ព្រះវិន័យបិដក
គឺជា
ផ្នែកមួយនៃគម្ពីរព្រះពុទ្ធសាសនា ដែលបានប្រមូលផ្តុំនូវពុទ្ធវចនៈ ខាងផ្នែក
ព្រះវិន័យ គឺព្រះពុទ្ធប្បញ្ញត្តិ ដែលចែកចេញជា
៣ ចំនែក គឺ
សិក្ខាបទ បាតិមោក្ខ និង អាចារៈគោចារៈ ដែលជាការហាម, ការអនុញ្ញាត និងអភិសមាចារ (គឺ ការប្រព្រឹត្តរៀបរយ គួរឲ្យពេញចិត្ត, គួរឲ្យជ្រះថ្លា) សំរាប់ភិក្ខុ និងភិក្ខុនី ។
សិក្ខាបទ បាតិមោក្ខ និង អាចារៈគោចារៈ ដែលជាការហាម, ការអនុញ្ញាត និងអភិសមាចារ (គឺ ការប្រព្រឹត្តរៀបរយ គួរឲ្យពេញចិត្ត, គួរឲ្យជ្រះថ្លា) សំរាប់ភិក្ខុ និងភិក្ខុនី ។
វិន័យបិដក មាន
២១០០០ ព្រះធម្មក្ខន្ធ ចែកចេញជា ៥ គម្ពីរ គឺ ៖
(អា, បា, ម, ចុ, ប,)
1.
មហាវិភង្គ គម្ពីរមហាវិភង្គ (ចាប់ពីសៀវភៅលេខ ១ ដល់ ៤) ដែលជាគម្ពីរមួយរៀបរាប់អំពីវិន័យរបស់ព្រះភិក្ខុសង្ឃព្រមទាំង
សិក្ខាបទទាំងអស់ ។
2.
ភិក្ខុនីវិភង្គ គម្ពីរភិក្ខុនីវិភង្គ
(សៀវភៅលេខ ៥) ដែលអធិប្បាយនូវវិន័យទាំង ៣១១
សិក្ខាបទរបស់ភិក្ខុនី។
3.
មហាវគ្គ គម្ពីរមហាវគ្គ (ចាប់ពីសៀវភៅលេខ ៦ ដល់ ៨) ជាគម្ពីរដែលពណ៌នាអំពីរបៀបធ្វើសង្ឃកម្មផ្សេងៗរបស់ពួកពុទ្ធបរិស័ទ ។ ក្នុងគម្ពីរនេះមាន ១០ ខន្ធកៈ នៃ ២២ ខន្ធកៈ ដែលនៅសល់
១២ ខន្ធកៈ ទៀតមានប្រាកដក្នុងគម្ពីរចុល្លវគ្គ ។
4.
ចុល្លវគ្គ គម្ពីរចុល្លវគ្គ (ចាប់ពីសៀវភៅលេខ ៩ ដល់ ១១) ជាគម្ពីរមានភាពប្រហាក់ប្រហែលនឹងគម្ពីរមហាវគ្គដែរ ផ្សេងតែយក ១២ ខន្ធកៈ ក្រៅផ្សេងពី ១០ ខន្ធកៈ
ក្នុងគម្ពីរមហាវគ្គតែប៉ុណ្ណោះ ។
5.
បរិវារវគ្គ គម្ពីរបរិវារៈ (ចាប់ពីសៀវភៅលេខ ១២ ដល់ ១៣) ជាគម្ពីរចុងក្រោយដែលបានធ្វើជាសំណួរចម្លើយ
ចោទឆ្លើយអំពីបញ្ហាមានក្នុងគម្ពីរទាំង ៤ ខាងលើ។
ความคิดเห็น
แสดงความคิดเห็น