บทความ

กำลังแสดงโพสต์จาก กรกฎาคม, 2017

អវិជ្ជាវគ្គ

អវិជ្ជាវគ្គ [ ១ ] ​ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ ​ ក្នុងវត្ត ​ ជេតពន របស់អនាថបណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំង នោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មាន ព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់មាន ព្រះបន្ទូលដូច្នេះ ។ [ ២ ]  ម្នាលភិក្ខុទាំងឡាយ អវិជ្ជាជាប្រធាននៃអកុសលធម៌ទាំង- ឡាយ ប្រព្រឹត្ត ​ ទៅដើម្បីញ៉ាំងសេចក្តីមិនខ្មាសបាប និងមិនខ្លាចបាប ឲ្យ កើតឡើងជាលំដាប់ ។ ម្នាល​ភិក្ខុ ​ ទាំងឡាយ សេចក្តីឃើញខុស រមែងកើតឡើងដល់បុគ្គលល្ងង់ខ្លៅ ប្រកបដោយ​អវិជ្ជា សេចក្តីត្រិះរិះខុស កើតឡើងដល់បុគ្គលមានសេចក្តីឃើញខុស វាចាខុសកើត​ឡើងដល់បុគ្គលមានសេចក្តីត្រិះរិះ​​ខុស   ការងារ​ខុស កើតឡើងដល់បុគ្គលមាន​វាចា​ខុស ការចិញ្ចឹមជីវិតខុស កើតឡើងដល់បុគ្គលមានការងារខុស ការព្យាយាមខុស កើត ​ ឡើងដល់បុគ្គលមានការចិញ្ចឹមជីវិតខុស ការរឭកខុស កើតឡើងដល់​បុគ្គល​មាន​ការព្យាយាមខុស ការតាំងចិត្តមាំខុស កើតឡើងដល់បុគ្គលមានការរឭកខុស ។ [ ៣ ]         ម្នាលភិក្ខុទំាងឡាយ ឯវិជ្ជាជាប្រធាននៃក

បារាជិកកណ្ឌ ទុតិយសិក្ខាបទ

និទានក្នុងសេចក្តីបញ្ញតិជាដំបូង  [ ១៧៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានជោគ ទ្រង់គង់​នៅក្នុង​កូដាគារសាលា [សាលា គឺផ្ទះ​មានកំពូល។ តាមអដ្ឋកថា ថា ក្នុងព្រៃ​មហាវននោះ គេសាង​វត្ត សង់​សាលា ធ្វើគន្ធកុដិ សម្រាប់ជា​ទីប្រថាប់​នៃព្រះបរម​សាស្តា។] ក្បែរព្រៃ​មហាវន [គឺព្រៃធំ​មួយក្បែរ​កបិលវស្តុបូរី ជិតជាប់គ្នាមិនមាន​ដាច់នឹង​ព្រៃហេមពាន្តទៅទល់​នឹងមហា​សមុទ្រ​(ឥណ្ឌា)។] ទៀប​ក្រុងវេសាលី [ឈ្មោះ​ក្រុង​របស់​ដែន​វជ្ជី ពីដើម​មកជា​ទីក្រុង​ធំមួយ មានកំពែង​ព័ទ្ធជុំវិញ​ដល់៣ជាន់។ (សេចក្តី​នេះមាននិយាយ​ពិស្តារ​ក្នុង​​គម្ពីរ​បរមត្ថជោតិកា អដ្ឋកថា​ខុទ្ទកនិកាយ)។]។ កាល​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​សំដែង​​អសុភកថា ទ្រង់​សំដែងរៀប​រាប់អំពី​អសុភ ទ្រង់​សំដែងគុណ​នៃការចំរើន​អសុភកម្មដ្ឋាន ទ្រង់​​សំដែង​គុណ​​នៃ​អសុភ​សមាបត្តិ​ក្នុងអសុភកម្មដ្ឋាន​ជាញឹកញយ ដោយ​បរិយាយ​ដ៏ច្រើន។ លំដាប់​នោះឯង ព្រះ​ដ៏​មានព្រះភាគ ទ្រង់ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ដោយ​ព្រះពុទ្ធ​ដីកាថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​ចង់​គេច​ចាកអារម្មណ៍ សម្ងំនៅ​អស់កាល​កន្លះខែ (ក្នុង​កម្មដ្ឋាន) កុំឲ្យ​អ្នកណាមួយ​ចូល​ទៅ​រក​តថាគត​ឡើយ វៀរលែង​តែភិក្ខុ​មួយរូប​ជាអ្នក​នាំបិណ្ឌបាត​ទៅឲ្យ​តថាគត។ ទើប​ពួក​ភិក្ខុ