บทความ

กำลังแสดงโพสต์จาก มกราคม, 2018

បារាជិកកណ្ឌេ ចតុត្ថសិក្ខាបទំ

បារាជិកកណ្ឌេ ចតុត្ថសិក្ខាបទំ រឿងភិក្ខុពោលអួតឧត្តរិមនុស្សធម្ម  [ ២២៧] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅកូដាគារសាលា ព្រៃមហាវន ទៀបក្រុងវេសាលី។ គ្រានោះ មានភិក្ខុច្រើនរូបជា​មិត្របានជួប​ប្រទះគ្នាថ្មី និងមិត្រ​ស្និទ្ធស្នាល​មាំមួន បាននៅចាំ​វស្សាប្រប​ឆ្នេរស្ទឹងវគ្គុមុទា។ កាលនោះ ស្រុកវជ្ជី​កើតទុរ្ភិក្ស​អត់បាយ មនុស្ស​ទាំងឡាយ​ចិញ្ចឺមជីវិតបាន​ដោយកម្រ​ក្រៃពេក មនុស្ស (ដែល​ក្រលំបាក​ស្រាប់ ក៏ដល់នូវ​សេចក្តីស្លាប់) មានឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស (ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញដូរ​ស្រូវអង្ករគេ​បាន) ក៏មិនងាយ​នឹងទិញដូរដែរ លុះ​តែមានស្លាក​កាន់ជាសំគាល់ ទើប​ទិញដូរ​បាន មនុស្ស​ទាំងអស់​ក្នុងស្រុក​នោះនឹងព្យាយាម​ស្វែងរកអាហារ​បានដោយ​កម្រក្រៃពេក។ វេលា​នោះឯង ភិក្ខុទាំងនោះ​ក៏គិតគ្នាថា ឥឡូវនេះ ស្រុកវជ្ជីកើត​ទុរ្ភិក្សអត់បាយ មនុស្ស​ទាំងឡាយចិញ្ចឹម​ជីវិតបានដោយ​កម្រក្រៃពេក មនុស្ស (ដែល​ក្រលំបាក​ស្រាប់ ក៏ដល់នូវ​សេចក្តីស្លាប់) មាន​ឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស (ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញដូរ​ស្រូវអង្ករ​គេបាន) ក៏មិនងាយ​នឹងទិញដូរ​ដែរ លុះតែមាន​ស្លាកកាន់ជា​សំគាល់ ទើបទិញ​ដូរបាន មនុស្ស​ទាំងអស់ក្នុង​ស្រុកនោះ