บทความ

กำลังแสดงโพสต์จาก สิงหาคม, 2017

វិហារវគ្គ

[ ៤៧ ] សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នាសម្ងំនៅក្នុង​ទីស្ងាត់​អស់​​​កន្លះខែ អ្នកណាកុំគប្បីចូលទៅរកតថាគតឡើយ វៀរលែងតែភិក្ខុមួយរូប អ្នក នាំនូវចង្ហាន់បិណ្ឌបាតទៅ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ អ្នកណាមួយក៏មិនហ៊ានចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងទី​នោះឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំនូវចង្ហាន់បិណ្ឌបាតទៅ ។  [ ៤៨ ] គ្រានោះ ព្រះដ៏មានព្រះភាគ លុះកន្លងទៅកន្លះខែនោះហើយ ក៏ទ្រង់​ចេញ​​ចាក​ទីស្ងាត់ ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតបាន​ត្រាស់ដឹងជាដំបូងដោយធម៌ជាគ្រឿងនៅឯណា តថាគតក៏បានសម្រេចសម្រាន្តនៅ​ដោយចំណែកនៃធម៌ជាគ្រឿងនៅនោះ តថាគតដឹងច្បាស់យ៉ាងនេះថា ការសោយ អារម្មណ៍ព្រោះមិច្ឆាទិដ្ឋិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះសម្មាទិដ្ឋិ​ជាបច្ច័យ​ក៏មាន ។ បេ ។ ការសោយអារម្មណ៍ព្រោះមិច្ឆាសមាធិជាបច្ច័យក៏មាន ការសោយ​អារម្មណ៍ព្រោះ​សម្មាសមាធិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះឆន្ទៈ​ជាបច្ច័យ​ក៏មាន ការ​សោយអារម្មណ៍ព្រោះវិតក្កៈជាបច្ច័យក៏មាន ការ​សោយអារម្មណ៍​ព្រោះ​សញ្ញាជាបច្ច័យក៏មាន ឆន្ទៈមិនរម្ងាប់ក៏មាន វិតក្កៈមិនរម្ងាប់ក៏មាន សញ្ញាមិនរម្ងាប់ក៏មាន ការសោយអ