บทความ

กำลังแสดงโพสต์จาก พฤศจิกายน, 2018

ព្រហ្ម​ជាល​សូត្រ​ ​ទី​ ​១​

សុត្តន្តបិដក/ទីឃនិកាយ/សីលក្ខន្ធវគ្គ ភាគ១៤ សូមនមស្ការ ថ្វាយបង្គំចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។ ព្រហ្មជាលសូត្រ ទី១ [១] (សូត្រនេះ) ខ្ញុំបានស្តាប់មកយ៉ាងនេះ។  សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះនៃក្រុងរាជគ្រឹះ និងចន្លោះនៃនាឡន្ទគ្រាម ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន៥០០រូប។ ចំណែកខាងសុប្បិយបរិព្វាជក ក៏បានដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះនៃក្រុងរាជគ្រឹះ និងចន្លោះនៃនាឡន្ទគ្រាម ជាមួយនឹងព្រហ្មទត្តមាណព ដែលជាកូនសិស្សដែរ។ បានឮថា ក្នុងផ្លូវឆ្ងាយនោះ សុប្បិយបរិព្វាជក ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ។ ឯព្រហ្មទត្តមាណព ដែលជាកូនសិស្សរបស់សុប្បិយបរិព្វាជក ក៏ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃដោយអនេកបរិយាយវិញ។ ព្រោះហេតុយ៉ាងនេះ បានជាបរិព្វាជកទាំងពីរនាក់ គឺអាចារ្យ និងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវទៅរកគ្នានឹងគ្នាដោយត្រង់ (ឥតមានបញ្ចៀសវាសវាង) ហើយដើរជាប់តាមក្រោយៗព្រះមានព្រះភាគ និងភិក្ខុសង្ឃទៅ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅគង់នៅក្នុងរាជដំណាក់ ក្នុងសួនឈ្មោះអម្ពលដ្ឋិកា នៅអស់មួយរាត្រី ជ