ព្រះវិន័យបិដក

 ​គឺ​​ជា​ ផ្នែក​មួយ​នៃ​គម្ពីរ​ព្រះពុទ្ធ​សាសនា ដែល​បាន​​ប្រមូល​ផ្តុំ​​​នូវពុទ្ធ​វចនៈ ខាងផ្នែក​ ​ព្រះ​វិន័យ គឺ​ព្រះ​ពុទ្ធ​ប្បញ្ញត្តិ​ ដែលចែកចេញជា ៣ ចំនែក គឺ 
សិក្ខាបទ បាតិមោក្ខ និង អាចារៈគោចារៈ ដែល​​ជា​ការ​ហាម, ការ​អនុញ្ញាត និងអភិសមាចារ (គឺ ​ការ​ប្រព្រឹត្ត​រៀប​រយ ​គួរ​​ឲ្យ​​ពេញ​ចិត្ត, គួរ​ឲ្យ​​ជ្រះ​ថ្លា) សំរាប់​ភិក្ខុ និង​ភិក្ខុនី 
​​វិន័យ​បិដក មាន​ ​២១០០០ ​ព្រះ​ធម្មក្ខន្ធ ចែក​ចេញ​ជា ​៥ ​គម្ពីរ គឺ ៖
(អា, បា, ម, ចុ,​ ប,)
1.   មហាវិភង្គ គម្ពីរ​មហាវិភង្គ (ចាប់​​ពី​​សៀវភៅ​​លេខ ដល់​ ) ដែល​ជា​គម្ពីរ​មួយរៀបរាប់​អំពី​វិន័យ​របស់​ព្រះ​ភិក្ខុ​សង្ឃ​ព្រមទាំង​  សិក្ខាបទទាំងអស់ ។
2. ភិក្ខុនីវិភង្គ  គម្ពីរភិក្ខុនីវិភង្គ (សៀវភៅ​លេខ ) ដែលអធិប្បាយនូវវិន័យទាំង ៣១១ សិក្ខាបទរបស់ភិក្ខុនី
3. មហាវគ្គ គម្ពីរ​​មហាវគ្គ (ចាប់​​ពី​​សៀវភៅ​​លេខ  ដល់ ) ជា​​គម្ពីរ​​ដែល​​​ពណ៌នា​​​អំពី​​របៀប​​​ធ្វើ​សង្ឃកម្ម​​ផ្សេងៗ​​របស់​​ពួក​​ពុទ្ធបរិស័ទ ។ ក្នុង​​គម្ពីរ​​នេះ​​មាន ១០ ខន្ធកៈ ​នៃ ២២ ខន្ធកៈ ដែល​​នៅ​​សល់​ ១២​ ខន្ធកៈ​ ទៀត​​មាន​​ប្រាកដ​​ក្នុង​​គម្ពីរ​​ចុល្លវគ្គ 
4. ចុល្លវគ្គ គម្ពីរ​ចុល្លវគ្គ (ចាប់​​ពី​​សៀវភៅ​​លេខ  ដល់​ ១១) ជា​គម្ពីរ​មាន​ភាព​ប្រហាក់​ប្រហែល​នឹង​គម្ពីរ​មហាវគ្គ​ដែរ ផ្សេង​តែ​យក ១២ ខន្ធកៈ ​ក្រៅ​ផ្សេង​ពី ១០ ខន្ធកៈ ក្នុង​គម្ពីរ​មហាវគ្គ​តែ​ប៉ុណ្ណោះ ។
5.  បរិវារវគ្គ គម្ពីរបរិវារៈ (ចាប់​ពី​សៀវភៅ​លេខ ១២ ដល់ ១៣) ជាគម្ពីរចុងក្រោយដែលបានធ្វើជាសំណួរ​ចម្លើយ ចោទឆ្លើយអំពីបញ្ហាមានក្នុងគម្ពីរទាំង ៤ ខាងលើ។

ความคิดเห็น

โพสต์ยอดนิยมจากบล็อกนี้

សង្ឃាទិសេសទី១

បារាជិកកណ្ឌ បឋមសិក្ខាបទ

ព្រហ្ម​ជាល​សូត្រ​ ​ទី​ ​១​