលភិក្ខុទាំងឡាយមោគ្គល្លានពោលពាក្យពិត ម្នាលភិក្ខុទាំងឡាយ
មោគ្គល្លានមិនត្រូវអាបត្តិទេ។បេ។ ម្នាលអាវុសោលក្ខណ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញមំសបេសីប្រេត [ប្រេតមានរាងកាយដូចជាចម្រៀកសាច់] កំពុងតែអណ្តែតទៅឯអាកាស
ពពួកត្មាត ខ្លែង រអាត ដេញតាមចោមឆាបចឹកចោះជញ្ជែងមំសបេសីប្រេតនោះឯង
មំសបេសីប្រេតនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយសត្វនុ៎ះ (កាលពីដើម)
ជាអ្នកពិឃាតគោ ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោលក្ខណ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញមំសបិណ្ឌប្រេត [ប្រេតមានរាងកាយដូចជាដុំសាច់] កំពុងតែអណ្តែតទៅឯអាកាស
ពពួកត្មាត ខ្លែង រអាត ដេញតាមចោម ឆាបចឹកចោះជញ្ជែងមំសបិណ្ឌប្រេតនោះឯង
មំសបិណ្ឌប្រេតនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយសត្វនុ៎ះ (កាលពីដើម)
ជាព្រានសត្វស្លាប ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោ លក្ខណៈ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញបុរសដែលកើតជានិច្ឆចវិប្រេត [ប្រេតមានរាងកាយរងាលឥតស្បែក] កំពុងតែអណ្តែតទៅឯអាកាស
ពពួកត្មាត ខ្លែង រអាត ដេញតាមចោមឆាបចឹកចោះជញ្ជែងនិច្ឆវិប្រេតនោះឯង
និច្ឆប្រេតនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម)
ជាអ្នកសម្លាប់សត្វចៀម ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោលក្ខណៈ
ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញបុរសដែលកើតជាអសិលោមប្រេត [ប្រេតមានដាវដោតជាប់នឹងរាងកាយដូចជារោម] កំពុងតែអណ្តែតទៅឯអាកាស
ដាវទាំងឡាយរបស់ប្រេតនោះអណ្តែតខ្ពស់ឡើងៗ
ហើយធ្លាក់មកដោតជាប់ព្ធដ៏កាយនៃប្រេតនោះឯង អសិលោមប្រេតនោះចេះតែស្រែកថ្ងូរ។បេ។
ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអ្នកពិឃាតជ្រូកចិញ្ចឹមជីវិត
ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលកើតជាសត្តិលោមប្រេត [ប្រេតមានលំពែងដោតជាប់នឹងរាងកាយដូចជារោម)
កំពុងតែអណ្តែតទៅឯអាកាស លំពែងទាំងឡាយរបស់ប្រេតនោះអណ្តែតខ្ពស់ឡើងៗ
ហើយធ្លាក់មកដោតជាប់ព្ធដ៏កាយនៃប្រេតនោះឯង
សត្តិលោមប្រេតនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម)
ជាព្រានម្រឹគ ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោល្ខណៈ ថ្ងៃនេះខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលកើតជាឧសុលោមប្រេត [ប្រេតមានព្រួញដោតជាប់នឹងរាងកាយដូចជារោម] កំពុងតែអណ្តែតទៅឯអាកាស
ព្រួញទាំងឡាយរបស់ប្រេតនោះអណ្តែតខ្ពស់ឡើងៗ
ហើយធ្លាក់មកដោតជាប់ព្ធដ៏កាយនៃប្រេតនោះឯង ឧសុលោមប្រេតនោះចេះតែស្រែកថ្ងូរ។បេ។
ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាពេជ្ឈឃាត [ជាពេជ្ឈឃាតបាញ់មនុស្សទោសដោយព្រួញ។] ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។
ម្នាលអាវុសោល្ខណៈ
ថ្ងៃនេះខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលកើតជាសូចិលោមប្រេត [ប្រេតមានម្ជុលដោតជាប់នឹងរាងកាយដូចជារោម] កំពុងតែអណ្តែតទៅឯអាកាស
ម្ជុលទាំងឡាយរបស់ប្រេតនោះអណ្តែតខ្ពស់ឡើងៗ
ហើយធ្លាក់មកដោតជាប់ព្ធដ៏កាយនៃប្រេតនោះឯង សូចិលោមប្រេតនោះចេះតែស្រែកថ្ងូរ។បេ។
ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជានាយសារថី
ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោលក្ខណៈថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលកើតជាសូចិលោមប្រេត [ប្រេតមានដែកស្រួចចាក់ខ្ទាស់ច្រូងច្រាងនារាងកាយដូចជារោម] កំពុងតែអណ្តែតទៅឯអាកាស
ដែកស្រួចទាំងឡាយរបស់ប្រេតនោះដោតចូលទៅតាមក្បាល ហើយធ្លាយចេញមកតាមមាត់
ដោតចូលទៅតាមមាត់ ហើយធ្លាយចេញមកខាងទ្រូង ដោតចូលទៅតាមទ្រូង
ហើយធ្លាយចេញមកខាងពោះ ដោតចូលទៅតាមពោះ ហើយធ្លាយចេញមកខាងភ្លៅ (ទាំងពីរ)
ដោតចូលទៅតាមភ្លៅ (ទាំងពីរ) ហើយធ្លាយចេញមកខាងស្មង (ទាំងពីរ) ដោតចូលទៅតាមស្មង
(ទាំងពីរ) ហើយធ្លាយចេញមកខាងជើង (ទាំងពីរ) សូចិលោមប្រេតនោះចេះតែស្រែកថ្ងូរ។បេ។
ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអ្នកញុះញង់គេ
ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោលក្ខណៈថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលកើតជាកុម្ភណ្ឌប្រេត [ប្រេតមានអណ្ឌៈ
(ពងល្វា) ប៉ុនក្អមយ៉ាងធំ។] កំពុងតែអណ្តែតទៅឯអាកាស
ប្រេតនោះកាលបើដើរលុះតែលើកអណ្ឌៈទាំងនោះលី
ទើបដើរទៅបាន កាលបើអង្គុយ ក៏ចេះតែអង្គុយសង្កត់លើអណ្ឌៈទាំងនោះឯង ពពួកត្មាត
ខ្លែង រអាត ដេញតាមចោមឆាប ចឹកចោះជញ្ជែង កុម្ភណ្ឌប្រេតនោះចេះតែស្រែកថ្ងូរ។បេ។
ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម)
ជាអមាត្យអ្នកវិនិច្ឆ័យក្តីនៃអ្នកស្រុកដោយអំពើវៀច
ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលលិចចុះទាំងក្បាលទៅក្នុងរណ្តៅលាមក [ហៅគូថខាទិប្រេត]។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអ្នកធ្វើបរទារកម្ម
ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលលិចចុះទាំងក្បាលទៅក្នុងរណ្តៅលាមក [ហៅគូថខាទិប្រេត]កំពុងតែ (ចាប់) លាមកដោយដៃទាំងពីរស៊ី។បេ។
ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម)
ជាព្រាហ្មណ៍កំណាចក្នុងក្រុងរាជគ្រឹះនេះឯង ព្រហ្មណ៍នោះ
កាលក្នុងសាសនាព្រះសម្មាសម្ពុទ្ធព្រះនាមកស្សប បាននិមន្តភិក្ខុសង្ឃដោយ
(ពាក្យថានិមន្តឆាន់) ភត្តាហារ ក៏ចាក់លាមកពេញក្នុងស្នូក
រួចហើយប្រើគេឲ្យប្រាប់ភត្តកាលថា [ពេលដែលចាត់ចែងចង្ហាន់ស្រេចហើយ ត្រូវនិមន្តឆាន់] បពិត្រលោកដ៏ចម្រើនទាំងឡាយ
សូមលោកម្ចាស់និមន្តឆាន់ (ចង្ហាន់)ទាល់ឆ្អែតក្នុងទីនេះផង សូមនិមន្តយក
(ចង្ហាន់) អំពីទីនេះទៅផង ដោយកម្មវិបាកនោះ
ព្រាហ្មណ៍កំណាចនោះក៏ឆេះនៅក្នុងនរកអស់ឆ្នាំដ៏ច្រើន គឺអស់រយ ពាន់
សែនឆ្នាំដ៏ច្រើន ដោយសំណល់នៃកម្មវិបាកនោះឯង
ក៏បានមកសោយនូវផលកម្មដែលត្រឡប់បាននូវអត្តភាពបែបនេះ
ម្នាលភិក្ខុទាំងឡាយមោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ
មោគ្គល្លានមិនត្រូវអាបត្តិទេ។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញស្រីដែលកើតជានិច្ចវិប្រេត [ប្រេតមានរាងកាយរងាលឥតស្បែក] កំពុងតែអណ្តែតទៅឯអាកាស
ពពួកត្មាត ខ្លែង រអាត ដេញតាមចោមឆាប ចឹកចោះ ជញ្ជែងនិច្ចវិប្រេតនោះឯង
និច្ចវិប្រេតនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ
(កាលពីដើម)ជាស្រីប្រព្រឹត្តកន្លងចិត្តប្តីក្នុងក្រុងរាជគ្រឹះនេះឯង។បេ។
ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ
មោគ្គល្លានមិនត្រូវអាបត្តិទេ។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញស្រីដែលកើតជាមង្គុលីប្រេត [ប្រេតមានរាងកាយអាក្រក់គួរខ្ពើមឆ្អើម] មានក្លិនស្អុយ
កំពុងតែអណ្តែតទៅឯអាកាស ពពួកត្មាត ខ្លែង រអាត ដេញតាមចោមឆាប ចឹកចោះ
ជញ្ជែងមង្គុលីប្រេតប្រេតនោះឯង មង្គុលីប្រេតនោះចេះតែស្រែកថ្ងូរ។បេ។
ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (កាលពីដើម)
ជាស្រីមេមត់ក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញស្រីដែលកើតជាឳកិលិនីប្រេត [ប្រេតមានរាងកាយស្រោចដោយរងើកភ្លើង] ឆេះរោលដោយរងើកភ្លើង
មានរងើកភ្លើងធ្លាក់ស្រោចលើខ្លួន (ក្តៅអន្ទះសារ) កំពុងតែអណ្តែតទៅឯអាកាស
ឳកិលិនីប្រេតនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (កាលពីដើម)
ជាអគ្គមហេសីនៃស្តេចក្នុងដែនកលិង្គ ជាស្រីមានចិត្តឫស្យា
បានចាក់រងើកភ្លើងមួយអម្បែងលើស្រីជាសត្រូវ។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ
ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញអសីសកពន្ធប្រេត [ប្រេតឥតក្បាល
មានរូបសណ្ឋានដូចសាកអសុភដាច់ក្បាល] កំពុងតែអណ្តែតទៅឯអាកាស
ប្រេតនោះមានភ្នែក និងមុខនៅត្រង់ទ្រូង ពពួកត្មាត ខ្លែង រអាត ដេញតាមចោមឆាបចឹក
ចោះជញ្ជែងនូវអសីសកពន្ធប្រេតនោះឯង ប្រេតនោះចេះតែស្រែកថ្ងូរ។បេ។
ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម)
ជាអ្នកពិឃាតចោរឈ្មោះទារមិកក្នុងក្រុងរាជគ្រឹះនេះឯង។បេ។ ម្នាលអាវុសោលក្ខណៈ
ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញភិក្ខុ [ហៅភិក្ខុប្រេត
គឺប្រេតមានភេទដូចជាភិក្ខុ] កំពុងតែអណ្តែតទៅឯអាកាស
សង្ឃាដិរបស់ភិក្ខុនោះក្តី មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ បាត្រក្តី
ក៏មានភ្លើងឆេះភ្លឺ វត្ថពន្ធចង្កេះក្តីក៏មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ
រាងកាយរបស់ភិក្ខុនោះក្តី ក៏មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ
ភិក្ខុនោះចេះតែស្រែកថ្ងូរ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនុ៎ះ
ជាភិក្ខុបាបក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធព្រះនាមកស្សប។បេ។
ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញភិក្ខុនី [ហៅសិក្ខមានាប្រេត] បានឃើញសាមណេរ [ហៅសាមណេរប្រេត] បានឃើញសាមណេរី [ហៅសាមណេរីប្រេត] កំពុងតែអណ្តែតទៅឯអាកាស
សង្ឃាដិរបស់សាមណេរីនោះក្តី មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ បាត្រក្តី
ក៏មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ វត្តពន្ធចង្កេះក្តី ក៏មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ
រាងកាយក្តី ក៏មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ សាមណេរីនោះចេះតែស្រែកថ្ងូរ
ម្នាលអាវុសោលក្ខណៈ ខ្ញុំក៏មានបរិវិតក្កថា យីអើហ្ន៎ (នេះហៅពេញ) ជាអស្ចារ្យ
យីអើហ្ន៎ មិនដែលកើតមានសោះឡើយ សត្វបែបនេះ នឹងត្រឡប់ទៅជាមានខ្លះទេតើ
យក្សបែបនេះ នឹងត្រឡប់ទៅជាមានខ្លះ ប្រេតបែបនេះ នឹងត្រឡប់ទៅជាមានខ្លះ
កិរិយាត្រឡប់បាននូវអត្តភាពបែបនេះ ក៏សឹងមានខ្លះដែរតើ។ ភិក្ខុទាំងឡាយក៏ពោលទោស
តិះដៀល បន្តុះបង្អាប់ថា ព្រះមហាមោគ្គល្លានដ៏មានអាយុ ពោលអួតឧត្តរិមនុស្សធម្ម។
គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកហើយ ទើបត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះសាវកទាំងឡាយមានចក្ខុកើតពិតហើយ
ម្នាលភិក្ខុទាំងឡាយសាវកទាំងឡាយមានញាណកើតពិតហើយ ព្រោះហេតុថាសាវកនឹងដឹង
ឬឃើញសាមណេរីបែបនេះ ឬថានឹងធ្វើនូវសាមណេរីបែបនេះឲ្យជាបន្ទាល់
ម្នាលភិក្ខុទាំងឡាយ សាមណេរីនោះ តថាគតបានឃើញតាំងពីក្នុងកាលមុនរួចមកហើយដែរ
តែតថាគតមិនបានសំដែងប្រាប់
ព្រោះថាបើតថាគតសម្តែងប្រាប់ទៅជនទាំងឡាយឯទៀតគេក៏មិនជឿ
ពួកជនណាដែលមិនជឿពាក្យតថាគត
សេចក្តីដែលមិនជឿនោះនឹងនាំឲ្យបាននូវកម្មមិនមែនជាប្រយោជន៍
នឹងនាំឲ្យបានសេចក្តីទុក្ខអស់កាលយូរអង្វែងដល់ជនទាំងនោះ ម្នាលភិក្ខុទាំងឡាយ
សាមណេរីនុ៎ះ ជាសាមណេរីបាបក្នុងសាសនាព្រះសម្មាសម្ពុទ្ធព្រះនាមកស្សប
ដោយកម្មវិបាកនោះ សាមណេរីនោះឆេះនៅក្នុងនរកអស់ឆ្នាំដ៏ច្រើន
គឺថាអស់រយ-ពាន់-សែនឆ្នាំដ៏ច្រើន ដោយសំណល់នៃកម្មវិបាកនោះ
ទើបបានមកសោយផលកម្មដែលត្រឡប់បាននូវអត្តភាពបែបនេះ ម្នាលភិក្ខុទាំងឡាយ
មោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានមិនត្រូវអាបត្តិទេ។
[២៩៦] គ្រានោះ
ព្រះមហាមោគ្គល្លានដ៏មានអាយុហៅភិក្ខុទាំងឡាយមកហើយនិយាយប្រាប់ថា
ម្នាលអាវុសោទាំងឡាយ ស្ទឹងតបោទានេះហូរមកអំពីអន្លង់ទឹកណា អន្លង់នោះមានទឹកថ្លា
ទឹកត្រជាក់ ទឹកឆ្ងាញ់ ទឹកស្អាត មានកំពង់ដ៏ល្អគួរជាទីរីករាយមានត្រី
និងអណ្តើកដ៏ច្រើនមានទាំងផ្កាឈូកប៉ុនៗកង់ (នៃរថ) រីកស្គុះស្គាយ
តែថាស្ទឹងតបោទានេះ មានទឹកក្តៅហូរមក។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល
បន្តុះបង្អាប់ថា ហេតុអ្វីព្រះមហាមោគ្គល្លានពោលយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ
ស្ទឹងតបោទានេះហូរមកអំពីអន្លង់ទឹកណាអន្លង់នោះមានទឹកថ្លា ទឹកត្រជាក់
ទឹកឆ្ងាញ់ ទឹកស្អាត មានកំពង់ដ៏ល្អគួរជាទីរីករាយ មានត្រី និងអណ្តើកដ៏ច្រើន
មានទាំងផ្កាឈូកប៉ុនៗកង់ (នៃរថ) រីកស្គុះស្គាយ តែថាស្ទឹងតបោទានេះមានទឹកក្តៅហូរមក
ព្រះមហាមោគ្គល្លានដ៏មានអាយុពោលអួតឧត្តរិមនុស្សធម្ម (ទេតើ)។
ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា
ម្នាលភិក្ខុទាំងឡាយ ស្ទឹងតបោទានេះហូរមកអំពីអន្លង់ទឹកណា អន្លង់នោះមានទឹកថ្លា
ទឹកត្រជាក់ ទឹកឆ្ងាញ់ ទឹកស្អាត មានកំពង់ដ៏ល្អគួរជាទីរីករាយ មានត្រី
និងអណ្តើកដ៏ច្រើន មានទាំងផ្កាឈូកប៉ុនៗកង់ (នៃរថ) រីកស្គុះស្គាយ
ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែស្ទឹងតបោទានេះមកតាមចន្លោះនៃមហានរកទាំងពីរ [អដ្ឋកថាពន្យល់សេចក្តីថា
មានមហាបេតលោវា គឺលោកជាស្ថានលំនៅដ៏ធំសម្រាប់ពួកប្រេត នៅចំក្រុងរាជគ្រឹះ
ស្ទឹងតបោទានេះមកតាមចន្លោះនៃមហាលោហកុម្ភឺនរកទាំងពីរត្រង់មកលើមហាបេតលោកនោះ
ព្រោះហេតុដូច្នោះ បានជាមានទឹកក្តៅហូរមក] ព្រោះហេតុនោះ
បានជាស្ទឹងតបោទានេះមានទឹកក្តៅហូរមក
ម្នាលភិក្ខុទាំងឡាយមោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ
មោគ្គល្លានមិនត្រូវអាបត្តិទេ។
[២៩៧] សម័យនោះព្រះរាជាទ្រង់ព្រះនាមពិម្ពិសារជាឥស្សរៈក្នុងដែនមគធៈ
ជាអធិបតីលើសេនាកំពុងតែតសង្គ្រាមជាមួយនឹងពពួកស្តេចលិច្ឆវី ក៏ទ្រង់បាក់ទ័ព
(បរាជ័យ)។ លុះកាលជាខាងក្រោយមក ព្រះរាជាទ្រង់ត្រាស់ឲ្យកេណ្ឌប្រមូលពួកសេនា
ហើយទ្រង់ផ្ចាញ់ពពួកស្តេចលិច្ឆវីបានវិញ។
ស្តេចក៏ទ្រង់ឲ្យទូងវិជយភេរីទៅក្នុទីសង្គ្រាមដោយប្រកាសសេចក្តីថា
ពពួកស្តេចលិច្ឆវី ព្រះរាជាទ្រង់ឲ្យបាក់ទ័ព (បរាជ័យ) បានហើយ។
គ្រានោះព្រះមហាមោគ្គល្លានដ៏មានអាយុបានហៅពួកភិក្ខុមក ហើយប្រាប់ថា
ម្នាលអាវុសោទាំងឡាយ ព្រះបាទពិម្ពិសារទ្រង់ផ្ចាញ់ពួកស្តេចលិច្ឆវីបានហើយ
ទើបទ្រង់ឲ្យទូងវិជយភេរីទៅក្នុងទីសង្គ្រាមដោយប្រកាសសេចក្តីថា
ពពួកស្តេចលិច្ឆវី ព្រះរាជាទ្រង់ឲ្យបាក់ទ័ព (បរាជ័យ) បានហើយ។ ភិក្ខុទាំងឡាយ
ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វីបានជាព្រះមហាមោគ្គល្លានពោលយ៉ាងនេះថា
ម្នាលអាវុសោទាំងឡាយ ព្រះបាទពិម្ពិសារ ទ្រង់ផ្ចាញ់ពួកសេ្តចលិច្ឆវីបានហើយ
ក៏ទ្រង់ឲ្យទូងវិជយភេរីទៅក្នុងទីសង្គ្រាម ដោយប្រកាសសេចក្តីថា
ពពួកស្តេចលិច្ឆវី ព្រះរាជាទ្រង់ឲ្យបាក់ទ័ព (បរាជ័យ) បានហើយ
ព្រះមហាមោគ្គល្លានដ៏មានអាយុពោលអួតឧត្តរិមនុស្សធម្ម (ទេតើ)។
ភិក្ខុទាំងនោះក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រះបាទពិម្ពិសារទ្រង់បាក់ទ័ព
(បរាជ័យចាញ់) ពួកស្តេចលិច្ឆវីជាន់ដំបូង លុះកាលជាខាងក្រោយ
ស្តេចទ្រង់ឲ្យកេណ្ឌប្រមូលពួកសេនាបាន ទើបផ្ចាញ់ពួកស្តេចលិច្ឆវីបានវិញ
ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ
មោគ្គល្លានមិនត្រូវអាបត្តិទេ។
[២៩៨] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ហៅភិក្ខុទាំងឡាយមក
ហើយប្រាប់ថា ម្នាលអាវុសោទាំងឡាយ ថ្ងៃនេះ ខ្ញុំបានចូលសមាធិ
ឥតមានកំរើកប្រែប្រួល ទៀបឆ្នេរស្ទឹងឈ្មោះសប្បិនិកា បានឮសូរសម្រែកដំរីទាំងឡាយ
ដែលកំពុងតែចុះឡើង ស្រែកបន្លឺកោញ្ចនាទ [ដាក់ប្រមោយក្នុងមាត់
ជញ្ជួចឮសូរដូចជាសម្រែកក្រៀល។]។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល
បន្តុះបង្អាប់ថា ហេតុអ្វីបានជាព្រះមហាមោគ្គល្លានដ៏មានអាយុពោលយ៉ាងនេះថា
ម្នាលអាវុសោទាំងឡាយ ថ្ងៃនេះ ខ្ញុំបានចូលសមាធិ ឥតមានកំរើកប្រែប្រួល
ទៀបឆ្នេរស្ទឹងឈ្មោះសប្បិនិកា បានឮសូរសម្រែកដំរីទាំងឡាយ ដែលកំពុងចុះឡើង
ស្រែកបន្លឺកោញ្ចនាទ ព្រះមហាមោគ្គល្លានដ៏មានអាយុពោលអួតឧត្តរិមនុស្សធម្ម
(ទេតើ)។ ភិក្ខុទាំងនោះក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សមាធិនុ៎ះមាន
ប៉ុន្តែសមាធិនោះមិនបរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានពោលនូវពាក្យពិត
ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានមិនត្រូវអាបត្តិទេ។
[២៩៩] គ្រានោះព្រះសោភិតត្ថេរដ៏មានអាយុហៅភិក្ខុទាំងឡាយមកហើយនិយាយប្រាប់ថា
ម្នាលអាវុសោទាំងឡាយ ខ្ញុំរឭកជាតិបានប្រមាណ៥០០កល្ប។ ភិក្ខុទាំងឡាយក៏ពោលទោស
តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វី បានជាព្រះសោភិតត្ថេរដ៏មានអាយុ ពោលយ៉ាងនេះថា
ម្នាលអាវុសោទាំងឡាយ ខ្ញុំរឭកជាតិបានប្រមាន៥០០កល្ប
ព្រះសោភិតត្ថេរដ៏មានអាយុពោលអួតឧត្តរិមនុស្សធម្ម (ទេតើ)។
ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា
ម្នាលភិក្ខុទាំងឡាយសោភិតភិក្ខុរឭកជាតិបានមែន
តែថារឭកបានត្រឹមតែជាតិ១ប៉ុណ្ណោះ ម្នាលភិក្ខុទាំងឡាយ សោភិតភិក្ខុពោលនូវពាក្យពិត
ម្នាលភិក្ខុទាំងឡាយ សោភិតភិក្ខុមិនត្រូវអាបត្តិទេ។
បារាជិកទី៤ ចប់។
[៣០០] បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះបារាជិកទាំង៤
ដែលខ្ញុំបានសំដែងហើយនេះ បណ្តាអាបត្តិទាំង៤នុ៎ះ
ភិក្ខុណាត្រូវអាបត្តិណាមួយហើយ ក៏មិនបាននូវកិរិយានៅរួបរួមជាមួយនឹងភិក្ខុទាំងឡាយឡើយ
ភិក្ខុនោះជាបារាជិក រកសំវាសគ្មាន កាលពីមុនយ៉ាងណាមិញ ខាងក្រោយក៏ដូច្នោះដែរ
[អដ្ឋកថា ពន្យល់សេចក្តីថា កាលដែលបុគ្គលនោះនៅជាគ្រហស្ថ ឬនៅជាសាមណេរ
មិនអាចរួបរួមសង្ឃកម្មជាមួយនឹងភិក្ខុទាំងឡាយបាន យ៉ាងណា
លុះដល់ត្រូវអាបត្តិបារាជិកហើយ ក៏ដូច្នោះដែរ។]។ ខ្ញុំព្រះករុណា
សូមសួរលោកដ៏មានអាយុទាំងឡាយ ក្នុងអាបត្តិបារាជិកទាំង៤នោះ
លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ ខ្ញុំព្រះករុណា សូមសួរគំរប់ពីរដងទៀត
លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ ខ្ញុំព្រះករុណា សូមសួរគំរប់៣ដងទៀត
លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ
លោកដ៏មានអាយុទាំងឡាយជាអ្នកបរិសុទ្ធហើយក្នុងបារាជិកាបត្តិទាំង៤នុ៎ះ
ព្រោះហេតុដូច្នោះ បានជាស្ងៀម។ ខ្ញុំព្រះករុណាដឹងថា លោកទាំងឡាយបរិសុទ្ធហើយ
ដោយហេតុដែលស្ងៀមយ៉ាងនេះ។
បារាជិកកណ្ឌ ចប់។
តស្សុទ្ទានំ
ចំនួនសិក្ខាបទរបស់បារាជិកកណ្ឌនោះ
បារាជិកសិក្ខាបទទាំង៤
គឺ សេពមេថុន១ លួចទ្រព្យគេ១ សម្លាប់មនុស្ស១ ពោលអួតឧត្តរិមនុស្សធម្ម១ ហៅថាឆេជ្ជវត្ថុ
(វត្ថុដាច់ចាកភិក្ខុភាវៈ) មិនត្រូវសង្ស័យឡើយ។
ความคิดเห็น
แสดงความคิดเห็น