សង្ឃាទិសេសទី១
វិន័យបិដក/មហាវិភង្គ/ទុតិយភាគ តេរសកណ្ឌ វិសដ្ឋិ ការបញ្ចេញទឹកសុក្ក បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះ សង្ឃាទិសេសទាំង១៣ សិក្ខាបទនេះមកកាន់ឧទ្ទេស សង្ឃាទិសេសទី១ [ ១] សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងវត្តជេតពន ជារបស់អានាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ សេយ្យសកភិក្ខុដ៏មានអាយុ មិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយធម៌ (ចង់សឹក)។ ដោយហេតុនោះ សេយ្យសកភិក្ខុ ក៏ទៅជាស្គាំស្គម មានសម្បុរអាប់អន់ កើតមានរោគស្គមលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ឧទាយិត្ថេរដ៏មានអាយុឃើញសេយ្យសកភិក្ខុមានអាយុស្គាំងស្គម មានសម្បុរអាប់អន់ កើតមានរោគស្គមលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ លុះឃើញហើយ ទើបសួរសេយ្យសកភិក្ខុថា ម្នាលអាវុសោសេយ្យសក ហេតុអ្វី បានជាលោកស្គាំស្គម មានសម្បុរអាប់អន់ កើតមានរោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ (ដូច្នេះ) ម្នាលអាវុសោសេយ្យសក លោកមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឬអ្វី។ សេយ្យសកភិក្ខុឆ្លើយថា ករុណា អាវុសោ។ ឧទាយិក៏បង្គាប់ថា ម្នាលអាវុសោសេយ្យសក បើដូច្នោះ លោកចូរឆាន់ឲ្យឆ្អែត សិងឲ្យស្កប់ ស្រង់ឲ្យពេញចំណង់ទៅ លុះដល់ឆាន់ឆ្អែត សិងស្កប់ ស្រង់ពេញចំណ
ความคิดเห็น
แสดงความคิดเห็น