បារាជិកកណ្ឌ បឋមសិក្ខាបទ និទានសុទិន្នភិក្ខុ [ ១០] ក្នុងសម័យនោះឯង មានស្រុកមួយឈ្មោះកលន្ទនៅមិនឆ្ងាយប៉ុន្មានអំពីក្រុងវេសាលី។ ក្នុងស្រុកនោះមានកូនសេដ្ឋីម្នាក់ឈ្មោះសុទិន្នកុមារជាបុត្ររបស់កលន្ទសេដ្ឋី។ គ្រានោះ សុទិន្នកុមារកលន្ទបុត្រជាមួយនឹងសំឡាញ់ទាំងឡាយច្រើននាក់ នាំគ្នាទៅឯក្រុងវេសាលីដោយ មានកិច្ចការអ្វីមួយ។ សម័យនោះឯង ព្រះដ៏មានព្រះភាគជាអង្គម្ចាស់មានពពួកបរិសទ្យច្រើនគាល់ត្រៀបត្រា ទ្រង់កំពុងគង់សំដែងព្រះធម៌។ សុទិន្នកលន្ទបុត្រ ក៏ទៅប្រទះបានឃើញព្រះអង្គមានបរិសទ្យច្រើនគាល់ត្រៀបត្រា កំពុងសំដែងធម៌។ លុះឃើញហើយ សុទិន្នកុមារនោះក៏មានសេចក្តីតិ្រះរិះថា អាត្មាអញគួរតែស្តាប់ធម៌សិន។ គ្រានោះសុទិន្នកលន្ទបុត្រក៏ចូលទៅកាន់ទីដែលបរិស័ទ្យអង្គុយនោះ លុះចូលទៅដល់ហើយ បានអង្គុយនៅក្នុងទីមួយដ៏សមគួរ។ កាលដែលសុទិន្នកុមារកលន្ទកបុត្របានអង្គុយនៅក្នុងទីមួយដ៏សមគួរហើយ ក៏មានសេចក្តីត្រិះរិះថា ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយដោយដំណើរយ៉ាងណាៗ អញក៏បានស្តាប់យល់តាមដំណើរទាំងនោះហើយ ប៉ុន្តែបើអញនៅជាគ្រហស្ថគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌អោយបរិបូណ៌តែម្យ៉ាង អោយបរិសុទ្ធតែម្
ความคิดเห็น
แสดงความคิดเห็น